Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា អះអាងថាការស្ថាបនាផ្លូវកង់ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនៅក្នុងតំបន់អង្គរ នឹងសាងសង់រួចរាល់នៅខែមិថុនានេះ

ដោយ Pothe Thun
07/02/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរា អះអាងថាការស្ថាបនាផ្លូវកង់ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនៅក្នុងតំបន់អង្គរ នឹងសាងសង់រួចរាល់នៅខែមិថុនានេះ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងការស្ថាបនាផ្លូវកង់នៅក្នុងតំបន់អង្គរដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនេះ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិប្រើប្រាស់ ហើយបានចាប់ផ្ដើមធ្វើការស្ថាបនាកាលពីខែធ្នូឆ្នាំ២០១៩ នឹងត្រូវបានសាងសង់រួចរាល់នៅខែមិថុនា ឆ្នាំ២០២០នេះ ខណៈមកដល់បច្ចុប្បន្ន ផ្លូវកង់នេះសម្រចបានប្រមាណ១៧គីឡូម៉ែត្រ គឺស្មើនឹង៦០ភាគរយហើយ ហើយការស្ថាបនាផ្លូវនេះឡើង ក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាសម្រួលការចរាចរណ៍ដល់អ្នកទេសចរជិះកង់ រួមនឹងកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវធំផងដែរ ។

លោក យិត ចាន់ដារដ្ឋ បានឱ្យដឹងបន្ថែមថា ផ្លូវកង់នេះមានទទឹងប្រវែង២ម៉ែត្រ ដែលចំណុចចាប់ផ្ដើមចេញពីកន្លែងត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរចាស់ កាត់ក្រោយអង្គរវត្ត បន្តទៅប្រាសាទក្រវ៉ាន់ កាត់ខាងត្បូងប្រាសាទបន្ទាយក្ដី បត់ទៅខាងជើងប្រាសាទតាព្រហ្ម ឆ្ពោះទៅស្ពានប្រាសាទតាកែវ រីឯចំណែកតំបន់ផ្លូវវង់ធំ គឺចេញដំណើរពីស្រះស្រង់ រហូតដល់ខ្លោងទ្វារដីឆ្នាំង ហើយផ្លូវនេះ បានកសាងក្នុងទិសដៅស្របនឹងផ្លូវកៅស៊ូដែលមានស្រាប់ និងឃ្លាតពីផ្លូវកៅស៊ូកន្លែងខ្លះមានចម្ងាយប្រមាណ២៥ម៉ែត្រ និង កន្លែងខ្លះមានចម្ងាយ១០ម៉ែត្រ ដោយអាស្រ័យទៅតាមទីតាំងនិងស្ថានភាពដី ។

លោកនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងបន្ថែមទៀតថា មុននឹងសាងសង់ឡើង អាជ្ញាធរជាតិអប្សរាបានគិតគូរច្បាស់ពីការលើតម្លៃបរិស្ថាន តម្លៃវប្បធម៌ ក៏ដូចជាតម្លៃបេតិកភណ្ឌបែបជនបទ ដោយមានអ្នកជំនាញបុរាណវិទ្យាសិក្សាយ៉ាងច្បាស់លាស់មុនសាងសង់ឡើង អាជ្ញាធរជាតិអប្សរាបានគិតគូរច្បាស់ពីការលើតម្លៃបរិស្ថាន តម្លៃវប្បធម៌ ក៏ដូចជាតម្លៃបេតិកភណ្ឌបែបជនបទ ដោយមានអ្នកជំនាញបុរាណវិទ្យាសិក្សាយ៉ាងច្បាស់លាស់មុនកសាងផ្លូវកង់នេះ ហើយផ្លូវកង់នេះ កសាងជាប្រភេទផ្លូវស្រាលមិនប៉ះពាល់ដល់ស្រទាប់ដី និងមានភាពបត់បែនទៅតាមដើមឈើតូចធំជាច្រើន ពិសេស ត្រូវបានក្រុមអ្នកជំនាញការអាដហុក របស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ បានកោតសរសើរជាខ្លាំងទៅលើការបង្កើតថ្មីរបស់អាជ្ញាធរអប្សរា និងបានសាទរចំពោះបច្ចេកទេសធ្វើផ្លូវកង់នេះ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត : លោក ឈិត សាវី
កែសម្រួលអត្ថបទ : លោក លីវ សាន្ត

Tags: តំបន់​អង្គរ​ផ្លូវជិះកង់អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិន នឹងបន្ធូរបន្ថយពន្ធគយ ដែលមានទឹកប្រាក់ ៧៥ពាន់លានដុល្លារ សម្រាប់ការនាំចូលទំនិញពីអាមេរិក

ចិន នឹងបន្ធូរបន្ថយពន្ធគយ ដែលមានទឹកប្រាក់ ៧៥ពាន់លានដុល្លារ សម្រាប់ការនាំចូលទំនិញពីអាមេរិក

ទីបំផុតមេចលនាអាល់កៃដា AQAP នៅយ៉េមែន ត្រូវសហរដ្ឋអាមេរិកផ្តាច់ជីវិត!

ទីបំផុតមេចលនាអាល់កៃដា AQAP នៅយ៉េមែន ត្រូវសហរដ្ឋអាមេរិកផ្តាច់ជីវិត!

វិទ្យាល័យ ២៨មករា ទទួលសម្ភារព័ត៌មានវិទ្យា ពីប្រតិភូក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីស្នំ

វិទ្យាល័យ ២៨មករា ទទួលសម្ភារព័ត៌មានវិទ្យា ពីប្រតិភូក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីស្នំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.