Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

រយៈពេលជាង៧ខែ មជ្ឈមណ្ឌលការងារខេត្តសៀមរាបបានផ្ដល់សេវាផ្សេងៗជាង១ ០០០នាក់ ដល់អ្នកស្វែងរកឱកាសការងារ

ដោយ Pothe Thun
14/07/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
រយៈពេលជាង៧ខែ មជ្ឈមណ្ឌលការងារខេត្តសៀមរាបបានផ្ដល់សេវាផ្សេងៗជាង១ ០០០នាក់ ដល់អ្នកស្វែងរកឱកាសការងារ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ ដល់ខែកក្កដា ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលការងារខេត្តសៀមរាប បានផ្ដល់សេវាផ្សេងៗដល់អ្នកស្វែងរកឱកាសការងារជាង១ ០០០នាក់ ក្នុងនោះមានជាង ៥០០នាក់ ត្រូវបានមជ្ឈមណ្ឌលបញ្ជូនទៅកាន់កន្លែងការងារ និងសិក្សាជំនាញ ហើយជាលទ្ធផលមានប្រមាណ ២០០នាក់ កំពុងទទួលបានការងារ និងសិក្សាជំនាញ។

លោក សៀង សុខុន ប្រធានមជ្ឈមណ្ឌលការងារខេត្តសៀមរាប បានបង្ហាញថា មជ្ឈមណ្ឌលការងារខេត្តសៀមរាប ជាស្ថាប័នរដ្ឋស្ថិតក្រោមទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្ដល់សេវារបស់មជ្ឈមណ្ឌលគឺឥតគិតថ្លៃ ដោយគ្រាន់តែបងប្អូនមកចុះឈ្មោះផ្ទាល់នៅមជ្ឈមណ្ឌល ដោយភ្ជាប់នូវឯកសារមួយចំនួន ដូចជា អត្តសញ្ញាណបណ្ណ ឬប្រវត្តិរូបសង្ខេបដើម។ មជ្ឈមណ្ឌលមានទីតាំងក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

លោក សៀង សុខុន បានឱ្យដឹងថា បច្ចុប្បន្នសម្រាប់ខេត្តសៀមរាប គឺមានតម្រូវការប្រមាណជាង៣០០កន្លែងប៉ុណ្ណេះ ហើយសម្រាប់ការងារមួយចំនួន គឺផ្ដោតសំខាន់ទៅលើវិស័យទេសចរណ៍ជាធំ។ តែយ៉ាងណាមជ្ឈមណ្ឌលក៏មានការសហការជាមួយបណ្ដាខេត្តជាប់ខេត្តសៀមរាប ក្នុងការស្វែងរកការងារធ្វើផងដែរ ទៅតាមតម្រូវការជំនាញ និងបច្ចេកទេសរបស់បងប្អូន ដោយបច្ចុប្បន្នម្ចាស់ក្រុមហ៊ុនសហគ្រាសមួយចំនួនកំពុងធ្វើការជាមួយអាជ្ញាធរក្នុងការចុះផ្សព្វផ្សាយឱកាសការងារជូនប្រជាពលរដ្ឋ និងជាពិសេសបងប្អូនដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា មជ្ឈមណ្ឌលការងារជាស្ថាប័នមួយស្ថិតក្រោមទីភ្នាក់ងារជាតិមុខរបរការងារនៃក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះការផ្ដល់សេវានានាជូនប្រជាពលរដ្ឋដែលមានដូចជា៖ ការផ្តល់សេវាជូនអ្នកស្វែងរកការងារធ្វើឬអ្នកចង់ផ្លាស់ប្ដូរការងារ ការផ្តល់សេវាជូនក្រុមហ៊ុនសហគ្រាសដែលពួកគាត់ត្រូវការជ្រើសរើសបុគ្គលិក និងការផ្ដល់សេវាដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលដែលគាត់ត្រូវការជ្រើសរើសសិស្សក្នុងការទៅរៀនជំនាញ៕

អត្ថបទ៖ លោកស្រី ភី រចនា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមយុវជនកម្ពុជានិងតៃវ៉ាន់ រួមគ្នាធ្វើការងារស្ម័គ្រចិត្ត ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក នៅខេត្តសៀមរាប

ក្រុមយុវជនកម្ពុជានិងតៃវ៉ាន់ រួមគ្នាធ្វើការងារស្ម័គ្រចិត្ត ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក នៅខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ក្រុមការងារនិងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ចំពោះក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ក្រុមការងារនិងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ចំពោះក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.