អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីពាក់ព័ន្ធពន្លឿនការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានរួចរាល់ត្រឹមឆ្នាំ២០២៥
អាជ្ញាធរខេត្តសៀមរាប បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់លើការងារគ្រប់គ្រងឱ្យច្បាស់លាស់លើការចុះបញ្ជីដីធ្លីនៅដីតំបន់៣ និងតំបន់២ នៃបឹងទន្លេសាប ជាពិសេសការស្នើសុំចុះបញ្ជីដីធ្លីតំបន់បុរាណដ្ឋានរបស់អាជ្ញាធរជាតិអប្សរា និងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ នៅឆ្នាំ២០២៥ខាងមុខ។ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក ហែន ពុទ្ធី ...