Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

វិទ្យាល័យ ២៨មករា ទទួលសម្ភារព័ត៌មានវិទ្យា ពីប្រតិភូក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីស្នំ

ដោយ Pothe Thun
07/02/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
វិទ្យាល័យ ២៨មករា ទទួលសម្ភារព័ត៌មានវិទ្យា ពីប្រតិភូក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីស្នំ
537
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ប្រតិភូក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីស្នំខេត្តសៀមរាប បាននាំយកសម្ភារៈព័ត៌មានវិទ្យាមួយចំនួន ទៅប្រគល់ជូនសិស្សានុសិស្ស នៃវិទ្យាល័យ ២៨មករា ស្ថិតនៅ ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

វិទ្យាល័យ ២៨មករា ជាសាលាកម្រិតមធ្យមសិក្សាតែមួយគត់ក្នុងស្រុកស្រីស្នំ ដែលមានចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ និងមានសិស្សសរុបចំនួន ១៤២៨នាក់ ក្នុងនោះស្រី៧៩៣នាក់។

បើតាម ការឲ្យដឹងពីលោកគ្រូ នៃវិទ្យាល័យ ២៨មករា ទីតាំងសាលានេះ ធ្លាប់ជាសមរភូមិសម័យសង្រ្គាម គ្រាប់មីនក្នុងដី និងបឹងបួ។ បច្ចុប្បន្នវិទ្យាល័យនេះ មានបរិស្ថាន បង្កឲ្យបរិយាកាសការសិក្សាមានភាពល្អប្រសើរ ក្នុងនោះសាលាមានបន្ទប់សិក្សាសរុប ៤០បន្ទប់ បន្ទប់កុំព្យូទ័រចំនួន ២បន្ទប់ បន្ទប់ពិសោធន៍ ៣បន្ទប់ អគារអន្តេរវិសិកដ្ឋាន ៤បន្ទប់ សម្រាប់ អ្នកគ្រូ និង សិស្សស្នាក់នៅ ទីលានកីឡា រួមនិងសមិទ្ធផលសាលាជាច្រើនទៀត។ ជាមួយនេះ សម្ភារៈព័ត៌មានវិទ្យារួមមាន កុំព្យូទ័រចំនួន ៥គ្រឿង រួមនិងអាគុយទប់ភ្លើងចំនួន ៥គ្រឿង និងជួយសម្រួល ពង្រឹកការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស បន្ថែមពីលើកុំព្យូទ័រដែលស្រាប់ តែមិនអាចបំពេញតម្រូវការសិស្ស ដែលមាននាពេលបច្ចុប្បន្នបាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីស្នំខេត្តសៀមរាប មានប្រសាសន៍ថា ដោយសារសន្តិភាព សិស្សានុសិស្ស មានពេលវេលាគ្រប់គ្រាន់មកសាលារៀន ដែលខុសពីសម័យខ្មែរក្រហម ក្មេងៗជំនាន់មុន ត្រូវចូលបម្រើកងទ័ព ព្រោះតែសង្គ្រាម។ ដោយឡែក បដិវត្តន៍វប្បធម៌ របស់ពួកខ្មែរក្រហម បានសម្លាប់អ្នកចេះដឹង បញ្ញវ័ន្ត ស្ទើរគ្មានសល់។ ទាំងអស់នេះ ក្មួយៗ សិស្សានុសិស្សត្រូវ សិក្សាឲ្យបានច្បាស់លាស់ ពីប្រវត្តិសាស្ត្រដ៏ជូរចត់នេះ។

ឯកឧត្តម បន្ថែមថា ជ័យជម្នះ ៧ មករា ១៩៧៩ គឺជាជោគជ័យមិនអាចកាត់ថ្លៃបាន ដែលសម្ដេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្ដូរ និងនាំកម្ពុជាទៅរកមាគ៌ាសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេច។ ២១ឆ្នាំនៃសន្តិភាព ដ៏ពេញលេញ កម្ពុជាបានក្លាយជាប្រទេស ដែលមានភាពលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ប្រមាណក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ។

ឯកឧត្តម បានបញ្ជាក់ផងដែរ ជាមួយនឹងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា វិស័យអប់រំ នៅតែជាវិស័យអាទិភាព ក្នុងចំណោមវិស័យអាទិភាពដទៃទៀត។ ឯកឧត្តម បានអំពាវនាវ ដល់សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ និងចូលរួមថែរក្សាបរិស្ថាន ចៀសឆ្ងាយពីគ្រឿងញៀន ដើម្បីធនធានរបស់ប្រទេសជាតិនាពេលអនាគត។

រូបភាព : លោក ខេង ឧត្តម
អត្ថបទ : លោក សេង ផល្លី

Tags: វិទ្យាល័យ ២៨មករាសម្ភារព័ត៌មានវិទ្យាស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិនបញ្ជូនបុគ្គលិកពេទ្យជាង១០,០០០នាក់ទៅខេត្តHubeiនិងទីក្រុងWuhan ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី

ចិនបញ្ជូនបុគ្គលិកពេទ្យជាង១០,០០០នាក់ទៅខេត្តHubeiនិងទីក្រុងWuhan ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី

ស្លាប់ម្នាក់និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

ស្លាប់ម្នាក់និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

លោកមេធាវី អ៊ុន ច័ន្ទថុល៖ ការផ្សាយព័ត៌មានខុស វានឹងក្លាយជាព័ត៌មានមិនពិត

លោកមេធាវី អ៊ុន ច័ន្ទថុល៖ ការផ្សាយព័ត៌មានខុស វានឹងក្លាយជាព័ត៌មានមិនពិត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.