Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងផែនការ រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបញ្ជ្រាប​យេនឌ័រ ដល់​មន្ត្រីក្រោមឱវាទ​ម​ក​ពី​០៩​ខេត្ត ដើម្បី​លើកកម្ពស់​សមត្ថភាពរ​បស់​ខ្លួន​បន្ថែម​សម្រាប់​ភាពជា​អ្នកដឹកនាំ​

ដោយ Pothe Thun
20/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងផែនការ រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបញ្ជ្រាប​យេនឌ័រ ដល់​មន្ត្រីក្រោមឱវាទ​ម​ក​ពី​០៩​ខេត្ត ដើម្បី​លើកកម្ពស់​សមត្ថភាពរ​បស់​ខ្លួន​បន្ថែម​សម្រាប់​ភាពជា​អ្នកដឹកនាំ​
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ក្រសួងផែនការ បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​មួយ ស្តីពី​ការបញ្ជ្រាប​យេនឌ័រ ក្នុង​ផែនការ​និង​សិ្ថ​តិ និង ផ្សព្វផ្សាយ​អនុសញ្ញា (​ស៊ី​.​ដ​) នៅ​មន្ទីរ​ផែនការ ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ មន្ត្រីរាជការ​នៃ​មន្ទីរ​ផែនការ មកពី​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ទាំង​៩​ខេត្ត សរុប​ចំនួន​៦០​នាក់ ក្រោម​អធិបតីភាព​ឯកឧត្តម លេង ផា​លី រដ្ឋលេខាធិការ​ក្រសួងផែនការ និង លោកជំទាវ ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ។​

​លោកជំទាវ ហង់ លី​ណា បាន​បញ្ជាក់ថា ឆ្លងតាម​ការអនុវត្ត​អនុសញ្ញា​(​ស៊ី​.​ដ​)​ច្បាប់​ជាតិ អនុសាសន៍ បទបញ្ជា និង វិធានការ​ទាក់ទង​ការលើកកម្ពស់​ស្ថានភាព តួនាទី សុខមាលភាព​សង្គម​ស្ត្រី​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​ការកសាង​សមត្ថភាព​ចំពោះ​មន្ត្រីរាជការ​ជា​ស្ត្រី នៅ​ថ្នាក់​រដ្ឋបាលក្រោម​ជាតិ ដោយបាន​ជំរុញ​ឲ្យ​ស្ត្រី ក្លាយជា​អ្នកដឹកនាំ នៅ​ថ្នាក់​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ខណៈ​បច្ចុប្បន្ននេះ ស្ត្រី​យើង​ក្លាយជា​ថ្នាក់ដឹកនាំ ចាប់​ថ្នាក់​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលខេត្ត អភិបាលស្រុក ថ្នាក់ដឹកនាំ​មន្ទីរ ថ្នាក់​ការិយាល័យ រួមទាំង​មេឃុំ​សង្កាត់ និង​ភូមិ​ទៀតផង ហើយ​ក្នុង​អនុសាសន៍​ទាំង​១១​ចំណុច​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ឲ្យ​ស្ត្រី​ក្លាយជា​អ្នកដឹកនាំ ត្រូវ​ពិនិត្យ​ទៅលើ​សមត្ថភាព និង ត្រូវមាន​ការកសាង​សមត្ថភាព​ស្ត្រី​មានលទ្ធភាព​ក្លាយជា​អ្នកដឹកនាំ ។​

​ឯកឧត្តម លេង ផា​លី រដ្ឋលេខាធិការ​ក្រសួងផែនការ មានប្រសាសន៍ថា យេនឌ័រ ជា​បញ្ហា​ដ៏​ចម្បង​មួយ ដែល​រាជរដ្ឋាភិបាល និង ប្រជាជាតិ​នៅលើ​សក​លោក បាន​កំពុង​ផ្តោត​ការ យកចិត្តទុកដាក់​ខ្ពស់ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ថា ការចូលរួម​ស្មើភាព​គ្នា​របស់​ស្ត្រី​និង​បុរស ក្នុង​ដំណើរ​អភិវឌ្ឍន៍ គឺ​ត្រូវការ​ចាំបាច់ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់តែ​មានការ​រីកចម្រើន និង សមភាព​ក្នុងសង្គម ហើយ​បញ្ហា​យេនឌ័រ​នេះ ក៏ត្រូវ​បានកំណត់​ជា​បញ្ហា​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ និង ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ដែល​ត្រូវអនុវត្ត​ដោយ​ក្រសួង ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ឯកឧត្តម លេង ផា​លី មានប្រសាសន៍​បន្ថែមថា តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រីរាជការ​ជា​ស្ត្រី ក្នុង​ក្រសួងផែនការ រាជធានី ខេត្ត ក៏ត្រូវ​បាន​តម្លើង​ឋានៈ ប្រគល់​នូវ​តួនាទី​ជា​បន្តបន្ទាប់​ផងដែរ ដូច្នេះ​ដើម្បី​សម្រេច​នូវ​គោលដៅ​ទាំងនេះ គឺ​ត្រូវមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុងការ​ពង្រឹងសមត្ថភាព​ដល់​មន្ត្រីរាជការ​ជា​ស្ត្រី និង ផ្តល់ឱកាស​ក្នុងការ​ទទួលបាន​បទ​ពិសោធន៍​នានា​ក្នុង​ការងារ​ជាមួយគ្នា និង ធ្វើការ​ផ្សព្វផ្សាយ​ពី​ការបញ្ជ្រាប យេនឌ័រ​ដល់​មន្ត្រីរាជកា​រ ដូច្នេះ តាមរយៈ​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ យើង​ជឿជាក់ថា នឹងធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ដឹកនាំ​ទាំងអស់ ទទួលបាន​ចំណេះដឹង​ថ្មីៗ​ស៊ីជម្រៅ សំខាន់​បងប្អូន​ស្ត្រី ព្រមទាំង​នឹង​យក​ចំណេះដឹង​ទាំងនេះ​ទៅធ្វើ​ការផ្សព្វផ្សាយ​បន្ត​ដល់​មន្ត្រី​តាម​អង្គភាព​ខ្លួន ក្នុងការ​លើកកម្ពស់​ស​ម​ត្ថ​ភាព​របស់ខ្លួន​ប​ន្ថែ​ម​ទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រសួង​ផែនការវគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ធនធានមនុស្ស​តាម​ប្រព័ន្ធ​ព័ត៍មានវិទ្យា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម៉ូតូ​ធុន​ធំ​ប្រភេទ​ម៉ូតូ​នាំ​ក្បួន​ចំនួន​០៥​គ្រឿង ត្រូវបាន​ប្រគល់ជូន​ក​ម្លាំ​ង​នគរបាល​ការិយាល័យ​អង្គរក្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សម្រាប់​ប្រតិបត្តិ​ការជូន​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ​និង​អន្តរជាតិ​

ម៉ូតូ​ធុន​ធំ​ប្រភេទ​ម៉ូតូ​នាំ​ក្បួន​ចំនួន​០៥​គ្រឿង ត្រូវបាន​ប្រគល់ជូន​ក​ម្លាំ​ង​នគរបាល​ការិយាល័យ​អង្គរក្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សម្រាប់​ប្រតិបត្តិ​ការជូន​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ​និង​អន្តរជាតិ​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩

ជនសង្ស័យ​០៥​នាក់​ត្រូវបញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​មិញ​នេះ​

ជនសង្ស័យ​០៥​នាក់​ត្រូវបញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​មិញ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.