រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ខណៈខេត្តសៀមរាប មានការកើនឡើងខ្លាំងបើធៀបឆ្នាំ២០២១
ក្នុងឱកាសចុះអបរំ ផ្សព្វផ្សាយអំពីវិធានការបង្ការជំងឺគ្រុនឈាម ក្នុងបរិវេណវត្តប្រាសាទគោកចក ក្នុងសង្កាត់គោកចក ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល មានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺគ្រុនឈាម ព្រោះការឆ្លងជំងឺគ្រុនឈាមនេះ បានកើតឡើងមិនត្រឹមតែនៅក្នុងខេត្ដសៀមរាបនោះទេ គឺកើតឡើងនៅទូទាំងប្រទេស ដូចនេះប្រជាពលរដ្ឋទំាងអស់ត្រូវអនុវត្ដតាមការណែនាំពីអ្នកជំនាញសុខាភិបាល ដើម្បីទប់ស្កាត់កុំឱ្យជំងឺនេះឆ្លងបន្ថែមទៀត។ ...