Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រយៈពេល៣០ឆ្នាំអាជ្ញាធរជាតិអប្សរា បានធ្វើឱ្យឧទ្យានអង្គររក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត

ដោយ Pothe Thun
19/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រយៈពេល៣០ឆ្នាំអាជ្ញាធរជាតិអប្សរា បានធ្វើឱ្យឧទ្យានអង្គររក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងរយៈពេល៣០ឆ្នាំ អាជ្ញាធរគ្រប់គ្រងឧទ្យានអង្គរមួយនេះ បានខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យឱ្យរមណីយដ្ឋានប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ នៅតែរក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត ដែលមានន័យថា ទាំងប្រាសាទ និងមនុស្ស អាចរស់នៅជាមួយគ្នាជាដរាប។

ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា មានតួនាទីសំខាន់ៗដើម្បីគ្រប់គ្រង ការពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ។ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះបេតិកភណ្ឌវប្បធម៌ជាតិ និងដោយអនុវត្តតាមអនុសាសន៍ណែនាំនានារបស់អ្នកជំនាញនៃ ICC-Angkor ផងនោះ អាជ្ញាធរជាតិអប្សរា អនុវត្តបានសម្រេចនូវកិច្ចការងារជាច្រើន ទាំងការងារអភិរក្សប្រាសាទ ទឹក ព្រៃឈើ សហគមន៍ ទេសចរណ៍ និងថែរក្សាមរតករូបី និងអរូបី។ល។ ធ្វើយ៉ាងណាឱ្យតំបន់នេះនៅតែរក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត មានន័យថា ទាំងប្រាសាទ និងមនុស្ស អាចរស់នៅជាមួយគ្នាជាដរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ហង់ ពៅ បន្តថា ភាពល្បីល្បាញរបស់រមណីយដ្ឋានអង្គរ បានទាក់ទាញទេសចរអន្តរជាតិ និងជាតិជាច្រើនមកទស្សនាតំបន់បេតិកភណ្ឌមួយនេះ គឺមកម្ដងហើយចង់មកម្ដងទៀតដោយគិតតចាប់ពីឆ្នាំ២០០០មក រមណីយដ្ឋានអង្គរ ទទួលបានទេសចរអន្តរជាតិចូលមកទស្សនាប្រមាណ ២៨លាននាក់ ដែលក្នុងនោះក៏មានឥស្សរជនអន្តរជាតិខ្ពស់ជាច្រើនរូប បានមកទស្សនាតំបន់រមណីយដ្ឋានអង្គរផងដែរ រាប់ទាំងព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្រ្តី ប្រធានស្ថាប័នអន្តរជាតិធំៗ តារាសម្ដែង និងតារាចម្រៀង ដោយបានចំណាយពេលដើម្បីចង់សិក្សាស្វែងយល់ពីភាពល្បីល្បាញនៃអាណាចក្រអង្គរ ទាំងពេលអតីតកាល និងបច្ចុប្បន្ន។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលមុនៗក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ទស្សនៈវែងឆ្ងាយរបស់សម្តេចតេជោហ៊ុន សែន និងការបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន វិស័យវប្បធម៌ និងទេសចរណ៍ កំពុងមានវឌ្ឍនភាព និងជាវិស័យដែលមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នាទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្តែងការអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរទាំងមូល បានផ្លាស់ប្តូរប្រកបដោយភាព ស្រស់ត្រកាល និងទទួលបានការកោតសរសើរពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ លោកជំទាវក៏បានសម្តែងនូវការដឹងគុណចំពោះឥស្សរជនជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារថែរក្សាឧទ្យានអង្គរឱ្យបានគង់វង្សស្ថិតស្ថេរយូរអង្វែង៕

 

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់, ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាជំរុញដល់បណ្ដាអ្នកពាក់ព័ន្ធពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច លើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ

កម្ពុជាជំរុញដល់បណ្ដាអ្នកពាក់ព័ន្ធពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច លើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ

ក្បាលដី ៩.៤៩២ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋធ្វើការពិនិត្យ និងកែតម្រូវ

ក្បាលដី ៩.៤៩២ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋធ្វើការពិនិត្យ និងកែតម្រូវ

សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខមន្ត្រីកងរាជអាវុធហត្ថដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ពេលបំពេញបេសកកម្ម

សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខមន្ត្រីកងរាជអាវុធហត្ថដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ពេលបំពេញបេសកកម្ម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.