Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រមណីយដ្ឋាននិងប្រាសាទនានានៅតំបន់អង្គរ ត្រូវបានអាជ្ញាធរអប្សរាបើកឱ្យចូលទស្សនាឡើងវិញ

ដោយ Pothe Thun
27/04/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រមណីយដ្ឋានអង្គរ នឹងបើកទទួលអ្នកទេសចរជាតិ និងអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសា តទៅបន្ទាប់ពីរមណីដ្ឋានដែលសំបូរប្រាង្គប្រាសាទមួយនេះ បានបិទអស់មួយរយ:ពេល ដោយសារវិបិត្តជំងឺឆ្លងកូវវីដ-១៩។

ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ការបើកទទួលអ្នកទេសចរឲ្យចូលមកទស្សនានៅរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជានាពេលនេះ គឺស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបើកឡើងវិញនូវរមណីដ្ឋានវប្បធម៌ និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ឯកឧត្តមលើកឡើងថា យើងនឹងចាប់ផ្តើមបើករមណីយដ្ឋានអង្គរ ស្របទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបើកឡើងវិញនូវទីរមណីដ្ឋានវប្បធម៌ និងគោលដៅទេសចរណ៍ផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

ជាមួយនឹងការបើកឲ្យចូលទស្សនាឡើងវិញនេះ ឯកឧត្តម ឡុង កុសល ក៏បានអំពាវនាវដល់អ្នកទេសចរទាំងជាតិ និងអន្តរជាតិ ចូលរួមអនុវត្តវិធានការ”៣កុំ ៣ការពារ” ទាំងអស់គ្នា ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងទិសដៅទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើចរាចរណ៍ ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងបានបិទរមណីដ្ឋានទេសចរណ៍នានា នៅទូទាំងប្រទេសក្នុងរយ:ពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនមានការថមថយនោះ នៅថ្ងៃទី១៧ ខែមេសា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេអគ្គមហាសេនាបតីតេជោ បានចេញសេចក្តីសម្រេចបន្តការបិទនេះ រយ:ពេល៨ថ្ងៃបន្ថែមទៀត។ ប៉ុន្តែ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបើកឲ្យការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ក៏ដូចជាបើកឡើងវិញនូវរមណីដ្ឋានទេសចរណ៍ ទូទាំងប្រទេសកម្ពុជា លើកលែងតែរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងតំបន់នានាដែលត្រូវបន្តវិធានការបិទខ្ទប់ ដែលសម្រេចដោយរដ្ឋបាលខេត្ត៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ ជា ស្រស់
កែកែសម្រួល៖ លីវ សុខុន

Tags: ទេសចរណ៍​រមណីយដ្ឋាន​អង្គរ​អាជ្ញាធរ​អប្សរា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះសង្ឃនៅតាមវត្តអារាមក្នុងខេត្តសៀមរាប នៅតែប្រារព្ធបុណ្យពិសាខបូជាជាធម្មតា ប៉ុន្តែពុំសូវមានពុទ្ធបរិស័ទចូលរួមច្រើនឡើយ ដោយសារវិបត្តិកូវីដ-១៩

ព្រះសង្ឃនៅតាមវត្តអារាមក្នុងខេត្តសៀមរាប នៅតែប្រារព្ធបុណ្យពិសាខបូជាជាធម្មតា ប៉ុន្តែពុំសូវមានពុទ្ធបរិស័ទចូលរួមច្រើនឡើយ ដោយសារវិបត្តិកូវីដ-១៩

ប្រជាពលរដ្ឋដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣៤គ្រួសារនៅស្រុកពួក ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣៤គ្រួសារនៅស្រុកពួក ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

រដ្ឋលេខាធិការក្រសួងការពារជាតិ ណែនាំឲ្យក្រុមការងារស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ត្រូវគោរពទៅតាមស្តង់ដាឯកភាព របស់គណៈកម្មការអន្តរក្រសួង

រដ្ឋលេខាធិការក្រសួងការពារជាតិ ណែនាំឲ្យក្រុមការងារស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ត្រូវគោរពទៅតាមស្តង់ដាឯកភាព របស់គណៈកម្មការអន្តរក្រសួង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.