វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ប្រជាពលរដ្ឋអាចទាញយកផលប្រយោជន៍ជាច្រើនពីទេសចរណ៍បរិស្ថាន តាមរយៈការផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

ការផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន វានឹងអាចក្លាយទៅជាឱកាសមួយយ៉ាងល្អសម្រាប់ប្រជាពលរដ្ឋខ្លួនឯង តាមរយៈការទាញយកផលប្រយោជន៍ជាច្រើនពីទេសចរណ៍បរិស្ថានតាមតំបន់ និងមូលដ្ឋានរបស់ពួកគាត់។ ក្នុងដំណើរទស្សនកិច្ចសិក្សាពិនិត្យមើលស្ថានភាពទូទៅអំពីវិស័យបរិស្ថាន និងទេសចរណ៍សហគមន៍ នៅក្នុងភូមិសាស្រ្តឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីជម្រុញឲ្យការងារបរិស្ថានក្នុងភូមិសាស្រ្តឃុំកំពង់ភ្លុក ឲ្យកាន់តែមានប្រសិទ្ធភាព លុះត្រាតែមានការជម្រុញឲ្យមានទេសចរណ៍បរិស្ថាន តាមរយៈការផ្សារភ្ជាប់នឹងការរស់នៅរបស់ប្រជាពលរដ្ឋជាមួយបរិស្ថានស្អាត...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារជួសជុលខ្លោងទ្វារប្រាសាទតាព្រហ្មខាងកើត ឱ្យកាន់តែប្រសើរឡើង

អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងជួសជុល កែលំអ ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម ដែលរងការខូចខាតជាច្រើន ដោយបានបន្ថែមថ្មថ្មីជំនួសថ្មចាស់ខ្លះៗដែលបាត់បង់ឡើងវិញ ដើម្បីរក្សាលំនឹង ព្រមទាំងខ្លោងទ្វារនេះទាំងមូល អាចឈរបង្ហាញរាងជាថ្មីសម្រាប់ពេលអនាគត។ លោក អេស្វា (PVNCM ESWAR) ប្រធានក្រុមនៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា បានឲ្យដឹងនៅថ្ងៃទី២៤ ខែឧសភានេះថា ការជួសជុលនេះមានរយៈ ១ឆ្នាំ ដែលចាប់ដំណើរការតាំងពីដើមខែមករា...

ព័ត៌មានលំអិត

យុវជនក្នុងខេត្តសៀមរាបចំនួន៣០០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេលវែងពីសមាគមក្លឹបទេសចរណ៍សៀមរាប

យុវជនមកពីបណ្ដាស្រុកក្នុងខេត្តសៀមរាប ចំនួន ៣០០នាក់ ក្នុងនោះនារីចំនួន ១៦៩នាក់ បានមកទទួលបានការបណ្តុះបណ្តាលលើមុខជំនាញបដិសណ្ឋារកិច្ច “ ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” ដែលការសិក្សានេះមានរយៈពេល ៦ខែ នៅសាកលវិទ្យាល័យអង្គរ តាមរយៈគំនិតផ្តួចផ្តើមរបស់សមាគមក្លឹបទេសចរណ៍សៀមរាប ដោយទទួលបានការគាំទ្រសហហិរញ្ញប្បទានរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development...

ព័ត៌មានលំអិត

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ត្រូវបានគេមើលឃើញថា បានក្លាយជាកន្លែងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សលើវិស័យវាយនភណ្ឌ តាមរយៈកិច្ចសហការជាមួយគ្រឹះស្ថានសិក្សានានាក្នុងការដឹកនាំសិស្សានុសិស្សមកសិក្សាឈ្វេងយល់ដោយផ្ទាល់។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានដាក់តាំងពិព័រណ៍នូវផលិតផលសូត្រជាច្រើនមុខមកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ រួមមាន ឥណ្ឌា កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម ព្រមទាំងមានការអនុវត្តដោយផ្ទាល់លើការងារជ្រលក់ពណ៌ផងដែរ។ នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថា សារមន្ទីរមានសេចក្តីសោមនស្សរីករាយដែលគណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូដែលយល់ដឹងចង់បង្ហាញពីការយកចិត្តទុកដាក់ការលើកតម្លៃលើវិស័យវាយនភណ្ឌលើប្រទេសទាំង៦...

