Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប អះអាងថា ចំណីអាហារ​ដែល​ដាក់លក់​នៅក្នុង​ផ្សារ​រលួស ពុំបាន​រកឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​នៅក្នុង​ម្ហូបអាហារ​ឡើយ​

ដោយ Pothe Thun
21/08/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប អះអាងថា ចំណីអាហារ​ដែល​ដាក់លក់​នៅក្នុង​ផ្សារ​រលួស ពុំបាន​រកឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​នៅក្នុង​ម្ហូបអាហារ​ឡើយ​
មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប អះអាងថា ចំណីអាហារ​ដែល​ដាក់លក់​នៅក្នុង​ផ្សារ​រលួស ពុំបាន​រកឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​នៅក្នុង​ម្ហូបអាហារ​ឡើយ​
មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប អះអាងថា ចំណីអាហារ​ដែល​ដាក់លក់​នៅក្នុង​ផ្សារ​រលួស ពុំបាន​រកឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​នៅក្នុង​ម្ហូបអាហារ​ឡើយ​
មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប អះអាងថា ចំណីអាហារ​ដែល​ដាក់លក់​នៅក្នុង​ផ្សារ​រលួស ពុំបាន​រកឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​នៅក្នុង​ម្ហូបអាហារ​ឡើយ​
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ព្រៅ ខេ​ម រិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​លើ​ចំណី​ម្ហូបអាហារ នៅ​ផ្សារ​រលួស ស្ថិតនៅ​ភូមិ​រលួស ឃុំ​រលួស ស្រុក​ប្រាសាទបាគង កាលពី​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អ្នកពាក់ព័ន្ធ​ផង​នោះ មន្ត្រី​ជំនាញ​របស់លោក ពុំបាន​រកឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់ ដែល​បាន​ផ្ទុក​នៅក្នុង​ម្ហូបចំណី​គ្រប់​ប្រភេទ និង ទំនិញ​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន ដែល​បាន​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​ឡើយ បន្ទាប់ពី​បានធ្វើ​តេស្ត និង​ពិសោធន៍​រកសារ​ធាតុគីមី​នៅក្នុង​ម្ហូបអាហារ​គំរូ​មួយចំនួន រួមមាន​ដូចជា​៖ សណ្តែកបណ្តុះ , គល់​ស្លឹកគ្រៃ , ស្ពៃជ្រក់ , សាច់ក្រក , នំ​បញ្ចុក និង សុពលភាព​នៃ​ការប្រើប្រាស់​ហួស​កាលបរិច្ឆេទ​ទំនិញ​គ្រប់​ប្រភេទ ។​

​លោក ព្រៅ ខេ​ម រិ​ទ្ធ បានបញ្ជាក់​បន្ថែមថា នេះ​គឺជា​ករណី​ចាំបាច់​បំផុត​សម្រាប់​ក្រុមការងារ​ជំនាញ​របស់លោក​ប្រសិនបើ​ការត្រួតពិនិត្យ​រួចហើយ​ឃើញថា នៅក្នុង​ម្ហូបអាហារ​មានការ​ដាក់​លាយ​នូវ​សារធាតុ​គីមី​ដែល​ត្រូវបាន​ហាមឃាត់​នោះ ខាង​ក្រុមការងារ​ជំនាញ​របស់លោក នឹង​ធ្វើការ​ដកហូតយក​ទៅ​កំទេចចោល​ភ្លាមៗ ហើយ​យើង​ណែនាំ​គាត់​នឹងធ្វើ​កិច្ចសន្យា​មិនមាន​ជា​លើក​ទី​២​ទៀតឡើយ ។​

​ក្នុងឱកាស​នោះដែរ លោក ព្រៅ ខេ​ម រិ​ទ្ធ ក៏បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​អាជីវករ ដែល​បាន​លក់ដូរ​នៅ​ទីនោះ សុំ​ឲ្យ​ពួកគាត់​ចូលរួម​សហការ​ជាមួយនឹង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ ដើម្បី​រួមគ្នា​ទប់ស្កាត់ និង បញ្ឈប់​ការប្រើប្រាស់​សារធាតុ​គីមី​លើ​ចំណីអាហារ ដោយ​ផ្តោតលើ​ការយកចិត្តទុកដាក់​ចំពោះ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ជាដើម ព្រមទាំង​បាន​ចែកចាយ​នូវ​ស្លាក​សញ្ញា​ស្តីពី​ការហាមឃាត់ ការប្រើប្រាស់ ដើម្បី​អប់រំ​ណែនាំ​ពន្យល់​អំពី​បញ្ហា​ការ​វិច​ខ្ចប់ ការ​ទុកដាក់​ឲ្យ​មាន​អនាម័យ​ល្អ ឬ​ការលក់ដូរ​ធ្វើយ៉ាងណា​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ជាមុន ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ចំណីអាហារផ្សារ​រលួសមន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប​លោក ព្រៅ ខេ​ម រិ​ទ្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម៉ូតូ​ធុន​ធំ​ប្រភេទ​ម៉ូតូ​នាំ​ក្បួន​ចំនួន​០៥​គ្រឿង ត្រូវបាន​ប្រគល់ជូន​ក​ម្លាំ​ង​នគរបាល​ការិយាល័យ​អង្គរក្សនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាបសម្រាប់​ប្រតិបត្តិ​ការជូន​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ​និង​អន្តរជាតិ​

ម្សិលមិញ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌​ជូន​ជនពិការ​ម្នាក់​នៅ​ស្រុក​ស្រីស្នំ​

ម្សិលមិញ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌​ជូន​ជនពិការ​ម្នាក់​នៅ​ស្រុក​ស្រីស្នំ​

យ៉ាងហោចណាស់​មនុស្ស​ជាង​៤០​នាក់​បាន​ស្លាប់​និង​របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​នៅក្នុង​ប្រទេស​ឡាវ

យ៉ាងហោចណាស់​មនុស្ស​ជាង​៤០​នាក់​បាន​ស្លាប់​និង​របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដ៏​រន្ធត់​នៅក្នុង​ប្រទេស​ឡាវ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.