Tag: ​រមណីយដ្ឋាន​អង្គរ​

គណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប

គណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប ដើម្បីធ្វើការពិភាក្សា និងពិនិត្យទៅលើការងារមួយចំនួន នៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា និងធ្វើការតាមដាន និងផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗបន្ថែមទៀត ...

អាជ្ញាធរជាតិអប្សរា ហាមឃាត់អ្នកលក់ដូរចល័តថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់

អាជ្ញាធរជាតិអប្សរា ហាមឃាត់អ្នកលក់ដូរចល័តថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរក្សាសណ្ដាប់ធ្នាប់

អាជ្ញាធរជាតិអប្សរា ពុំអនុញ្ញាតឱ្យមានការលក់ដាក់តាំងលក់អីវ៉ាន់នៅតាមប្រាសាទ ឬលក់ចល័តតាមរ៉ឺម៉កនោះទេ ជាពិសេសអ្នកលក់ចល័តថ្មី ដោយសកម្មភាពទាំងនេះ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់តម្លៃបេតិកភណ្ឌ នេះបើតាមការលើកឡើងរបស់អ្នកស្រី ចាន់ ឧត្តមបញ្ញា ប្រធានក្រុមរួម នៃផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ អ្នកស្រី ចាន់ ឧត្តមបញ្ញា បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១១មក ...

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់១ និង២នៃរមណីយដ្ឋានអង្គរ នឹងពុំទទួលបានសិទ្ធកាន់កាប់ដីនោះទេ តែមានសិទ្ធរស់នៅដោយគ្មានការបណ្ដេញចេញ

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់១ និង២នៃរមណីយដ្ឋានអង្គរ នឹងពុំទទួលបានសិទ្ធកាន់កាប់ដីនោះទេ តែមានសិទ្ធរស់នៅដោយគ្មានការបណ្ដេញចេញ

ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនទៀត បានបញ្ជាក់ដោយជំហរយ៉ាងតឹងរ៉ឹងថា ចាប់ពីថ្ងៃនេះទៅសូមប្រជាពលរដ្ឋឈប់យល់ច្រឡំ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងមិនពិនិត្យ ឬក៏ធ្វើការឆ្វៀលដី ...

រយៈពេល៣ខែចុងក្រោយ សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរមានប្រមាណជិត៤០០ទីតាំង ជាសញ្ញាអវិជ្ជមាន និងប្រឈមទទួលលិខិតព្រមានជាថ្មីពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក

រយៈពេល៣ខែចុងក្រោយ សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរមានប្រមាណជិត៤០០ទីតាំង ជាសញ្ញាអវិជ្ជមាន និងប្រឈមទទួលលិខិតព្រមានជាថ្មីពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក

សំណង់ខុសច្បាប់ប្រមាណជិត៤០០សំណង់ ត្រូវបានគេលួចសាងសង់ នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងរយៈពេលបីខែចុងក្រោយ នេះបើយោងតាមរបាយការណណ៍របស់អាជ្ញាធរជាតិអប្សរា ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ លើកឡើងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ...

ព្រះតេជគុណ គូ សុភាព រាជាគណៈថ្នាក់កិត្តិយស បង្ហាញព្រះទ័យរីករាយនៅពេលនិមន្តទស្សនានៅរមណីយដ្ឋានអង្គរ

ព្រះតេជគុណ គូ សុភាព រាជាគណៈថ្នាក់កិត្តិយស បង្ហាញព្រះទ័យរីករាយនៅពេលនិមន្តទស្សនានៅរមណីយដ្ឋានអង្គរ

ក្នុងឱកាសនិមន្តទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈនេះថា ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព រាជាគណៈថ្នាក់កិត្តិយស មានសង្ឃដីការថា រមណីយដ្ឋានអង្គរជាទីកន្លែងសក្ការៈបូជាដ៏ស័ក្តសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ លើសពីនេះក៏ជាបេតិកភណ្ឌពិភពលោក ដែលមិនអាចកាត់ថ្លៃបាន របស់មនុស្សជាតិ។ ព្រះអង្គមានទឹកព្រះទ័យសប្បាយរីករាយ នៅពេលនិមន្តឃើញ ទិដ្ឋភាពដ៏ស្រស់ស្អាតនៃរមណីយដ្ឋានអង្គរ ពិសេសប្រាសាទអង្គរវត្ត បានធ្វើការងារជួសជុល អភិរក្ស ...

ដើម្បីសោភ័ណភាពរមណីយដ្ឋានអង្គរមានភាពស្រស់ត្រកាលជានិច្ច

ដើម្បីសោភ័ណភាពរមណីយដ្ឋានអង្គរមានភាពស្រស់ត្រកាលជានិច្ច

តាមរយៈនៃរូបថតរបស់នាយកដ្ឋានសណ្តាប់ធ្នាប់ នឹងសំណេររបស់នាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានបង្ហាញអំពីសកម្មភាពនៃក្រុមការងារថែទាំ សម្អាតអនាម័យ-បរិស្ថាន ដើម្បីនិរន្តរភាពសម្រស់អង្គរ ហើយអ្វីដែលជាបំណងនៃការចេញបង្ហាញរូបថតនិងសំណេរទាំងនោះ គឺសំដៅទៅរកការអំពាវនាវ ស្វាគមន៍ជាថ្មីទៀតការចូលរួម ពីសំណាក់សាធារណជនទូទៅ និងភ្ញៀវទេសចរ! រសៀលថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០២១នេះ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការថែទាំ និងសម្អាតអនាម័យរបស់ក្រុមការងារសម្អាតប្រាសាទ បានធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់បំព្រងទាំងរដូវប្រាំង និងរដូវវស្សា ។ ...

ភ្ញៀវទេសចរណ៍កំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដនៅពេលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ភ្ញៀវទេសចរណ៍កំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដនៅពេលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិកំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដខ្ពស់ទៅលើអាជ្ញាធរជាតិអប្សរា ខណៈដែលពួកគាត់ទៅទស្សនារមណីយដ្ឋានអង្គរ នៅតំបន់ទេសចរណ៍ក្នុងអំឡុងពេលជំងឺកូវីដ-១៩។ ក្រោយពេលរាជរដ្ឋាភិបាលបានបើកឲ្យចូលទ្សនានៅតំបន់ទេសចរណ៍ឡើងវិញ នៅទូទាំងប្រទេសនាពេលកន្លងមកនេះ ភ្ញៀវទេសចរជាតិបានទៅទៅទស្សនាប្រសាទអង្គរវត្ដមានកំណើនឡើងវិញ ដោយក្នុងមួយថ្ងៃពី៣រយនាក់ទៅ៤រយនាក់ ជាពិសេសនៅថ្ងៃសៅរិ៍និងអាទិត្យប្រមាណ៥រយនាក់ ចំណែកភ្ញៀវអន្ដរជាតិមានចាប់ពី៥នាក់ ទៅ២០នាក់សម្រាប់ថ្ងៃឈប់សម្រាក។ នេះបើតាមការបញ្ជាក់ពីលោក ឡេក គឹមលីន អនុប្រធានភ្នាក់ងារទេសចរណ៍ក្នុងតំបន់អង្គរវត្ដ។ លោក ឡេក គឹមលីន បន្ថែមថា ...

រមណីយដ្ឋាននិងប្រាសាទនានានៅតំបន់អង្គរ ត្រូវបានអាជ្ញាធរអប្សរាបើកឱ្យចូលទស្សនាឡើងវិញ

រមណីយដ្ឋាននិងប្រាសាទនានានៅតំបន់អង្គរ ត្រូវបានអាជ្ញាធរអប្សរាបើកឱ្យចូលទស្សនាឡើងវិញ

រមណីយដ្ឋានអង្គរ នឹងបើកទទួលអ្នកទេសចរជាតិ និងអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសា តទៅបន្ទាប់ពីរមណីដ្ឋានដែលសំបូរប្រាង្គប្រាសាទមួយនេះ បានបិទអស់មួយរយ:ពេល ដោយសារវិបិត្តជំងឺឆ្លងកូវវីដ-១៩។ ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ការបើកទទួលអ្នកទេសចរឲ្យចូលមកទស្សនានៅរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជានាពេលនេះ គឺស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបើកឡើងវិញនូវរមណីដ្ឋានវប្បធម៌ និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ...

