Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គនាយកអង្គភាពស៊ីម៉ាក់ ណែនាំដល់និវត្តន៍ជនត្រូវចេះថែរក្សាសុខភាព និងធ្វើជាគំរូល្អដល់គ្រួសារ និងសង្គម

ដោយ Pothe Thun
03/04/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគ្គនាយកអង្គភាពស៊ីម៉ាក់ ណែនាំដល់និវត្តន៍ជនត្រូវចេះថែរក្សាសុខភាព និងធ្វើជាគំរូល្អដល់គ្រួសារ និងសង្គម
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ហៅកាត់ថា CMAC ឯកឧត្តម ហេង រតនា បានណែនាំដល់បងប្អូនជាមន្ត្រីស៊ីម៉ាក់ដែលបានចូលនិវត្តន៍ ត្រូវធ្វើយ៉ាងណាខិតខំថែរក្សាសុខភាព និងធ្វើជាគំរូល្អដល់ក្រុមគ្រួសារ និងសង្គមជាតិ។

ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជួបសំណេះសំណាល និងបើកប្រាក់បំណាច់ការងារជូនដល់មន្ត្រីស៊ីម៉ាក់ដែលបានចូលនិវត្តន៍ ចំនួន១៥៤នាក់ និងបើកប្រាក់ជូនគ្រួសាររបស់មន្ត្រីដែលទទួលមរណៈភាព នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ នៅសារមន្ទីរតេជោសន្តិភាព ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ហេង រតនា បានលើកឡើងថា ចាប់តាំងបង្កើតអង្គភាពមក មន្ត្រីទាំងអស់របស់ស៊ីម៉ាក់ បានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរំដោះផ្ទៃដីដែលគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះផ្សេងៗ។ ក្នុងបំពេញភារកិច្ចរបស់ខ្លួនមន្ត្រីស៊ីម៉ាក់បានចាកឆ្ងាយពីផ្ទះសម្បែង ពីក្រុមគ្រួសារ ទៅតាមការចាត់តាំងរបស់អង្គភាពដោយមិនខ្លាចនឿយហត់។ នៅពេលនេះ មន្ត្រីរបស់យើងខ្លះក៏ដល់ពេលចូលនិវត្តន៍ ហើយការចូលនិវត្តន៍ រាជរដ្ឋាភិបាលទាំងអាណត្តិមុនៗដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងអាណត្តិទី៧ ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែបានយកចិត្តទុកខ្លាំងចំពោះសុខទុក្ខកងកម្លាំងគ្រប់ប្រភេទ ជាពិសេសកម្លាំងរបស់ស៊ីម៉ាក់ផ្ទាល់តែម្ដង។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់មន្រ្តីចូលនិវត្តន៍ដែលទទួលបានរបបប្រាក់ឧបត្ថម្ភអតីតភាពបម្រើការងារនាឱកាសនេះ សូមប្រើប្រាស់ថវិកាឱ្យត្រូវគោលដៅ និងបង្កើតមុខរបរសមរម្យណាមួយដើម្បីបន្តផ្គត់ផ្គង់ជីវភាពគ្រួសារ និងក្រោយពីបញ្ចប់បេសកកម្មជាមួយអង្គភាព ហើយរស់នៅក្នុងសង្គមត្រូវធ្វើជាគំរូល្អប្រកបដោយសេចក្ដីថ្លៃថ្នូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េ

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅសាធារណរដ្ឋកូរ៉េ

រយៈពេល៣ខែ អង្គភាពស៊ីម៉ាក់ រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាង ១ម៉ឺនគ្រាប់

រយៈពេល៣ខែ អង្គភាពស៊ីម៉ាក់ រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាង ១ម៉ឺនគ្រាប់

ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម បន្តជំនឿស្រោចទឹកប្រោះព្រំតាមផ្ទះប្រជាពលរដ្ឋ សុំសេចក្តីសុខចម្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម បន្តជំនឿស្រោចទឹកប្រោះព្រំតាមផ្ទះប្រជាពលរដ្ឋ សុំសេចក្តីសុខចម្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.