Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ឯកឧត្តម ប្រាក់ សោភ័ណ អំណរគុណចំពោះទឹកចិត្តប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់បងប្អូនកងទ័ព និងអ្នកដែលកំពុងជម្លៀសខ្លួន

ដោយ Pothe Thun
28/07/2025
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសទទួលអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ រួមនិងថវិកា ដែលបានមកពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងខេត្តសៀមរាប តាមរយៈ ឯកឧត្តម អែល សៀត អនុប្រធានសាសនាឥស្លាមខេត្ត នារសៀលថ្ងៃទី២៦ ខែកក្កដានេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម រួមនឹងបងប្អូនប្រជាពលរដ្ឋទូទៅទាំងអស់ ដែលមានស្មារតីស្រឡាញ់ជាតិ ដោយបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីគាំទ្រដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប ក្នុងស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តាក្រុងស្រុក សូមបន្តចូលរួមបន្តឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់បន្ថែមទៀត នៅតាមបណ្ដាក្រុងស្រុកបងប្អូនផ្ទាល់ ឬតាមរយៈរដ្ឋបាលខេត្តសៀមរាប ក្នុងន័យរួមតែមួយ គឺខ្មែរជួយខ្មែរ។

ឯកឧត្តម អែល សៀត តំណាងបងប្អូនខ្មែរឥស្លាមខេត្តសៀមរាប បានថ្លែងថាដោយមានស្មារតីស្រលាញ់ជាតិ និងដើម្បីរួមចំណែកការពារជាតិមាតុភូមិ ក្នុងនាមជាតិខ្មែរតែមួយ ដូច្នេះហើយថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប ក៏បានកៀរកូរបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម បាននាំគ្នាចូលរួមបរិច្ចាគគ្រឿងឧបភោគបរិភោគ រួមនិងថវិកា ដើម្បីយកទៅជូនដល់រដ្ឋបាលខេត្ត យកទៅជួយឧបត្ថម្ភបន្តដល់បងប្អូនវីរៈកងទ័ពខ្មែរយើងដែលនៅសមរភូមិជួរមុខដែលកំពុងការពារបូរណភាពទឹកដី ពីការឈ្លានពានពីសំណាក់សៀម និងជួយបន្តដល់បងប្អូនប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាបផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកអំណោយរបស់សម្តេចធិបតី ជូនជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកអំណោយរបស់សម្តេចធិបតី ជូនជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុខភាព និងសុវត្ថិភាពបងប្អូនជាជនភៀសសឹក

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុខភាព និងសុវត្ថិភាពបងប្អូនជាជនភៀសសឹក

ជនភៀសសឹកជាង ៦ម៉ឺននាក់ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប គិតត្រឹមល្ងាចថ្ងៃទី២៩

ជនភៀសសឹកជាង ៦ម៉ឺននាក់ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប គិតត្រឹមល្ងាចថ្ងៃទី២៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.