Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃនៅតាមវត្តអារាមក្នុងខេត្តសៀមរាប នៅតែប្រារព្ធបុណ្យពិសាខបូជាជាធម្មតា ប៉ុន្តែពុំសូវមានពុទ្ធបរិស័ទចូលរួមច្រើនឡើយ ដោយសារវិបត្តិកូវីដ-១៩

ដោយ Pothe Thun
27/04/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

២ឆ្នាំមកនេះ (២០២០-២០២១) ដោយសារវិបត្តិជំងឺកូវីដ-១៩ កំពុងរីករាលដាលក្នុងសកលលោក ក៏ដូចជានៅកម្ពុជា រាជរដ្ឋាភិបាលបានផ្អាកមិនឲ្យមានការជួបជុំមនុស្សច្រើន ប្រារព្ធពិធីបុណ្យសាសនានានាឡើយ។ ដូច្នេះតាមវត្តអារាមនានា ក្នុងខេត្ត ក៏បានអនុវត្តតាម មិនមានការប្រមូលផ្ដុំព្រះសង្ឃ និងពុទ្ធបរិស័ទច្រើនដូចបណ្តាឆ្នាំមុនទេ ប៉ុន្តែក៏មិនអាចអត់ធ្វើទាំងស្រុងនោះដែរ។ បើពិនិត្យទិដ្ឋភាពនៅតាមទីវត្តអារាមនានាក្នុងខេត្ត ការរៀបចំប្រារព្ធពិធីបុណ្យពិសាខបូជាតាមលំអានព្រះពុទ្ឋសាសនា និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ជាធម្មតា ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ និងការណែនាំពីវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នោះ តាមទីវត្តអារាមមិនសូវមានភាពអ៊ូអរ អធិកអធមនោះឡើយ ។

ព្រះសមថមុនី មុត្ត វិបុល ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគងខេត្តសៀមរាបមានសង្ឃដិកា កាលពីថ្ងៃទី២៦ ខែមេសាថា៖ ឆ្នាំមុន និងឆ្នាំនេះ តាំងពីផ្ទុះការឆ្លងជំងឺកូវីដ-១៩ ជាសាកលមក វត្តនេះ នៅបានរៀបចំពិធីបុណ្យពិសាខបូជាជាធម្មតា តែមិនធ្វើពិធីអ្វីធំដុំដូចរាល់ឆ្នាំមុនៗនោះទេ គឺកាត់បន្ថយនូវកម្មវិធីបែបសាសនាមួយចំនួន និងមិនមានការជួបជុំ និងមិនមានដង្ហែរប្រទក្សិណជុំវិញព្រះវិហារនោះដែរ ដោយយោងទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក៏ដូចជាគណ:សង្ឃនាយក បានហាមប្រាមការជួបជុំធំដុំ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ ព្រះសង្ឃព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណ:ថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះវិន័យធរគណខេត្តសៀមរាប មានសង្ឃដីកាថា៖ បុណ្យពិសាខបូជាជាពិធីបុណ្យដ៏សំខាន់មួយ ទាំងគ្រហស្ថ និងបុព្វជិតតែងតែនាំគ្នាប្រារព្ឋធ្វើឡើងជារៀងរាល់ឆ្នាំ តែ២ឆ្នាំនេះខុសប្លែកពីបណ្តាឆ្នាំណាៗទាំងអស់ ដោយសារពិធីបុណ្យនេះគេមិនឃើញមានការជួបជុំ និងមិនមានពិធីដង្ហែរមនុស្សច្រើននោះទេ ដោយសារតែកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងជួបវិបត្តិដោយសារការរីករាលដាលនៃវីរុសកូវីដ-១៩។ ដូចនេះព្រះសង្ឃក៏ចូលរួមបញ្ចៀសបង្ការ និងទប់ស្កាត់ពីការឆ្លងនៃវីរុសនេះទៅកាន់សហគមន៍ និងក្រុមគ្រួសារទើបមិនតម្រូវឱ្យមានការជួបជុំមនុស្សច្រើននោះ។ ផ្ទុយទៅវិញព្រះសង្ឃ និងប្រជាពុទ្ឋបរិស័ទដែលបានចូលរួមត្រូវអនុវត្តនូវវីធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល ។

ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា៖ ពិធីបុណ្យពិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាប់រំឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥ កើត ខែពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបុព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។ថ្ងៃ១៥កើត ខែពិសាខ គឺជាថ្ងៃមួយដែលពុទ្ធសាសនិកជននៅទូទាំងសកលលោកបាននាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយ នេះផងដែរ។ ប្រការដែលគួរឲ្យកត់សម្គាល់មួយទៀត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិដែលមានសមាជិកជិត២០០ប្រទេស បានអនុមត្តជាឯកច្ឆន្ទទទួលស្គាល់និងចាត់ទុកបុណ្យវិសាខបូជាជាបុណ្យអន្តរជាតិមួយផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និងរូបភាព៖យូ វង្ស
កែសម្រួល៖ លីវ សុខុន

Tags: ​បុណ្យពិសាខបូជាព្រះសង្ឃវត្ត​អារាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣៤គ្រួសារនៅស្រុកពួក ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣៤គ្រួសារនៅស្រុកពួក ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

រដ្ឋលេខាធិការក្រសួងការពារជាតិ ណែនាំឲ្យក្រុមការងារស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ត្រូវគោរពទៅតាមស្តង់ដាឯកភាព របស់គណៈកម្មការអន្តរក្រសួង

រដ្ឋលេខាធិការក្រសួងការពារជាតិ ណែនាំឲ្យក្រុមការងារស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ត្រូវគោរពទៅតាមស្តង់ដាឯកភាព របស់គណៈកម្មការអន្តរក្រសួង

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមបង្កើនសកម្មភាពស្ដារពើកដែលមានអាយុកាលជាច្រើនឆ្នាំ ចេញពីទឹកកស្សិន្ទុអង្គរធំ

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមបង្កើនសកម្មភាពស្ដារពើកដែលមានអាយុកាលជាច្រើនឆ្នាំ ចេញពីទឹកកស្សិន្ទុអង្គរធំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.