Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងប្រមាណ៥៧ភាគរយ នៅ៤ខែដើមឆ្នាំ២០២០

ដោយ Pothe Thun
15/05/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងប្រមាណ៥៧ភាគរយ នៅ៤ខែដើមឆ្នាំ២០២០
341
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេល ៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានចុះហាមឃាត់ ការសាងសង់សំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរមានចំនួន ៧៤៩ករណី ចំនួននេះមានការកើនឡើង ៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ នេះបើតាមរបាយការណ៍កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ របស់អាជ្ញាធរជាតិអប្សរា ។

បើតាមរបាយការណ៍កាលពីឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នានេះ ការចុះហាមឃាត់ សំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ មានចំនួនត្រឹមតែ៤៧៥ករណីប៉ុណ្ណោះ គឹបានកើនឡើង២៧៤ករណីនៅឆ្នាំ២០២០ ដែលបង្ហាញឲ្យឃើញថា ជនឆ្លៀតឱកាស នៅតែមិនគោរពតាមសេចក្ដីណែនាំ របស់អាជ្ញាធរជាតិអប្សរា ដែលតែងតែបានផ្សព្វផ្សាយ នៅតាមមូលដ្ឋាន និងប្រព័ន្ធផ្សព្វផ្សាយនានា។

លោកឡុង កុសល អ្នកនាំពាក្យអង្គភាពអាជ្ញាធរជាតិអប្សរា បានឲ្យដឹងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះថា ចំពោះការរាលដាលសំណង់ខុសច្បាប់ក្នុងតំបន់បេតិកភណ្ឌនេះ មន្ត្រី នៃអាជ្ញាធរជាតិអប្សរា បានហាមឃាត់ការដ្ឋានសំណង់នោះទាំងអស់។ រីឯម្ចាស់សំណង់ខាងលើ គឺបានផ្តិតមេដៃ ព្រមរុះរើសំណង់ទាំងនោះដោយខ្លួនឯងផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមអ្នកនាំពាក្យអង្គភាពអាជ្ញាធរជាតិអប្សរា លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប កុំជឿការឃោសនាលក់និងទិញដីក្នុងតំបន់បេតិកភណ្ឌ ពីសំណាក់ក្រុមឈ្មួញខិលខូច។ ដោយឡែក ចំពោះសំណើសុំសាងសង់ផ្សេងៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពុំមានការបង់ប្រាក់ឡើយ សូមប្រជាពលរដ្ឋ ដាក់លិខិតស្នើសុំ ឬសាកសួរព័ត៍មាន នៅច្រកចេញចូលតែមួយ របស់សាលាក្រុងឬស្រុកមួយចំនួន ឬតាមមេឃុំ-ចៅសង្កាត់ នៅក្រុង-ស្រុកទាំង៥ ក្នុងតំបន់រមណីយដ្ឋានអង្គរ ៕

អត្ថបទ និង រូបថត ៖ បូ សាវី
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: តំបន់​រមណីយដ្ឋាន​អង្គរ​សំណង់​ខុសច្បាប់អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកខ្ពស់ ទោះអ្នកជំងឺកូវីដ១៩នៅកម្ពុជា បានជាសះស្បើយអស់ក្ដី

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកខ្ពស់ ទោះអ្នកជំងឺកូវីដ១៩នៅកម្ពុជា បានជាសះស្បើយអស់ក្ដី

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ ការចុះផ្សាយថារកឃើញជនជាតិវៀតណាមម្នាក់ បានឆ្លងមេរោគកូវីដ១៩នៅកម្ពុជា ពុំទាន់មានការផ្ដល់ព័ត៌មានជាក់លាក់ពីរដ្ឋាភិបាលវៀតណាមឡើយ

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ ការចុះផ្សាយថារកឃើញជនជាតិវៀតណាមម្នាក់ បានឆ្លងមេរោគកូវីដ១៩នៅកម្ពុជា ពុំទាន់មានការផ្ដល់ព័ត៌មានជាក់លាក់ពីរដ្ឋាភិបាលវៀតណាមឡើយ

ឥណ្ឌាកើនឡើងយ៉ាងគំហុកដោយនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជិត៥,០០០នាក់

ឥណ្ឌាកើនឡើងយ៉ាងគំហុកដោយនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជិត៥,០០០នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.