ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ និងជុសជុលផ្លូវបេតុងអាមេ ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម គឺដំដែក និងឃុំកៀនសង្កែ ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថាបពរ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដោយក្នុងនោះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុងសៀមរាប គណៈកម្មការលទ្ធកម្មនៃឃុំទាំង២ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោក ផាន សាយ ប្រធានគណៈកម្មការលទ្ធកម្ម នៅក្នុងឃុំដំដែក...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៤៤គ្រួសារ ក្នុងស្រុកជីក្រែង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យរបើកដំបូលចំនួន ១៤៤ខ្នងផ្ទះ ស្មើ១៤៤គ្រួសារ មកពីឃុំចំនួន៨ នៃស្រុកជីក្រែង ខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម គុជ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប នាំយកថវិកាប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប រួមមនឹងលោកនាយក នាយករងទីចាត់ការទីចាត់ការនៃរដ្ឋបាលខេត្ត បាននាំយកថវិកាចំនួន ២០,៣៨៥,០០០រៀល ប្រគល់ជូនដល់សាខាកាកបាទក្រហមខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣។ ក្នុងនាមឯកឧត្តម ទៀត សីហា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋអាចទាញយកផលប្រយោជន៍ជាច្រើនពីទេសចរណ៍បរិស្ថាន តាមរយៈការផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

ការផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន វានឹងអាចក្លាយទៅជាឱកាសមួយយ៉ាងល្អសម្រាប់ប្រជាពលរដ្ឋខ្លួនឯង តាមរយៈការទាញយកផលប្រយោជន៍ជាច្រើនពីទេសចរណ៍បរិស្ថានតាមតំបន់ និងមូលដ្ឋានរបស់ពួកគាត់។ ក្នុងដំណើរទស្សនកិច្ចសិក្សាពិនិត្យមើលស្ថានភាពទូទៅអំពីវិស័យបរិស្ថាន និងទេសចរណ៍សហគមន៍ នៅក្នុងភូមិសាស្រ្តឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីជម្រុញឲ្យការងារបរិស្ថានក្នុងភូមិសាស្រ្តឃុំកំពង់ភ្លុក ឲ្យកាន់តែមានប្រសិទ្ធភាព លុះត្រាតែមានការជម្រុញឲ្យមានទេសចរណ៍បរិស្ថាន តាមរយៈការផ្សារភ្ជាប់នឹងការរស់នៅរបស់ប្រជាពលរដ្ឋជាមួយបរិស្ថានស្អាត...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាជាតិគាំពារសង្គមចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនមួយចំនួនក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការងារគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដើម្បីសិក្សាបន្ថែមសម្រាប់ដាក់ក្នុងកម្មវិធីថ្នាក់ជាតិ នៅតាមសាលាចំនួន២ រួមមានសាលាបឋមសិក្សាវេស្សវ័ណ ស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគង និងសាលាបឋមសិក្សាជ័យ ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...

ព័ត៌មានលំអិត

គម្រោងជុសជួលផ្លូវក្រាលគ្រួសក្រហម សាងសង់ប្រព័ន្ធលូ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប និងគម្រោងសាងសង់ផ្លូវមេតុង និងប្រព័ន្ធលូ ក្នុងឃុំបឹងមាលា ស្រុកស្វាយលើ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជួលផ្លូវក្រាលគ្រួសក្រហម១ខ្សែ ជាមួយការសាងសង់លូរំដោះទឹក១ខ្សែ ក្នុងសង្កាត់ជ្រាវ នៃខេត្តសៀមរាប និងគម្រោងសាងសង់ផ្លូវមេតុងអាមេ១ខ្សែ ជាមួយនឹងគម្រោងសាងសង់លូជ្រុងភ្លោះ ក្នុងឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថានពរហើយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុងសៀមរាប គណៈកម្មការលទ្ធកម្មឃុំ សង្កាត់ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោក...

ព័ត៌មានលំអិត

ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ខេត្ដសៀមរាប

ក្រុមប្រឹក្សាមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចុះសួរសុខទុក្ខថ្នាក់ដឹកនាំបុគ្គលិក ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ឬមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ខេត្ដសៀមរាប ដើម្បីលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យដែលបានលះបង់កម្លាំងកាយចិត្ដក្នុងការស្រោចស្រង់ជីវិតកុមារដោយមិនគិតថ្លៃ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប គឺជាមន្ទីរពេទ្យដែលមានភាពល្បីល្បាញមួយ...

ព័ត៌មានលំអិត

សិស្សនគរបាលជាតិ ១៦២នាក់ បានបញ្ចប់ការបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ដល់សិស្សនគរបាលជ័យលាភីចំនួន ១៦២នាក់ ស្រី២៩នាក់ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប និងពិនិត្យការស្ថាបនាផ្លូវបេតុងប្រវែង ១,៩០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥០០ម៉ែត្រ ជាអំណោយរបស់...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាបត្រូវសហការគ្នាឲ្យបានល្អជាមួយប្រជាកសិករ ដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈបច្ចេកទេស

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីតាមវិស័យក្រោមឱវាទមន្ទីរកសិកម្ម ព្រមទាំងអង្គការដៃគូនានាក្នុងខេត្តសៀមរាបទាំងអស់ ត្រូវសហការគ្នាឲ្យបានល្អ ដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈបច្ចេកទេស ដោយគួរណែនាំដល់ប្រជាកសិករឱ្យយកចិត្តទុកដាក់សិក្សាពីការផលិតនិងខ្សែច្រវាក់តម្លៃទីផ្សារ និងត្រូវមានផែនការផលិតច្បាស់លាស់ ជំរុញការធ្វើស្រូវនិងដាំបន្លែ និងថែរក្សាទីផ្សាឱ្យបានគត់មត់។ ថ្លែងក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍គន្លឺះមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់...

ព័ត៌មានលំអិត

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាជាលើកទី៥ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន២ម៉ឺនដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភជាលើកទី៥ នូវថវិកាចំនួន ២ម៉ឺនដុល្លារអាម៉េរិក រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត...

ព័ត៌មានលំអិត
Page 76 of 591 1 75 76 77 591

Recommended

សូម Like និង Follow ពួកយើង