Tag: ជំនាញវិជ្ជាជីវៈ

សិក្ខាកាមនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជិត២០០នាក់ បានប្រឡងបញ្ចប់វគ្គសិក្សាបច្ចេកទេសវិជ្ជាជីវរៈរបស់ខ្លួន ក្រោយសិក្សារយៈ៤ខែ

យុវជនមកពីគ្រួសារក្រីក្រទទួលបានអាហាររូបករណ៍សិក្សាជំនាញពីរាជរដ្ឋាភិបាល ជឿជាក់ថាពួកគាត់នឹងទទួលបានការងារល្អក្រោយបញ្ចប់ការសិក្សា

សិក្ខាកាមមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ ដែលទទួលបានអាហាររូបករណ៍សិក្សាជំនាញ និងបច្ចេកទេសមិនគិតថ្លៃពីរាជរដ្ឋាភិបាល នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប បានបង្ហាញការជឿជាក់ថា ពួកគាត់នឹងទទួលបានឱកាសការងារល្អសម្រាប់ចិញ្ចឹមជីវិត ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្រិតជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិត C១។ ក្រុមសិក្ខាកាមពួកគាត់បានលើកឡើងថា ពួកគាត់ជឿលើសមត្ថភាពរបស់ខ្លួនឯង នឹងមានការងារធ្វើល្អមួយសម្រាប់ជីវភាពគ្រួសារ ព្រោះការខិតខំរៀនសូត្រកន្លងទាំងទ្រឹស្ដី ការអនុវត្ដន៍ និងបទពិសោធន៍ចុះកម្មសិក្សា ហើយជំនាញខ្លះក៏មានវិស័យឯកជនទទួលយកទៅធ្វើការដែរ។ មុខជំនាញវិជ្ជាជីវៈបច្ចេកទេសដែលពួកគាត់បណ្ដុះបណ្ដាលរួមមាន ...

យុវជនក្រីក្រជិត៣០០នាក់ រស់នៅក្រុងតេជោសែន រុនតាឯក ខេត្តសៀមរាប បានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ជំហានទីមួយ

យុវជនក្រីក្រជិត៣០០នាក់ រស់នៅក្រុងតេជោសែន រុនតាឯក ខេត្តសៀមរាប បានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ជំហានទីមួយ

យុវជនក្រីក្រ និងរងហានីភ័យចំនួន២៧២នាក់ រស់នៅក្រុងតេជោសែន រុនតាឯក ខេត្តសៀមរាប បានចុះឈ្មោះរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ដោយមិនគិតថ្លៃ ក្នុងជំហានទីមួយ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលការចុះឈ្មោះនេះធ្វើឡើងនៅអាគារអនុវិទ្យាល័យក្រុងតេជោសែន រុនតាឯក។ លោក រ៉ាត រតនៈ នាកយករង វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០៣៤ បានឲ្យដឹងថា ...

យុវជនក្នុងខេត្តសៀមរាប បង្ហាញក្ដីរីករាយនិងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាសផ្ដល់ជំនាញវិជ្ជាជីវៈដល់ពលរដ្ឋក្រីក្រី

យុវជនក្នុងខេត្តសៀមរាប បង្ហាញក្ដីរីករាយនិងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាសផ្ដល់ជំនាញវិជ្ជាជីវៈដល់ពលរដ្ឋក្រីក្រី

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនគិតថ្លៃ។ យុវនារី យិន ចន្ធា ជាសិស្សនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានបង្ហាញក្ដីរីករាយដែលរារដ្ឋាភិបាលកម្ពុជា បានគិតគូរពីប្រជាពលរដ្ឋក្រីក្រ តាមរយៈការផ្ដល់ជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ដោយសារសិស្សនិស្សិតមួយចំនួនមានជីវភាពខ្វះខាត ហើយពួកគាត់គ្មានលទ្ធភាពបន្ដការសិក្សាថ្នាក់ខ្ពស់។ ...

Recommended

សូម Like និង Follow ពួកយើង