Tag: ​រមណីយដ្ឋាន​អង្គរ​

តំបន់រមណីយដ្ឋានអង្គរ ត្រូវការព្រៃឈើបន្ថែមទៀត ខណៈបច្ចុប្បន្នមានតែ១៤ភាគរយប៉ុណ្ណោះ

តំបន់រមណីយដ្ឋានអង្គរ ត្រូវការព្រៃឈើបន្ថែមទៀត ខណៈបច្ចុប្បន្នមានតែ១៤ភាគរយប៉ុណ្ណោះ

បច្ចុប្បន្ននេះ ព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ មានត្រឹមតែ១៤ភាគរយប៉ុណ្ណោះ លើផ្ទៃដីសរុប ៤០១គីឡូម៉ែត្រក្រឡា ដែលចំនួននៅមិនទាន់គ្រប់គ្រាន់ដើម្បីទាក់ទាញទឹកភ្លៀង សម្រាប់ទ្រទ្រង់បរិស្ថាននៅក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោកនេះ នេះបើតាមការលើកឡើងពី លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ក្រៅពីលើកកម្ពស់ទេសភាពបៃតង ព្រៃឈើក្នុងតំបន់អង្គរមានតួនាទីសំខាន់ ក្នុងការរក្សាទឹកនៅក្នុងស្រទាប់ដី និងទាក់ទាញទឹកភ្លៀង ...

អាជ្ញាធរជាតិអប្សរា នឹងធ្វើការជួសជុលផ្លូវជាច្រើនខ្សែក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០២០

អាជ្ញាធរជាតិអប្សរា នឹងធ្វើការជួសជុលផ្លូវជាច្រើនខ្សែក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០២០

តាមរយៈកិច្ចប្រជុំ ប្រជុំបច្ចេកទេសលើកទី៣៣ និងពេញអង្គលើកទី២៦ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា មានគម្រោងជាច្រើនសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ការងារលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញថែមទៀតនៅឆ្នាំ២០២០ខាងមុខ នេះបើតាមប្រសាសន៍ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។ គម្រោងនេះ ក៏នឹងមានកិច្ចសហការជាមួយបណ្ដាដៃគូអន្តរជាតិជាច្រើន ក្នុងការងារជួសជុល អភិរក្ស និងថែរក្សា ប្រាសាទបុរាណ ...

ក្នុង​ឆ្នាំ​២០១៩នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អប់រំ​បេតិកភណ្ឌ​ដល់​សិស្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន១២៧៦​នាក់​

ក្នុង​ឆ្នាំ​២០១៩នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អប់រំ​បេតិកភណ្ឌ​ដល់​សិស្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន១២៧៦​នាក់​

​ដើម្បី​រួមចំណែក​បញ្ជ្រាប​ចំណេះដឹង​អំពី​វប្បធម៌ បរិស្ថាន និង​ការរួមចំណែក​របស់​កុមារ​ក្នុងការ​ថែរក្សា​បុរាណ​ដ្ឋា​ន​នៅ​តំបន់​ដែល​ខ្លួន​រស់នៅ កាលពី​កន្លងទៅនេះ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្កើត​កម្មវិធី​អប់រំ​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ ដើម្បី​ផ្សព្វផ្សាយ​នៅតាម​សាលា​មួយចំនួន​ក្នុង​តំបន់​អង្គរ​ឱ្យ​កុមារ​បាន​ស្គាល់ យល់ដឹង បណ្តុះ​គំនិត​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​នូវ​មរតក​វប្បធម៌​រូបី​និង​អរូបី​ដែលមាន​ក្នុងភូមិ​របស់ខ្លួន​។​ ​ក្នង​នោះដែរ ក្នុង​ឆ្នាំ​២០១៩​នេះ នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​វគ្គ​អប់រំ​បេតិកភណ្ឌ​ដល់​សិស្សានុសិស្ស​ចំនួន​១២៧៦ នាក់ ស្រី​មាន​ចំនួន​៥៤២ នាក់ ដែល​មកពី​សាលាបឋមសិក្សា​ចំនួន​៨​កន្លែង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ​មេរៀន​សំខាន់ៗ​នៅក្នុង​កម្មវិធី​អប់រំ គឺ​និយាយ​អំពី​ប្រវត្តិ​និង​ភូមិសាស្ត្រ​នៃ​ភូមិ​នីមួយៗ តួនាទី​កុមារ​ក្នុងការ​រួមចំណែក​ថែរក្សា​បុរាណ​ដ្ឋា​ន​ក្នុងភូមិ ...

