Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សជ័យលាភីលេខ១ នៃការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី៩ “កត្តាខ្លួនឯង” សំខាន់បំផុតក្នុងការជួយខ្លួនឲ្យដណ្ដើមបានមេដាយមាស

ដោយ Pothe Thun
13/06/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិស្សជ័យលាភីលេខ១ នៃការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី៩ “កត្តាខ្លួនឯង” សំខាន់បំផុតក្នុងការជួយខ្លួនឲ្យដណ្ដើមបានមេដាយមាស
316
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិស្សជ័យលាភីមេដាយមាស ចំណាត់ថ្នាក់លេខ១ នៃការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី៩ ឆ្នាំ២០២៤ យុវសិស្ស ឡាយ ទីទី ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប បង្ហាញថា “កត្តាខ្លួនឯង” ជាកត្តាដ៏សំខាន់បំផុតក្នុងការជួយខ្លួនឲ្យទទួលបានជ័យលាភី និងដណ្ដើមបានមេដាយមាស សម្រាប់ការប្រឡងប្រជែងកន្ងងទៅនេះ។

ទីទី លើកឡើងថា ក្នុងការទទួលបានជោគជ័យនៃការសិក្សា ពិតណាស់គឺមានកត្តាជាច្រើនរួមផ្សំគ្នា ទើបជួយឲ្យការសិក្សាយើងទទួលបានលទ្ធផលល្អ ហើយ “កត្តាខ្លួនឯង” គឺជាកត្តាមួយដែលសំខាន់ជាងគេ ដោយយើងម្នាក់ៗ ត្រូវមានឆន្ទះ មានស្មារតីឲ្យមោះមុតនៅក្នុងការសិក្សា ត្រូវកំណត់នូវគោលដៅដែលយើងចង់បាន ជាពិសេសគឺការប្រឹងប្រែងសិក្សារៀនសូត្រស្វ័យសិក្សាឲ្យបានច្រើន ដើម្បីសម្រេចនូវគោលដៅទាំងនោះ។ ក្រៅពីម៉ោងសិក្សានៅសាលា យើងគួរបន្ថែមការសិក្សាតាមរយៈការរៀនគួរខ្លះ ហើយពង្រឹងសមត្ថភាពបន្ថែមទៀតនៅពេលដែលយើងនៅផ្ទះ ឬពេលទំនេរ។

ទីទី បញ្ជាក់ថា ក្រៅពី “កត្តាខ្លួនឯង” គឺយើងមានកត្តា៣ទៀត ដែលបានជួយដល់ការសិក្សា នោះគឺ កត្តាឳពុកម្តាយ ចាំបាច់ណាស់ដែលពួកគាត់តែងតែជួយលើកទឹកចិត្ត ដាស់តឿន ប្រៀនប្រដៅហើយក៏ផ្គត់ផ្គង់នូវសម្ភារៈសិក្សា។ កត្តាសាលារៀន រួមមានលោកគ្រូអ្នកគ្រូ ដែលជួយបង្រៀនយើង ផ្តល់ជាតិចនិច្ចក្នុងការសិក្សា និងផ្តល់ចំណេះដឹងថ្មីៗផ្សេងៗ។ ជាមួយនោះ កត្តាមិត្តភក្តិ ក៏ជាកត្តាចាំបាច់ ព្រោះការសេពគប់មិត្តភក្តិ គឺសំខាន់ណាស់ក្នុងការសិក្សា បើយើងសេបគប់នូវមិត្តល្អ វានឹងផ្តល់ជាផលប្រយោជន៍ដល់ការសិក្សារបស់យើង ព្រោះមិត្តល្អតែងតែនាំយើងខិតខំរៀនសូត្រ ជួយបង្ហាត់បង្រៀន រំលឹកដាស់តឿន ផ្លាស់ប្តូរបទពិសោធន៍ ឬគំនិតគ្នា តែបើយើងសេពគប់នូវមិត្តមិនល្អ នោះនឹងនាំឲ្យយើងខាតពេលវេលា ហើយក៏អាចនាំឲ្យយើងប្រព្រឹត្តនៅអំពើអប្បាយមុខផ្សេងៗផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យុវសិស្សខាងលើ បង្ហាញទៀតថា នៅពេលខាងមុខ រូបគេនឹងចូលរួមប្រលងក្នុងកម្មវិធីដទៃទៀត ពីព្រោះគេចង់ទទួលបាននូវបទពិសោធន៍ថ្មីៗឲ្យបានច្រើន ហើយនឹងដណ្ដើមយកជ័យលាភី យកកិត្តិយសសម្រាប់ខ្លួនឯង ជូនគ្រួសារ រួមនឹងសាលាថែមទៀតផងដែរ។

លោក អៀម ភារៈ នាយករង វិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប បានឲ្យដឹងថា កាលពីឆ្នាំមុនៗ សិស្សសាលា ១០មករា គឺទទួលបានត្រឹមជ័យលាភីលេខ៥ ឡើងទៅតែប៉ុណ្នោះ ប៉ុន្តែសម្រាប់ឆ្នាំនេះសាលាបានកាត់បន្ថយតែយុវសិស្ស ឡាយ ទីទី គឺទទួលបានជ័យលាភីលេខ១ មេដាយមាសនៃការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី៩។ លោកថា ឡាយ ទីទី ជាសិស្សម្នាក់ដែលមានផែនការសិក្សាច្បាស់លាស់ មានការយកចិត្តទុកដាក់ក្នុងការសិក្សា ជាពិសសគឺការគោរពពេលវេលានៃការសិក្សាបានច្បាស់លាស់ និងត្រឹមត្រូវ៕

អត្ថបទ និងរូបភាព៖ សហការី

Tags: គណិតវិទ្យាថ្នាក់ទី៩ប្រឡងសិស្សពូកែវិទ្យាល័យ ១០​មករា ១៩៧៩សិស្សជ័យលាភីលេខ១
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិចំនួន៨ ក្នុងស្រុកពួក ខេត្តសៀមរាប

ពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិចំនួន៨ ក្នុងស្រុកពួក ខេត្តសៀមរាប

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងសមាជិកចំនួន ២៧រូប សម្រាប់អាណត្តិទី៤

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងសមាជិកចំនួន ២៧រូប សម្រាប់អាណត្តិទី៤

ចុងសប្ដាហ៍ក្រោយខេត្តសៀមរាប នឹងមានរៀបចំការវេទិការផ្គូផ្គូងតាំងពិព័រណ៍រយៈពេល៣ថ្ងៃ នៅផ្សាម៉ាក្រូ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ

ចុងសប្ដាហ៍ក្រោយខេត្តសៀមរាប នឹងមានរៀបចំការវេទិការផ្គូផ្គូងតាំងពិព័រណ៍រយៈពេល៣ថ្ងៃ នៅផ្សាម៉ាក្រូ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.