Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មេបញ្ជាការយោធភូមិភាគទី៤៖ កងកម្លាំងនៃយោធភូមិភាគទី៤ មានសុខភាពល្អ និងពុំមានករណីសង្ស័យឆ្លងជំងឺខូវីដ១៩ឡើយ

ដោយ Pothe Thun
28/03/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មេបញ្ជាការយោធភូមិភាគទី៤៖ កងកម្លាំងនៃយោធភូមិភាគទី៤ មានសុខភាពល្អ និងពុំមានករណីសង្ស័យឆ្លងជំងឺខូវីដ១៩ឡើយ
278
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ជុំវិញវិធានការបង្ការទប់ស្កាត់ ជំងឺកូវីដ១៩ លោកឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទិ៤ បញ្ជាក់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ថា កងកម្លាំងនៃយោធភូមិភាគទី៤ទាំងអស់មានសុខភាពល្អ និងពុំមានករណីសង្ស័យឆ្លងជំងឺខូវីដ១៩ឡើយ។

លោកឧត្ដមសេនីយ៍ឯក ពៅ ហេង លើកឡើងថា នាយទាហាន ពលទាហាននៅទូទាំងយោធភូមិភាគ រួមមាន ខេត្តសៀមរាប ព្រះវិហារ ឧត្ដរមានជ័យ និងខេត្ដកំពង់ធំ បាននិងកំពុងអនុវត្តន៍វិធានការយ៉ាងម៉ត់ចត់ ដើម្បីប្រយុទ្ធប្រឆាំង និងការរីករាលដាលនៃជំងឺកូវីដ១៩ ដោយគ្រប់អង្គភាពដែលចំណុះឲ្យ យោធភូមិភាគទី៤ ត្រូវទិញម៉ាស៊ីនវាស់កម្ដៅសម្រាប់កងកម្លាំងយោធា មុនចូលបំពេញការងារនៅតាមអង្គភាពនីមួយៗ នៅតាមអង្គភាព ត្រូវមាន សាប៊ូ ទឹកអាកុល សម្រាប់លាងដៃក្នុងពេលចូលបំពេញការងារ និងពេលចេញទៅវិញ។ ទន្ទឹមនោះ អង្គភាពចំណុះទាំងអស់ ត្រូវរំសាយការជួបជុំដែលមានមនុស្សច្រើន ទៅជារួបភាពតូចៗ ដូចជាការគោរពទង់ជាតិជាដើម។

ដោយឡែក លោកឧត្ដមសេនីយ៍ បញ្ជាក់ថា ការជួបជុំរបស់កងកម្លាំងប្រដាប់អាវុធ មានតែនៅកន្លែងសាលាហ្វឹកហ្វឺនមួយតែប៉ុណ្ណោះ ព្រោះជាកងកម្លាំង ដែលត្រូវធ្វើការហ្វឹកហាត់ដោយមិនអាចអត់បាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លើសពីនោះ លោកឧត្ដមសេនីយ៍ ក៏បានជំរុញដល់មន្ដ្រីយោធាផ្នែកសុខាភិបាល ត្រូវបន្តចុះផ្សព្វផ្សាយ ពីវិធានការទប់ស្កាត់ពីជំងឺឆ្លងកូវីដ១៩ ដល់កងកម្លាំងយោធាគ្រប់អង្គភាពចំណុះ និងប្រជាពលរដ្ឋ នៅជិតអង្គភាពយោធភូមិទី៤ ដើម្បីធ្វើឲ្យពួកគេបានយល់ដឹងកាន់តែច្បាស់ពីវិធីបង្ការខ្លួន ពីជំងឺកូវីដ១៩ និងកុំចៀសវាងការភ័យខ្លាចពេក តាមរយៈ ការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្ដាញសង្គម។

លោកឧត្ដមសេនីយ៍ឯក ពៅ ហេង ក៏បានបញ្ជាក់ផងដែរថា បញ្ជាការយោធភូមិភាគទី៤ បានត្រៀមលក្ខណៈជាស្រេចនូវអាគារ សម្រាប់ផ្ទុកអ្នកដែលសង្ស័យឆ្លងជំងឺកូវីដ១៩ និងអ្នកផ្ទុកជំងឺកូវីដ១៩ រួមមាននៅមន្ទីរពេទ្យយោធភូមិភាគទី៤ និងនៅគិលានដ្ឋាន នៃអង្គភាពនីមួយៗ របស់យោធភូមិភាគទី៤។

អត្ថបទ និងរូបភាព៖ បូ សាវី
សម្រួលអត្ថបទ៖ សេង ផល្លី

Tags: ជំងឺខូវីដ១៩យោធភូមិភាគ​ទី​៤
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ល្ងាចមិញនេះ ឃុំចំនួន០៣នៅក្នុងស្រុកពួក ទទួលរងគ្រោះដោយសារគ្រោះធម្មជាតិ

ល្ងាចមិញនេះ ឃុំចំនួន០៣នៅក្នុងស្រុកពួក ទទួលរងគ្រោះដោយសារគ្រោះធម្មជាតិ

នំប៉ែនចុកទឹកប្រហុក ក្នុងក្រុងសៀមរាប រកចំណូលបានយ៉ាងហោចណាស់១លានរៀលជារៀងរាល់ថ្ងៃ

នំប៉ែនចុកទឹកប្រហុក ក្នុងក្រុងសៀមរាប រកចំណូលបានយ៉ាងហោចណាស់១លានរៀលជារៀងរាល់ថ្ងៃ

អូស្ត្រាលីធ្វើការរឹតបន្តឹងកាន់តែខ្លាំង ហើយអ្នកដែលល្មើសបំរាម COVID-19 នឹងត្រូវពិន័យជាប្រាក់ ឬចាប់ដាក់គុក

អូស្ត្រាលីធ្វើការរឹតបន្តឹងកាន់តែខ្លាំង ហើយអ្នកដែលល្មើសបំរាម COVID-19 នឹងត្រូវពិន័យជាប្រាក់ ឬចាប់ដាក់គុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.