Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

របាយការណ៍​៖ លោក Trump និយាយថា សហរដ្ឋអាមេរិក​នឹង​រក្សា​វត្តមាន ក្រុម​ស៊ើប​ការសម្ងាត់​ដ៏​រឹងមាំ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

ដោយ Pothe Thun
02/07/2019
នៅក្នុង ព័ត៌មានអន្តរជាតិ
របាយការណ៍​៖ លោក Trump និយាយថា សហរដ្ឋអាមេរិក​នឹង​រក្សា​វត្តមាន ក្រុម​ស៊ើប​ការសម្ងាត់​ដ៏​រឹងមាំ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន Fox News ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃទី​០១ ខែកក្កដា​នេះ​ថា ទីក្រុង​វ៉ា​ស៊ី​ង​តោន​នឹង​បន្សល់ទុក​នូវ​វត្តមាន​ស៊ើបការណ៍​សម្ងាត់​ដ៏​រឹងមាំ​មួយ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បើទោះបីជា​កងទ័ព​អាម៉េរិក​បាន​ចាកចេញ​ដោយ​ដាក់ឈ្មោះ​ប្រទេសមួយ​នេះ​ថា ជា « Harvard សម្រាប់​ក្រុម​ភេរវជន » ។​

​លោក Trump បាន​ថ្លែងថា «​យើង​នឹង​រក្សាទុក​ក្រុម​ស៊ើប​ការសម្ងាត់​យ៉ាងរឹងមាំ​នៅ​ទីនោះ ជាជាង​អ្វីដែល​អ្នក​គិត​ធម្មតាៗ​… វា​ហាក់ដូចជា​បន្ទប់ពិសោធន៍​មួយ​សម្រាប់​ភេរ​វករ … ដោយ​ខ្ញុំ​ហៅ​វា​ថា ជា « Harvard សម្រាប់​ក្រុម​ភេរវជន » ។​

​ព័ត៌មាន​នេះ​បាន​កើតឡើង​ចំពេល​ដែល​កិច្ចចរចា​សន្តិភាព​តា​លី​បង់​-​អាម៉េរិក កំពុង​បន្ត​ចូលដល់​ថ្ងៃទី​បី​របស់​ពួកគេ នៅក្នុង​រដ្ឋធានី​ដូ​ហា របស់​ប្រទេស​កាតា ។ សហរដ្ឋអាមេរិក​បាន​និយាយថា ខ្លួន​ស្វែងរក​កិច្ចព្រមព្រៀង​ដ៏​ទូលំទូលាយ​មួយ ដែល​រួមបញ្ចូល​ទាំង​បទ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍ និង​កិច្ចចរចា​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ពួក​តា​លី​បង់​បាន​និយាយថា ពួកគេ​មិន​ចង់​ពិភាក្សា​អំពី​កិច្ចចរចា​គ្នា​ពី​ផ្ទៃក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន និង​បទ​ឈប់​បាញ់​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​នោះទេ​។​

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

​ពួក​តា​លី​បាន និង​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ឈានដល់​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ដែល​នឹង​រាប់បញ្ចូល​ទាំង​ការដក​កងទ័ព​បរទេស​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​ការធានា​ពី​ពួក​តា​លី​បង់​ដែលថា ប្រទេស​នេះ នឹងមិន​ត្រូវបាន​ប្រើ​ជា​កន្លែង​សុវត្ថិភាព​សម្រាប់​ក្រុម​ភេរវជន​ទេ​។​

​ទន្ទឹមនឹង​នេះដែរ​បេស​កក​ម្ម​គាំទ្រ​ការដោះស្រាយ​របស់​ណា​តូ​(NATO) ដែលមាន​បំណង​ផ្តល់​ការ បណ្តុះបណ្តាល និង​ជំនួយ​ដល់​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បន្ត​ប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម នឹង​ភេរវ​ករ​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​នេះ ដោយ​បន្ត​គាំទ្រ​ដល់ទី​ក្រុង​កា​ប៊ុល​។​

​បុគ្គលិក​យោធា​ប្រហែល ១៧.០០០​នាក់ មកពី​ប្រទេស​ជា​សមាជិក​ណា​តូ​ចំនួន ៣៩ កំពុងស្ថិត​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ធ្វើជា​ផ្នែក​មួយ​នៃ​បេសកកម្ម​នេះ​។​

​កាលពី​ខែមិថុនា កន្លងទៅនេះ លោក Trump បាន​សន្យា​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទស្សនា​វ​ដ្តី Time ថា សហរដ្ឋអាមេរិក​នឹង​មើលឃើញ​ការបំពេញ​បេសកកម្ម​ក​ង​ទ័ព​របស់ខ្លួន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ឱ្យបាន​ចំនួន​ដល់​ពាក់កណ្តាល​នូវ​ទាហាន​ប្រមាណ​៨​ពាន់​នាក់​។​

​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ទទួលរង​នូវ​អស្ថេរភាព​ខាង​សន្តិសុខ​។ រដ្ឋាភិបាល​បាន​នឹង​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​តា​លី​បង់ ដែល​បានធ្វើ​សង្គ្រាម​ប្រឆាំងនឹង​ទីក្រុង​កា​ប៊ុល​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មកហើយ​មានដូចជា​ក្រុម​ភេរវជន​Daesh​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​ប្រតិបត្តិការ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​តាំងពី​ឆ្នាំ​២០១៥​មក ។​

​ពួក​តា​លី​បង់​(Taliban) និង​Daesh (IS, ISIS, ISIL) គឺជា​ក្រុម​ភេរវ​ករ​ដែល​គេ​បាន​ហាមប្រាម​នៅក្នុង​ប្រទេស​រុស្ស៊ី និង​ប្រទេស​ជាច្រើន​ទៀត​៕

( ប្រភព Sputnik: បកប្រែ​ដោយ​លោក មាស សំអុល )​

Tags: Trumpក្រុម​ស៊ើប​ការសម្ងាត់ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ Donald Trump
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្ថុ​ចម្លែក​ហោះ​កាត់​ព្រំប្រទល់​DMZ មួយថ្ងៃ បន្ទាប់​ជំនួប Trump-Kim នៃ​ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​

វត្ថុ​ចម្លែក​ហោះ​កាត់​ព្រំប្រទល់​DMZ មួយថ្ងៃ បន្ទាប់​ជំនួប Trump-Kim នៃ​ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​

ប្រទេស​ថៃ​ព្រមាន​ថានឹងមាន​ភ្លៀង​ច្រើន ដែល​អាច​នាំ​ឲ្យ​ក្រុង​បាងកក​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​

ប្រទេស​ថៃ​ព្រមាន​ថានឹងមាន​ភ្លៀង​ច្រើន ដែល​អាច​នាំ​ឲ្យ​ក្រុង​បាងកក​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​

ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា ការចុះ​ទប់ស្កាត់​បទល្មើស​កាប់​ដើមឈើ​នៅ​ខ្នង​បារាយណ៍​ខាងលិច​

ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា ការចុះ​ទប់ស្កាត់​បទល្មើស​កាប់​ដើមឈើ​នៅ​ខ្នង​បារាយណ៍​ខាងលិច​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.