Sunday, April 19, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កូនឈើចម្រុះប្រមាណ១១ម៉ឺនដើម អាចនឹងរៀបចំពិធីដាំក្នុងតំបន់អង្គរ ប្រសិនបើជំងឺកូវីដ១៩មានភាពល្អប្រសើរ

ដោយ Pothe Thun
04/05/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កូនឈើចម្រុះប្រមាណ១១ម៉ឺនដើម នៅក្នុងស្ថានីយបណ្ដុះកូនឈើទាំង៤របស់អាជ្ញាធរជាតិអប្សរា គ្រោងនឹងចែកជូនប្រជាពលរដ្ឋ រួមនិងការត្រៀមរៀបចំពិធីដាំកូនឈើធំៗដទៃទៀត ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ មានភាពល្អប្រសើរជាសកល នេះបើតាមការលើកឡើងរបស់ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ នៅដើមខែឧសភា ឆ្នាំ២០២០នេះ។

លោក ឡី គឹមស៊ី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងជាអ្នកទទួលបន្ទុកការងារបណ្ដុះកូនឈើ និងដាំឈើបានបន្ថែមថា កូនឈើចម្រុះសម្រាប់ដាំក្នុងតំបន់អង្គរទាំងនេះ គ្រោងនឹងដាំនៅរដូវវស្សាក្នុងឆ្នាំ២០២០ ដោយមួយចំនួននឹងចែកជូនប្រជាពលរដ្ឋ ដែលមានប្រភេទដើមឈើប្រណីត ដើមឈើលម្អ និងប្រភេទដើមឈើព្រៃហូបផ្លែ។

ទន្ទឹមនោះ លោកបានបញ្ជាក់ថា ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ ធ្វើឱ្យគម្រោងរៀបចំយុទ្ធនាការទ្រង់ទ្រាយធំៗដែលធ្លាប់រៀបចំកន្លងមក មិនទាន់មានភាពច្បាស់លាស់ ដោយលោកពន្យល់ថា វាអាស្រ័យទៅនឹងស្ថានការណ៍ នៃជំងឺកូវីដ១៩ បើវាមានភាពល្អប្រសើរឡើងវិញ នោះនឹងមានការរៀបចំកម្មវិធីធំៗ ដែលចូលរួមពីមហាជនខាងក្រៅ តែប្រសិនបើស្ថិតក្នុងស្ថានការណ៍ដូចសព្វថ្ងៃនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំដាំកូនឈើជាលក្ខណៈផ្ទៃក្នុងទៅតាមគោលដៅដែលបានគ្រោងទុក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ស្ថានីយបណ្ដុះកូនឈើចំនួន៤ទីតាំង របស់អាជ្ញាធរជាតិអប្សរាមាន ទី១ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ដែលបណ្ដុះកូនឈើប្រណិត៤ប្រភេទ មានដើមបេង គ្រញូង ច្រេស និងធ្នង់ ទី២ ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ដែលបណ្ដុះប្រភេទកូនឈើលេខ១ លេខ២ លេខ៣ និងក្រៅលំដាប់ថ្នាក់ ទី៣ ស្ថានីយបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើលម្អ និងប្រភេទឈើព្រៃហូបផ្លែ និងទី៤ ស្ថានីយបាឡុង បណ្តុះ ថែទាំ និងផ្ស៉ាំកូនឈើបន្តវេនគ្រប់ប្រភេទ។ ក្នុងឆ្នាំ២០១៩កន្លងទៅ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើចំនួនជិត៣ម៉ឺនដើម និងបានចែកចាយទៅខាងក្រៅជាង៧ម៉ឺនដើម៕

អត្ថបទ និង រូបថត ៖ បូ សាវី
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: កូនឈើ​តំបន់​អង្គរ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងកសិកម្ម រំពឹងថា ឆ្នាំ២០២០ ប្រទេសកម្ពុជា អាចនាំអង្ករចេញទៅទីផ្សារពិភពលោកលើសឆ្នាំមុនជិត១លានតោន

រដ្ឋមន្ត្រីក្រសួងកសិកម្ម រំពឹងថា ឆ្នាំ២០២០ ប្រទេសកម្ពុជា អាចនាំអង្ករចេញទៅទីផ្សារពិភពលោកលើសឆ្នាំមុនជិត១លានតោន

តួលេខឆ្លងប្រចាំថ្ងៃនៅរុស្ស៊ីបានហក់ឡើងខ្ពស់ខ្លាំងដោយក្នុងមួយថ្ងៃ រកឃើញអ្នកឆ្លងជំងឺ COVID-19 ១០,៦៣៣ ករណី

តួលេខឆ្លងប្រចាំថ្ងៃនៅរុស្ស៊ីបានហក់ឡើងខ្ពស់ខ្លាំងដោយក្នុងមួយថ្ងៃ រកឃើញអ្នកឆ្លងជំងឺ COVID-19 ១០,៦៣៣ ករណី

គ្រាន់តែកាត់បន្ថយការរឹតត្បិតបានពីរថ្ងៃ ករណីឆ្លងជំងឺ COVID-19 ផ្ទុះឡើងវិញនៅអាហ្វ្រិកខាងត្បូង

គ្រាន់តែកាត់បន្ថយការរឹតត្បិតបានពីរថ្ងៃ ករណីឆ្លងជំងឺ COVID-19 ផ្ទុះឡើងវិញនៅអាហ្វ្រិកខាងត្បូង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.