Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន និងសហគមន៍បឹងឈូកបន្ទាយស្រី

ដោយ Pothe Thun
10/06/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន និងសហគមន៍បឹងឈូកបន្ទាយស្រី
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួង ចុះធ្វើទស្សនកិច្ចនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន និងសហគមន៍បឹងឈូក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីស្វែងយល់ពីសហគមន៍ទេសចរណ៍ និងពិនិត្យកែលម្អតំបន់ទាំងនោះ ក្នុងន័យបង្កើនភាពទាក់ទាញបន្ថែមទៀត រួមចំណែកក្នុងការជំរុញយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋមន្រ្តី បានដឹកនាំប្រតិភូស្វែងយល់ពីការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ខណៈឯកឧត្តម បានបង្ហាញការចាប់អារម្មណ៍ចំពោះការរៀបចំបង្កាត់ពូជកេសរកូល ការបង្កាត់ពូជរុក្ខជាតិវ៉ានីឡា និងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលដែលមានច្រើនផ្នែកក្នុងគោលដៅធ្វើឱ្យទីនេះក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ទាក់ទាញនាពេលអនាគត។

ឯកឧត្តម ក៏បានបន្តចុះសិក្សាបន្ថែមទៀត ចំពោះទីតាំងទឹកជ្រោះ និងព្រះអង្គធំ ដើម្បីពិនិត្យត្រៀមរៀបចំតំបន់រមណីយដ្ឋាននេះឱ្យក្លាយជាគោលដៅដ៏ទាក់ទាញ និងមានសណ្ដាប់ធ្នាប់ អនាម័យថែមមួយកម្រិតទៀត ក្នុងនៃជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពខេត្តសៀមរាប នៃតំបន់ភ្នំគូលែន មាន៦តំបន់ជាគោលដៅទេសចរណ៍ជំនឿ សាសនា ធម្មជាតិ ផ្សងព្រេង ទេសចរណ៍ស្រាវជ្រាវ និងវិទ្យាសាស្ត្រផងដែរ ឱ្យស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ដសៀមរាប ឆ្នាំ២០២១-២០៣៥ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាយុទ្ធសាស្រ្តបង្កើន៥ អភិវឌ្ឍ៣ “BUILD +3Ds” របស់ក្រសួងទេសចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នៅថ្ងៃដដែលនេះដែរ ឯកឧត្តមក៏បន្តដឹកនាំប្រតិភូ ចុះពិនិត្យនៅសហគមន៍ទេសចរណ៍បឹងឈូក ស្រុកបន្ទាយស្រីវិញ ដោយក្នុងនោះឯកឧត្ដម បានជំរុញឱ្យសហគមន៍ត្រូវបន្តពង្រឹងសេវាកម្ម ដើម្បីត្រៀមទទួលទេសចរក្រោយពេលវិបត្តិជំងឺកូវីដ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍នឹងបន្តខិតខំប្រឹងប្រែងផ្សព្វផ្សាយគោលដៅសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនមកកម្សាន្តខេត្តសៀមរាប ក្នុងនោះក៏មានសហគមន៍បឹងឈូកផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​ទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម ១ខ្សែក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម ១ខ្សែក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១១ ដើម្បីប្រមូលថវិកាឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទទួលបានថវិកាជិត ៧ម៉ឺនដុល្លារ

បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១១ ដើម្បីប្រមូលថវិកាឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទទួលបានថវិកាជិត ៧ម៉ឺនដុល្លារ

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប អញ្ជើញក្រុមផលិតមាតិកាវិឌីអូមួយក្រុមមកធ្វើការណែនាំ បន្ទាប់ពីពួកគេបានផលិតវីដេអូជាប៉ះពាល់សីលធម៌សង្គម

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប អញ្ជើញក្រុមផលិតមាតិកាវិឌីអូមួយក្រុមមកធ្វើការណែនាំ បន្ទាប់ពីពួកគេបានផលិតវីដេអូជាប៉ះពាល់សីលធម៌សង្គម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.