អាជ្ញាធរជាតិអប្សរាបន្តបង្កើនសកម្មភាពក្រុមការងារក្នុងថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាបន្តបង្កើនសកម្មភាពក្រុមការងារក្នុងថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ

បើទោះបីជានៅក្នុងកាលៈទេសៈ ដែលរាជរដ្ឋាភិបាលបានបិទការចូលទស្សនានៅតាមរមណីយដ្ឋាននានាទូទាំងប្រទេសក្តី ក៏ក្រុមការងាររបស់អាជ្ញាធរដែលមានភារៈកិច្ចគ្រប់គ្រងរមណីដ្ឋានអង្គរ នៅតែមានសកម្មភាពនៅគ្រប់គោលដៅទាំងអស់។ បើតាមលោក សេង សុធារ៉ា ប្រធានស្តីទី នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍នៅថ្ងៃទី២២ ខែមេសានេះថា គ្រប់គោលដៅទាំងអស់សុទ្ធតែមាន ភ្នាក់ទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ប្រចាំការ ទោះបីស្ថានភាពភ្ញៀវទេសចរមានភាពស្ងប់ស្ងាត់ ដោយសារជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។ លោកបន្តថា ក្រុមការងារប្រចាំការនីមួយៗ ...

្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ជាខួបលើកទី២៨ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ធ្នូ ១៩៩២ - ១៤ធ្នូ ២០២០) ដែលមានផ្ទៃដីសរុប៤០១គីឡូម៉ែត្រការេ ឬស្មើនឹង ៤០,១០០ហិកតា។ ការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ជាបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ១៩៩២ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លើកឡើងថា ពុំមែន សំដៅទៅលើប្រាសាទអង្គរវត្តតែមួយប៉ុណ្ណោះទេ តែជាការចុះបញ្ជី រមណីយដ្ឋានអង្គរទាំងមូល ដែលមានប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ។ បើតាមការចុះផ្សាយរបស់គេហទំព័រ នៃអាជ្ញាធរជាតិអប្សរា នៅលើផ្ទៃដីសរុប នៃរមណីដ្ឋានអង្គរ ដែលចុះបញ្ជីទំហំ ៤០,១០០ហិកតា ត្រូវបានបែងចែកជា បីតំបន់ធំៗគឺ ៖ តំបន់កណ្តាល មានប្រាសាទជាច្រើន ដូចជាប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម នាគព័ន្ធ។ល។ ដែលមានផ្ទៃដីសរុប ៣៥១០០ហិកតា។ រីឯតំបន់ខាងជើង មានប្រាសាទបន្ទាយស្រី មានផ្ទៃដីសរុប ២,០០០ហិកតា។ និងតំបន់ខាងត្បូង ឬហៅថា តំបន់រលួស មានប្រាសាទបាគង ព្រះគោ លលៃ។ល។ មានផ្ទៃដីសរុប ៣,០០០ហិកតា។ ជារួមតំបន់ទាំងបីនេះ ត្រូវបានគេហៅថាជា ឧទ្យានអង្គរ ឬរមណីយដ្ឋានអង្គរ។ ជាមួយនោះ ធាតុសំខាន់ៗ នៃឧទ្យានអង្គរទាំងមូល មាន ៣ផ្នែក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមិនអាចកាត់ផ្តាច់ពីគ្នាបានគឺ ប្រាសាទ បរិស្ថាន និងសហគមន៍មនុស្ស ឬហៅម្យ៉ាងទៀតថា វប្បធម៌ ទេសភាព និងប្រជាជន។ ក្នុងឱកាសអបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពេលថ្មីៗនេះ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូល៖ ថ្វាយនូវអំណរព្រះរាជគុណ និងមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាស្ថាបនាជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានត្រួសត្រាយផ្លូវដ៏សំខាន់ក្នុងកិច្ចការពារលើកតម្កើងកិត្តិនាមដ៏ឧត្តុង្គឧត្តមនៃក្រុមប្រាសាទអង្គរ ការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីទុកជាសម្បត្តិដ៏មានតម្លៃ ពុំអាចកាត់ថ្លៃបានជូនដល់កូនចៅជំនាន់ក្រោយនៃប្រជាជាតិកម្ពុជា។ ជាមួយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យនេះ។ ខណៈបច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍លេខ ១ នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនា។ ក្នុងនោះសម្ដេចតេជោ ក៏គូសបញ្ជាក់ផងដែរថា កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។

ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាការរំឭកដល់កូនខ្មែរ ឱ្យចេះស្រឡាញ់ និងថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ជាខួបលើកទី២៨ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ធ្នូ ១៩៩២ - ១៤ធ្នូ ២០២០) ដែលមានផ្ទៃដីសរុប៤០១គីឡូម៉ែត្រការេ ឬស្មើនឹង ៤០,១០០ហិកតា។ ការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ជាបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ១៩៩២ លោក ឡុង កុសល ...

Page 1 of 3 1 2 3

Recommended

សូម Like និង Follow ពួកយើង