Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

តំណាងរាស្ត្រមណ្ដលសៀមរាប សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការអគារសិក្សាមួយខ្នង នៅអង្គការស្នាក់នៅស្ម័គ្រចិត្តជួយបង្រៀន ក្នុងស្រុកប្រាទបាគង

ដោយ Pothe Thun
04/07/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
តំណាងរាស្ត្រមណ្ដលសៀមរាប សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការអគារសិក្សាមួយខ្នង នៅអង្គការស្នាក់នៅស្ម័គ្រចិត្តជួយបង្រៀន ក្នុងស្រុកប្រាទបាគង
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានអញ្ជើញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង កម្ពស់២ជាន់ មាន៥បន្ទប់ នៅសាលាអង្គការស្នាក់នៅស្ម័គ្រចិត្តជួយបង្រៀន ក្នុងស្រុកប្រាទបាគង ខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ម្ចាស់ជំនួស ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។

បើតាមរបាយការណ៍បានឲ្យដឹងថា អង្គការស្នាក់នៅស្ម័គ្រចិត្តជួយបង្រៀន ហៅកាត់ថា HVTO គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានបំពេញបេសកកម្មក្នុងការអភិវឌ្ឍន៍ធនធានមនុស្សលេីវិស័យអប់រំ និងកិច្ចការសង្គម ដេីម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាជាមួយរាជរដ្ឋាភិបាល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា វិស័យអប់រំពិតជាមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ ដោយកុមារ យុវជន និងមនុស្សពេញវ័យត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ដេីម្បីឆ្លេីយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដៅយគុណភាពខ្ពស់ដែលត្រូវផ្ដោតលេីការសិក្សារៀនសូត្រ ចំណេះដឹងមូលដ្ឋាន ចំណេះជំនាញបច្ចេកទេស និងជំនាញឯកទេសផ្សេងៗ។ ជាមួយនេះលោកស្រី សូមថ្លែងអំណរអរគុណ និងកោតសរសេីរចំពោះ លោក Frank Youdelman និងសប្បុរសជនទាំងអស់ ពិសេសលោក ស៊ិម ពិសិដ្ឋ ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការស្នាក់នៅស្ម័គ្រចិត្តជួយបង្រៀន ដែលបានគៀងគរថវិកាពីសប្បុរសជន និងថវិកាផ្ទាល់របស់ម្ចាស់ជំនួយ ក្នុងការសាសង់នូវសមិទ្ធផលដ៏សំខាន់ និងមានតម្លៃដ៏វិសេសវិសាល ប្រកបដោយចិត្តសប្បុរស ដេីម្បីរួមចំណែកស្ដារ និងអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តសៀមរាបរបស់យេីង។

ឯកឧត្ដម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងរំដោះ និងអភិវឌ្ឍប្រទេសជាតិ តាំងពីបាតដៃទទេចេញពីគំនរផេះផង ដឹកនាំប្រទេសឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឲ្យវិស័យសំខាន់ៗនៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។ ក្នុងនោះវិស័យអបរំយើងមានសាលារៀនគ្រប់កម្រិតស្ទើគ្រប់មូលដ្ឋាន ដែលនេះជាការសបញ្ជាក់ឃើញពីការអភិវឌ្ឍន៍របស់កម្ពុជា។

ឯកឧត្តមបន្តថា ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ បានដាក់ចេញនូវបាវចនាចំនួន៥ គឺកំណេីន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លេីង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។ ជាមួយនេះគ្រូបង្រៀន គឺជាមនុស្សដែលមានបេះដូងល្អ ក្នុងការបង្ហាត់បង្រៀនផ្ដល់ចំណេះ ជំនាញ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ដែលជាគន្លឹះសម្រាប់ទ្រទ្រង់កំណេីនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេសជាតិ ជាពិសេសក្នុងពេលដែលប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ចំពោះសមទ្ធិផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះដែរ វានឹងក្លាយជាចំណែកមួយយ៉ាងសំខាន់ក្នុងចូលរួមអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាយើង ជាពិសេសខេត្តសៀមរាបផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អគារសិក្សាអង្គការស្នាក់នៅស្ម័គ្រចិត្តជួយបង្រៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ៣ខ្សែ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ៣ខ្សែ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

សប្បុរសជនប្រទេសអូស្ដា្រលី សាងសងផ្ទះមួយខ្នងជូនពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ ក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប

សប្បុរសជនប្រទេសអូស្ដា្រលី សាងសងផ្ទះមួយខ្នងជូនពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ ក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំមោង ស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំមោង ស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.