កូនឈើ​ចំនួន​៥​ពាន់​ដើម ត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

កូនឈើ​ចំនួន​៥​ពាន់​ដើម ត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

​នៅ​ព្រឹក​ថ្ងៃទី​២៤ កក្កដា ឆ្នាំ​២០១៩​នេះ ព្រះសង្ឃ​រួម​នឹង​ពុទ្ធបរិស័ទ​ប្រមាណ​៣៥០​អង្គ​/​នាក់ បាន​ចូលរួម​ដាំ​កូនឈើ​ចំនួន​៥​ពាន់​ដើម​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​ស្ថិតនៅ​ភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ឬ​នៅ​ខាងកើត​ប្រាសាទ​ប្រី ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា ដោយ​ឱ្យ​សាធារណជន​ចូលរួម​ដាំ​កូនឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ​ក្នុង​បុព្វហេតុ​រួមគ្នា​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព​។​ ​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ តំណាង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ការចូលរួម​នៅពេលនេះ គឺ​បង្ហាញ​ឱ្យ​ច្បាស់​ពី​ការឈឺ​ឆ្កា​ល​របស់​សាធារណជន ក្នុងន័យ​ថែរក្សា​កេរ​មរតក​ដ៏​ផូរផង់​របស់​ដូនតា​ខ្មែរ​។ ...

អាជ្ញាធរ​ជាតិ​អប្សរា បើកប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​និរន្តរភាព​

អាជ្ញាធរ​ជាតិ​អប្សរា បើកប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​និរន្តរភាព​

​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន​មកពី​៥៤​ស្ថាប័ន ដែល​កំពុង​ប្រកប​អាជីវកម្ម​ទាក់ទង​នឹង​ការបម្រើ​សេវាកម្ម​ទេសច​រណ៍​នៅក្នុង​រមណីយដ្ឋាន​អង្គរ ក្នុង​គោលបំណង​ដើម្បី​បង្កើត​នូវ​ភាពស្និទ្ធស្នាល ផ្លាស់ប្តូរ​យោបល់ និង​ពិភាក្សា​ជា​លក្ខណៈ​គន្លឹះ រវាង​ស្ថាប័នរដ្ឋ​ដែល​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ស្ថាប័នឯកជន ដែលមាន​អាជីវកម្ម​នៅ​តំបន់​អង្គរ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការអភិវឌ្ឍ​នៅ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក អង្គរ​ប្រកបដោយ​ចីរភាព រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច ...

ក្រុមការងារ​ប្រចាំការ​អាជ្ញាធរ​ជាតិ​អប្សរា ចាក់​បំពេញ​ដី​បំបាត់​ទឹក​ដក់​នៅតាម​ទីតាំង ប្រាសាទ​នានា​នៃ​រមណីយដ្ឋាន​អង្គរ​

ក្រុមការងារ​ប្រចាំការ​អាជ្ញាធរ​ជាតិ​អប្សរា ចាក់​បំពេញ​ដី​បំបាត់​ទឹក​ដក់​នៅតាម​ទីតាំង ប្រាសាទ​នានា​នៃ​រមណីយដ្ឋាន​អង្គរ​

ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ ក្រុមការងារ​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ត្រួតពិនិត្យ​សណ្ឋាន​ដី បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា នៅ​ដើមរដូវ​វស្សា​កន្លងមក​នេះ នៅតាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ភក់​ជោកជាំ​នៅតាម​ផ្លូវ​ដើរ​របស់​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​។​ ​ទីតាំង​ដែល​បាន​បំពេញ​ដី​បំបាត់​ទឹក​ដក់​នោះ រួមមាន​នៅមុខ​ស្ពាន​បណ្តែត​ទឹក ច្រកចូល​ប្រាសាទ​អង្គរ និង​មុខ​ទីលាន​ព្រះ​គ​ន្ល​ង់​។ ក្រៅពី​ទីតាំង​នេះ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​អនុវត្តន៍​នៅតាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​បន្ថែមទៀត ដើម្បី​ឲ្យ​ភ្ញៀវ​អាច​ដើរ​ទស្សនា​ឱ្យ​ប្រសើ​ឡើងជា​បន្តបន្ទាប់ ជៀសវាង​ទឹក​ដក់​បង្ករ​ឱ្យមាន​ការខូចខាត​៕ ​លោក ឡុង ...

៦​ខែ​ដើមឆ្នាំ​២០១៩ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ធ្លា​ក់ជាង​៩​ភាគរយ​

៦​ខែ​ដើមឆ្នាំ​២០១៩ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ធ្លា​ក់ជាង​៩​ភាគរយ​

​យោងតាម​គ្រឹះស្ថាន​អង្គរ ដែល​គ្រប់គ្រង​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​០១ ខែកក្កដា​នេះ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ១.២៤៤.៤៤៣​នាក់ ថយចុះ​ជាង​៨​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨ ហើយ​តួលេខ​នេះ ក៏បាន​ធ្វើឱ្យ​ចំណូល​នៃ​ការលក់​សំបុត្រ​ធ្លា​ក់ជាង​៩ ភាគរយ​ដែរ គឺមាន​ស្មើនឹង ៩៥.៧២៩.៥៦១​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ថវិកា​ដែល​បាន​ពី​ការងារ​នេះ បាន​ឧបត្ថម្ភ​សម្រាប់​មូលនិធិ​គន្ធបុប្ផា មាន​ចំនួន​សរុប ២.៤៨៨.៨៨៦​ដុល្លារ​អាមេរិក​៕ ​អត្ថបទ និង ...

អាជ្ញាធរ​ជាតិ​អប្សរា​បិទ​វគ្គ​អប់រំ​បរិស្ថាន​កុមារ​ក្នុង​រមណីយដ្ឋាន​អង្គ​រហើយ កាលពី​ម្សិលមិញ​

អាជ្ញាធរ​ជាតិ​អប្សរា​បិទ​វគ្គ​អប់រំ​បរិស្ថាន​កុមារ​ក្នុង​រមណីយដ្ឋាន​អង្គ​រហើយ កាលពី​ម្សិលមិញ​

ក្រោម​កិច្ចសហការ​រវាង​មន្ទី​អប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប ស្ថាប័ន​ធានា​គុណភាព​ជប៉ុន (JQA) សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​នៃ​ប្រទេស​ជប៉ុន និង អាជ្ញាធរ​ជាតិ​អប្សរា​បាន​អនុវត្ត​កម្មវិធី​អប់រំ​បរិស្ថាន​កុមារ​ដើម្បី​បញ្ជ្រៀប​ចំណេះដឹង​អំពី​បរិស្ថាន នៅ​សាលាបឋមសិក្សា​ដូន​ឪ សាលាបឋមសិក្សា​ត្រពាំង​ស្វាយ និង​សាលាបឋមសិក្សា​គោក​គ្រើល​។ កម្មវិធី​បញ្ជ្រៀប​ចំណេះដឹង​បរិស្ថាន​នេះ​មាន​រយៈពេល​៧​ខែ ពោលគឺ​ចាប់ផ្តើម​ពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​។​ ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ លោក Saturu ...

រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩ ក្រុមការងារ​សហគម​ន៍​អាជ្ញាធរ​ជាតិ​អប្សរាបានអនុញ្ញាត​ការជួស​ជុល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បាន​ជាង៦០០​ករណី​

រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩ ក្រុមការងារ​សហគម​ន៍​អាជ្ញាធរ​ជាតិ​អប្សរាបានអនុញ្ញាត​ការជួស​ជុល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បាន​ជាង៦០០​ករណី​

​យោងតាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា នា​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩​នេះ ក្រុមការងារ​សហគម​ន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ផ្តល់​ការអនុញ្ញាត​ជួសជុល កែលម្អ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន ៦៣៨​ករណី​។ ការអនុញ្ញាត​ខាងលើ​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគង ចំនួន​១៣៩​ករណី ស្រុក​អង្គរធំ​ចំនួន​៥៦​ករណី ស្រុក​ពួក​ចំនួន ១១១​ករណី ស្រុក​បន្ទាយស្រី​បាន​ចំនួន ១១៥​ករណី និង​ក្រុង​សៀមរាប​ចំនួន ២១៧​ករណី​។​ ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក អឿន សំអុន ប្រធាន​លេខាធិការដ្ឋាន​សហគមន៍ បានឱ្យដឹងថា ក្នុង​រយៈពេល​៥​ខែ​ដំបូង​នេះ ...

ព្រះមហាក្សត្រ​កម្ពុជា​យាង​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំងនិង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​

ព្រះមហាក្សត្រ​កម្ពុជា​យាង​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំងនិង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​

នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ស្ដេចយាង​តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស​ទៅ​កាន់​សាធារណរដ្ឋ​បារាំង ដើម្បី​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំង និង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដែល​ធ្វើឡើង​នៅ​បណ្ឌិតសភា​បារាំង​ខាង​សិលាចារឹក​និង​អក្សរ​ផ្ចង់​។​ ​តប​តាម​ការអញ្ជើញ​របស់​បណ្ឌិតស​ភាបា​រាំងខាង​សិលាចារឹក​និង​អក្សរ​ផ្ចង់ ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំង និង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ...

Page 2 of 3 1 2 3

Recommended

សូម Like និង Follow ពួកយើង