ព័ត៌មានលំអិត

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ធ្វើពិព័រណ៍វត្ថុបុរាណ បង្ហាញឱ្យសាធារណៈជនស្វែងយល់ពីវត្ថុបុរាណដែលទើបរកឃើញថ្មីៗ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល១០ថ្ងៃ ដោយចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីបង្ហាញឱ្យភ្ញៀវទេសចរជាតិ អន្ដរជាតិ ក៍ដូចប្រជាពលរដ្ឋចូលរួមទស្សនា និងសិក្សាស្វែងយល់ពីវត្ថុបុរាណ បន្ទាប់ពីរកឃើញពីកំណាយស្រាវជ្រាវ នៅតំបន់រមណីយដ្ឋានអង្គរនាពេលកន្លងមក។ អ្នកស្រី ជន ច័ន្ទណារ័ត្ន ជាមគ្គុទេសក៍សារមន្ទីរ ព្រះនរោត្ដមសីហនុ-អង្គរ បានឱ្យដឹងថា ការតាំងបង្ហាញក្នុងពិព័រណ៍វត្ថុបុរាណនេះ ចែកជា៣ប្រភេទ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

អាជ្ញាធរខេត្តសៀមរាប បានធ្វើការជំរុញដល់ភាគីពាក់ព័ន្ធនានា នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប ត្រូវធ្វើយ៉ាងណាកុំឲ្យមានបាតុភាពមិនល្អ នាំឲ្យមានការថ្នាំងថ្នាក់ដល់អ្នកទេសចរដែលចូលមកកម្សាន្តនៅក្នុងខេត្តបេតិកភណ្ឌមួយនេះ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប រៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧០ ព្រះវស្សាយាងចូល ៧១ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក...

ព័ត៌មានលំអិត

ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

ភ្លើងគុប ព្រះអគ្គីជ័យកីឡា ត្រូវបានដង្ហែមកដល់ខេត្តសៀមរាបជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣នេះ ក្រោមការចូលរួមអបអរសាទរពីប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា វាជាមោទកភាព ដែលខេត្តសៀមរាប បានទទួលការវិលត្រលប់មកវិញនូវព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយនឹងការអបអរសាទរនេះ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរារៀបចំកៅអីឈើសម្រាប់ភ្ញៀវទេសចរអង្គុយសម្រាក នៅពេលដើរទស្សនាតាមប្រាសាទនានា

អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើកៅអីឈើនៅតាមម្លប់ដើមឈើនានា ក្បែរៗប្រាសាទបុរាណសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានអង្គុយសម្រាកក្នុងពេលដើរទស្សនានឿយហត់ គឺជាការយកចិត្តទុកដាក់ថ្មីមួយបន្ថែមទៀតរបស់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក្រៅតែពីការងារស្តារហេដ្ឋារចនាសម្ពន្ធ ការរៀបចំសណ្តាប់ធ្នាប់ ការរៀបចំសួន ដាំកូនឈើ សម្អាតបរិស្ថាន ថែទាំអភិរក្សប្រាសាទ និងការងារថែទាំបរិស្ថានក្នុងឧទ្យានអង្គរជាប្រចាំ។ លោក សេក វីដា មន្រ្តីបច្ចេកទេសក្រុមការងារត្រួតពិនិត្យបរិក្ខារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា...

ព័ត៌មានលំអិត

បេះដូងបត់ជិត៤លានបេះដូង ដែលតាំងលម្អនៅក្នុងបរិវេណប្រាសាទអង្គរ ត្រូវបានក្រុមការងាររើចេញវិញហើយ

បេះដូងបត់ជិត ៤លានបេះដូង ដែលបានដោតជាអក្សរខ្មែរ និងជារូបបេះដូង នៅបរិវេណប្រាសាទអង្គរវត្ដ ត្រូវបានដករៀបចំទុកវិញហើយ បន្ទាប់ពីបានបំបែកឯតទ្ទកម្មបេះដូងច្រើនជាងគេលើពិភពលោក ដោយ Guinness World Records នៃយុទ្ធនាការ Beyond The Games កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣កន្លងមក។ លោក ធុន...

ព័ត៌មានលំអិត
Page 22 of 94 1 21 22 23 94

Recommended

សូម Like និង Follow ពួកយើង