Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងសមាជិកចំនួន ២៧រូប សម្រាប់អាណត្តិទី៤

ដោយ Pothe Thun
14/06/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងសមាជិកចំនួន ២៧រូប សម្រាប់អាណត្តិទី៤
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម លី សំរិទ្ឋ ជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងប្រកាសសមាជិកាក្រុមប្រឹក្សាខេត្តចំនួន ២៧រូប ដែលទទួលបានពីការបោះឆ្នោតរបស់តំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ ដោយផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនបន្ថែមទៀត។

ជាមួយនឹងការទទួលបានការទុកចិត្តរបស់ពលរដ្ឋនេះ ឯកឧត្តម លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត បានប្ដេជ្ញាចិត្តគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ពិសេសគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា លើកកម្ពស់ស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុង និងបន្តប្រពៃណីសហការឱ្យបានស្អិតរមួតជាមួយគណៈអភិបាលខេត្ត ក្រុមប្រឹក្សាប្រភេទផ្សេងទៀតក្នុងខេត្ត និងមន្ទីរអង្គភាពនានា សំដៅសម្រេចឲ្យបាននូវការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងសេចក្តីសម្រេចចិត្តសន្និបាតបូកសរុប និងទិសដៅការងាររបស់ក្រសួងមហាផ្ទៃ ក៏ដូចជារបស់រដ្ឋបាលខេត្តសៀមរាបជាបន្តបន្ទាប់។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តសៀមរាប ដែលត្រូវបានតំណាងប្រជាពលរដ្ឋដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដើម្បីបន្តដឹកនាំខេត្តសៀមរាប សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។ ឯកឧត្តម ក៏បានវាយតម្លៃនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៤ កន្លងមកនេះ គឺមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា ហើយលទ្ធផលនៃការបោះឆ្នោតត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយដែលបានចូលរួមផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ការធ្វើកំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៃកិច្ចដំណើរការរៀបចំ ដឹកនាំ គ្រប់គ្រងរដ្ឋបាលតាមបែបប្រជាធិបតេយ្យ គឺក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន ដើមី្បពង្រឹងការទទួលខុសត្រូវ និង គណនេយ្យភាពរបស់មន្ត្រីបុគ្គលិក ខែ្សបណ្តោយរបស់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយ ការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្ត្រីគ្រប់ថ្នាក់ អំពីការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ក៏ត្រូវបានរៀបចំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ការរៀបចំផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខ្លួន ក្រុមប្រឹក្សាត្រូវឆ្លុះបញ្ចាំង និងឆ្លើយតបនឹងគោលបំណង និងគោលដៅអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល រួមទាំងកម្មវិធីនយោបាយអាទិភាពនានាផ្សេងទៀត។ ជាមួយនេះ ការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ“មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដែលយុទ្ធសាស្ត្របញ្ចកោណនេះ គឺផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីធានានិរន្តរភាព តួនាទី ដំណើរការរដ្ឋបាលសាធារណៈដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយនឹងការកសាងជាតិ និងការពង្រឹងនីតិរដ្ឋ សំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, មុី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចុងសប្ដាហ៍ក្រោយខេត្តសៀមរាប នឹងមានរៀបចំការវេទិការផ្គូផ្គូងតាំងពិព័រណ៍រយៈពេល៣ថ្ងៃ នៅផ្សាម៉ាក្រូ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ

ចុងសប្ដាហ៍ក្រោយខេត្តសៀមរាប នឹងមានរៀបចំការវេទិការផ្គូផ្គូងតាំងពិព័រណ៍រយៈពេល៣ថ្ងៃ នៅផ្សាម៉ាក្រូ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ

ការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្ស គឺជាការចូលរួមមួយដ៏វិសេសថ្លៃថ្លាក្នុងកសាងធនធានមនុស្សដើម្បីបម្រើប្រទេសជាតិ

ការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្ស គឺជាការចូលរួមមួយដ៏វិសេសថ្លៃថ្លាក្នុងកសាងធនធានមនុស្សដើម្បីបម្រើប្រទេសជាតិ

អភិបាលខេត្តសៀមរាប ជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រិទ្ធភាពបន្ថែមទៀត

អភិបាលខេត្តសៀមរាប ជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រិទ្ធភាពបន្ថែមទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.