ដំណាំស្រូវប្រជាពលរដ្ឋប្រមាណ១ម៉ឺនហិកតា បានខូចខាតទាំងស្រុងដោយសារជំនន់ទឹកភ្លៀង និងជំនន់បឹងទន្លេសាប
ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៤ ខេត្តសៀមរាប ប្រមាណជា ១ម៉ឺនហិកតា បានទទួលរងការខូចខាតទាំងស្រុងដោយសារជំនន់ទឹកភ្លៀង និងជំនន់នៃទឹកបឹងទន្លេសាប។ យោងតាមរបាយកាណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាប នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា មកដល់ថ្ងៃទី១១ ខែតុលាឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ស្រុកចំនួន៩ នៃខេត្តសៀមរាប និងធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវ ...