ការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកការពារ និងលើកស្ទួយថែរក្សាបរិស្ថានធម្មជាតិ និងអភិរក្សមរតកដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ
ថ្លែងក្នុងយុទ្ឋនាការដាំកូនឈើចម្រុះប្រមាណជា២ពាន់ដើម និងស្មៅ ១ពាន់ម៉ែត្រក្រឡា នៅតំបន់អង្គរវត្ត នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ បានវាយតម្លៃខ្ពស់ក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ក្នុងការចូលរួមដាំកូនឈើនៅតំបន់អង្គរក៏ដូចជាតំបន់ដ៏ទៃទៀត ព្រោះដើមឈើផ្តល់សារៈប្រយោជន៍ច្រើនមិនអាចនឹងគណនាបាននោះទេ ជារួម ការដាំកូនឈើធ្វើឲ្យបរិយាកាសបរិស្ថានធម្មជាតិកាន់តែល្អប្រសើរឡើង និងរក្សាលំនឹងគ្រឺះប្រាសាទព្រមទាំងជួយកាត់បន្ថយឥទ្ធិពលជាអវិជ្ជមានពីការប្រែប្រួលអាកាសធាតុ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការចូលរួមដាំកូនឈើរបស់វិស័យឯកជន ...