អាជ្ញាធរជាតិអប្សរា អះអាងថាការស្ថាបនាផ្លូវកង់ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនៅក្នុងតំបន់អង្គរ នឹងសាងសង់រួចរាល់នៅខែមិថុនានេះ
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងការស្ថាបនាផ្លូវកង់នៅក្នុងតំបន់អង្គរដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនេះ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិប្រើប្រាស់ ហើយបានចាប់ផ្ដើមធ្វើការស្ថាបនាកាលពីខែធ្នូឆ្នាំ២០១៩ នឹងត្រូវបានសាងសង់រួចរាល់នៅខែមិថុនា ឆ្នាំ២០២០នេះ ខណៈមកដល់បច្ចុប្បន្ន ផ្លូវកង់នេះសម្រចបានប្រមាណ១៧គីឡូម៉ែត្រ គឺស្មើនឹង៦០ភាគរយហើយ ហើយការស្ថាបនាផ្លូវនេះឡើង ក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាសម្រួលការចរាចរណ៍ដល់អ្នកទេសចរជិះកង់ រួមនឹងកាត់បន្ថយការកកស្ទះ ...