Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុងស្រុកបន្តយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ការទន្ទ្រានដីតំបន់៣

ដោយ Pothe Thun
03/04/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុងស្រុកបន្តយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ការទន្ទ្រានដីតំបន់៣
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្ដម លី សំរិទ្ធ បានជំរុញដល់អាជ្ញាធរក្រុងស្រុក កម្លាំងមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់លើការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាខ្មែរនាពេលខាងមុខ រួមនឹងការក្ដាប់ឱ្យបានលើការទប់ស្កាត់ការទន្ទ្រានដីតំបន់៣។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដម លី សំរិទ្ធ មានប្រសាសន៍ថា កត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គឺត្រូវលុបបំបាត់ឱ្យបាននូវក្រុមក្មេងទំនើង ករណីគ្រឿង ព្រមទាំងបង្ក្រាបឱ្យខាងតែបានចំពោះបទល្មើសព្រៃឈើ និងជលផល និងគ្រប់គ្រងឱ្យបាននូវព្រៃលិចទឹកបឹងទន្លេសាប(តំបន់៣) ហើយចំពោះបុគ្គលណានៅតែបំពានរានដីព្រៃលិចទឹកតំបន់បី ត្រូវធ្វើការផ្ដន្ទាទោសទៅតាមច្បាប់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ត បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលរដ្ឋបាលខេត្ត អនុវត្តបានប្រចាំខែមីនា ព្រមទាំងបានណែនាំដល់រដ្ឋបាលក្រុងស្រុក បន្តអនុវត្តទៅតាមទិសដៅនៃអង្គសន្និបាតរបស់រដ្ឋបាលខេត្ត ដែលបានដាក់ចេញក្នុងឆ្នាំ២០២៥ ឱ្យសម្រេចបានជោគជ័យ។

ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម បានដាក់នូវបទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ធ្វើការត្រួតពិនិត្យនូវគ្រប់យានយន្តកែច្នៃ ដែលតែរំខានដល់អារម្មណ៍ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ព្រមទាំងរថយន្តដែលដឹកសំពីងសំពោងលើសចំណុះ និងធ្វើឱ្យប៉ះពាល់អ្នកធ្វើដំណើរតាមដងផ្លូវ និង ប៉ះពាល់ដល់បរិស្ថានតាមដងផ្លូវ ដូចជារថយន្តដឹកខ្សាច់ ដឹកដី និងដឹកអង្កាមជាដើម។ ក្នុងនោះក៏សូមឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនយកចិត្តទុកដាក់ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋានខ្លួន ក្នុងពេលប្រជាពលរដ្ឋចូលរួមសប្បាយសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខ សំខាន់បណ្ដាក្រុងស្រុកដែលមានភ្ញៀវឆ្លងកាត់ ត្រូវធ្វើអនាម័យ សម្អាតនៅតាមដងផ្លូវឱ្យបានស្អាត ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គនាយកអង្គភាពស៊ីម៉ាក់ ណែនាំដល់និវត្តន៍ជនត្រូវចេះថែរក្សាសុខភាព និងធ្វើជាគំរូល្អដល់គ្រួសារ និងសង្គម

អគ្គនាយកអង្គភាពស៊ីម៉ាក់ ណែនាំដល់និវត្តន៍ជនត្រូវចេះថែរក្សាសុខភាព និងធ្វើជាគំរូល្អដល់គ្រួសារ និងសង្គម

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េ

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េ

រយៈពេល៣ខែ អង្គភាពស៊ីម៉ាក់ រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាង ១ម៉ឺនគ្រាប់

រយៈពេល៣ខែ អង្គភាពស៊ីម៉ាក់ រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាង ១ម៉ឺនគ្រាប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.