ដំណាំស្រូវរបស់ប្រជាពលរដ្ឋជាង៥០០ហិកតា នៅស្រុកក្រឡាញ់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលាពីក្រសួងធនធានទឹក និងឧតុនិយម
ដំណាំស្រូវរបស់ប្រជាពលរដ្ឋជាង៥០០ហិកតា នៅក្នុងឃុំតាអាន និងឃុំចន្លាស់ដៃ នៃស្រុកក្រឡាញ់ ដែលកំពុងទទួលរងគ្រោះដោយសារខ្វះខាតទឹកនោះ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលាពីក្រសួងធនធានទឹក និងឧតុនិយម ដោយបានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន០៤គ្រឿង សម្រាប់អន្តរាគមន៍បូមទឹក និង អ៊ិចស្កាវាទ័រចំនួន០៣គ្រឿង សម្រាប់កាយប្រឡាយទឹក ។ ក្នុងឱកាសចុះពិនិត្យស្ថានភាពបូមទឹកជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងឃុំទាំងពីរនៃស្រុកក្រឡាញ់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ពេជ្រ វាសនា ...