Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយ​លើ ចុះសាកសួរ​សុខទុក្ខ​ជនរងគ្រោះ​ដោយសារ​រន្ទះបាញ់​ពីរ​នាក់​ប្តី​ប្រព​ន្ឋ​

ដោយ Pothe Thun
22/08/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយ​លើ ចុះសាកសួរ​សុខទុក្ខ​ជនរងគ្រោះ​ដោយសារ​រន្ទះបាញ់​ពីរ​នាក់​ប្តី​ប្រព​ន្ឋ​
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយ​លើ ដឹកនាំ​ដោយ លោក ស៊ិ​ក ប៊ុន​ស៊ិន សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក បាន​ចុះសាកសួរ​សុខទុក្ខ​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រព​ន្ឋ​ក្រីក្រ​មួយ មាន​ផ្ទៃពោះ​៧​ខែ ដែល​ទទួលរង​គ្រោះ​ដោយសារ​រន្ទះបាញ់​របួស ហើយ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ព្រមទាំង​បាន​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ផងដែរ រួមមាន ៖ ទឹកដោះគោឆៅ​១​យូរ , ទឹក​ផ្លែ ឈើ​១​កេស , ទឹក​សុទ្ធ​១​កេស និង​សរុប​ថវិកា​ចំនួន ៨៥​ម៉ឺន​រៀល ក្នុងនោះ​មាន​ថវិកា​របស់​អនុសាខា​ចំនួន ២០​ម៉ឺន​រៀល , រដ្ឋបាល​ស្រុក​ស្វាយ​លើ​ចំនួន​២០​ម៉ឺន​រៀល , សប្បុរសជន​សមាគម​ន៍​នានា សប្បុរស ជន​សមាគមន៍​នារី​ស្រុក​ចំនួន ១៥​ម៉ឺន​រៀល , ថវិកា​រដ្ឋបាល​ឃុំ​តា​សៀម ចំនួន ២៥​ម៉ឺន​រៀល និង លោក​មេភូមិ​ដំបូក​ខ្ពស់​ចំនួន ៥​ម៉ឺន​រៀល ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ នៅ​ភូមិ​ដំបូក​ខ្ពស់ ក្នុង​ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ មាន​ភ្លៀងរលឹម​ស្រិចៗ ខណៈ​មនុស្ស​ពីរ​នាក់ គឺ​ឈ្មោះ យ៉ង យ៉ុ​ន ភេទ​ប្រុស ត្រូវជា​ប្ដី និង ឈ្មោះ ធឿន ច្រឹប ភេទ​ស្រី ត្រូវជា​ប្រពន្ធ​ដែល មាន​ផ្ទៃពោះ​ចំនួន​៧​ខែ បាន​អង្គុយលេង​ក្រោមផ្ទះ ហើយក៏​មាន​ករណី​រន្ទះ​បាញ់​សសរផ្ទះ បណ្តាល​ឲ្យ​ទាំងពីរ​នាក់​ប្តី​ប្រព​ន្ឋ​នោះ ទទួលរង​របួសស្រាល ហើយ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​សូទ្រនិគម ។​

​ក្នុងឱកាស​នោះដែរ លោក ស៊ិ​ក ប៊ុន​ស៊ិន បាន​ផ្តាំផ្ញើ​ដល់​ជនរងគ្រោះ​ទាំងពីរ​នាក់ ឲ្យ​ខិតខំ​ថែរក្សា​សុខភាព​ឆាប់​បានជា​សះស្បើយ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026



​អត្ថបទ និង រូបថត ៖ រដ្ឋបាល​ខេត្តសៀមរាប​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ជនរងគ្រោះ​ដោយសារ​រន្ទះបាញ់អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាវុធ​កែច្នៃ​ចំនួន​២៤​ដើម ត្រូវបាន​ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ ស្ម័គ្រចិត្ត​ប្រគល់ជូន​សមត្ថកិច្ច​នគ​របាល​ស្រុក​ស្វាយ​លើ​

អាវុធ​កែច្នៃ​ចំនួន​២៤​ដើម ត្រូវបាន​ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ ស្ម័គ្រចិត្ត​ប្រគល់ជូន​សមត្ថកិច្ច​នគ​របាល​ស្រុក​ស្វាយ​លើ​

ចិន​ដាក់ពង្រាយ​ឆ្មាំ​សមុទ្រ​របស់ខ្លួន​នៅ​ជិត​ទីតាំង​រក​ប្រេង​ឥណ្ឌា នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​

ចិន​ដាក់ពង្រាយ​ឆ្មាំ​សមុទ្រ​របស់ខ្លួន​នៅ​ជិត​ទីតាំង​រក​ប្រេង​ឥណ្ឌា នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​

មនុស្ស​រហូតដល់៨០​នាក់​បាន​ស្លាប់​ក្នុងករណីផ្ទុះ​គ្រាប់បែក នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

មនុស្ស​រហូតដល់៨០​នាក់​បាន​ស្លាប់​ក្នុងករណីផ្ទុះ​គ្រាប់បែក នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.