Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ប្រទេស​ថៃ​ព្រមាន​ថានឹងមាន​ភ្លៀង​ច្រើន ដែល​អាច​នាំ​ឲ្យ​ក្រុង​បាងកក​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​

ដោយ Pothe Thun
02/07/2019
នៅក្នុង ព័ត៌មានអន្តរជាតិ
ប្រទេស​ថៃ​ព្រមាន​ថានឹងមាន​ភ្លៀង​ច្រើន ដែល​អាច​នាំ​ឲ្យ​ក្រុង​បាងកក​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​
58
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នាយកដ្ឋាន​ឧតុនិយម​ថៃ​បាន​និយាយ​ពីថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា គេ​បាន​ប៉ាន់ស្មាន​ខ្ពស់​ថា នឹងមាន​ភ្លៀង​ខ្លាំង​ចាប់ពី​ថ្ងៃ​អង្គា​រ៍​នេះ នៅក្នុង​ផ្នែក​ភាគ​ខាងជើង និង​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ ដោយសារ​ការបង្កើតឡើង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​ដែល​អាចធ្វើ​បង្ក​ឱ្យ​ខ្យល់​រដូវ​កាន់តែខ្លាំង​នៅ​ភាគ​និរតី ។​

​នាយកដ្ឋាន​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពេល​ដើមខែ​កក្កដា​នេះ នឹង​ឃើញ​មាន​ភ្លៀង​ដែល​កើនឡើង​នៅក្នុង​តំបន់​ភាគ​ខាងជើង និង​ភាគ​ឦសាន ព្រមទាំង​រលក​ខ្ពស់​នៅក្នុង​ឈូង សមុទ្រ​ថៃ និង​សមុទ្រ​អង់​ដា​ម៉​ង់ ។​

​តែ​យ៉ាងណាក៏ដោយ​សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា តំបន់​ភាគ​កណ្តាល ភាគ​ខាងកើត និង ភាគខាងត្បូង នឹងមាន​ភ្លៀង​ច្រើន ប៉ុន្តែ​មិន​ច្រើន​ដូច​នៅក្នុង​តំបន់​ភាគ​ខាងជើង និង​ភាគ​ឦសាន​ទេ ។​

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ឧតុនិយម លោក ភូ​វាង ប្រា​ខាម​មីន​ថា​រ៉ា (Phuwieng Prakhammintara) ក៏បាន​ព្រមាន​អ្នករស់នៅ​ក្រុង​បាងកក ផងដែរ ពី​ភ្លៀង​ខ្លាំង​ដែល​អាច​នាំទៅរក​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅក្នុង​ទីក្រុង​រាជធានី​នេះ ។​

​សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា ក្រុង​បាងកក​នឹងមាន​ភ្លៀង​កើនឡើង ដែល​ប៉ះពាល់​ដល់​តំបន់​នេះ​ពី ៤០ ទៅ​៦០​ភាគរយ ជាពិសេស​នៅពេល​រសៀល និង​នៅពេល​យប់ ។ សមុទ្រ​អង់​ដា​ម៉​ង់ នឹងមាន​កម្ពស់​រលក​ទឹកសមុទ្រ ចាប់ពី ២​ទៅ​៣​ម៉ែត្រ ដោយឡែក​នៅក្នុង​ឈូង​សមុទ្រ​ថៃ – នៅឯ​នាយ​ឆ្នេរសមុទ្រ​រ៉ា​យ៉ង​, ចាន់ថា​បូរី និង ត្រាត គេ​រំពឹងថា រលក នឹងមាន​កម្ពស់​២​ម៉ែត្រ ។​

​លោក ភូ​វាង បាន​និយាយថា ជាទូទៅ​សីតុណ្ហភាព​ជា​មធ្យម​នៅក្នុង​រយៈពេល​នេះ​នឹងមាន ៣៣ ដឺ​ក្រេ​សែ​ល​ស៊ូ​ស ដោយ​សីតុណ្ហភាព​ជា​មធ្យម​នៅ​ក្រុង​បាងកក គេ​រំពឹងថា នឹងមាន ៣៧ ដឺ​ក្រេ​សែ​ល​ស៊ូ​ស ដោយឡែក​ផ្នែក​ដទៃទៀត នៃ​តំបន់​ភាគ​កណ្តាល​នឹងមាន​ពី ៣២ ទៅ ៣៦ ដឺ​ក្រេ ដែល​ស៊ូ​ស ៕

( ប្រភព ស៊ីន​ហួ បកប្រែ​ដោយ​លោក ប៉ិន​មឿ​ន )​

Tags: ទឹកជំនន់ប្រទេស​ថៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា ការចុះ​ទប់ស្កាត់​បទល្មើស​កាប់​ដើមឈើ​នៅ​ខ្នង​បារាយណ៍​ខាងលិច​

ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា ការចុះ​ទប់ស្កាត់​បទល្មើស​កាប់​ដើមឈើ​នៅ​ខ្នង​បារាយណ៍​ខាងលិច​

បាឋកថា​ស្ដីពី​ទំនាក់ទំនង​ច្រើនបែប​យ៉ាង​រវាង​មរតក​រូបីនិង​អរូបី ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​ជាង​២០០​នាក់​

បាឋកថា​ស្ដីពី​ទំនាក់ទំនង​ច្រើនបែប​យ៉ាង​រវាង​មរតក​រូបីនិង​អរូបី ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​ជាង​២០០​នាក់​

ការកាប់បំផ្លាញ​ព្រៃឈើជា​សកម្មភាព​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​ដល់​បរិស្ថាន​ធម្មជាតិ ការធ្វើ​អាជីវកម្ម​ព្រៃឈើ និង ការធ្វើ​ជំនួញ​លើដី​ព្រៃឈើ​ខុសច្បាប់ គឺជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​បំផុត ដែល​មិនអាច​អត់ឱន​ឱ្យបាន

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.