តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង កំពុងចាប់ផ្ដើមកែលម្អរឡើងវិញ ដើម្បីស្ទុកទឹកទុកក្នុងបឹងសម្រាបអភិរក្សត្រីពូជ និងកាន់តែទាក់ទាញសម្រាបភ្ញៀវទេសចរណ៍
ដោយសារតែភាគគោកទឹកនារដូវប្រាំង ដែរធ្វើឲ្យជីវីតត្រីមេពូជជាច្រើនបានងាប់ ទើបបច្ចុប្បន្ននេះសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង បានសហការជាមួយអាជ្ញាធរខេត្ដសៀមរាប កំពុងដំណើរការការជីកស្ដារឡើងវិញ ដើម្បីធ្វើឲ្យបឹងធម្មជាតិជាប់បឹងទន្លេសាបមួយនេះ ឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ និងដើម្បីស្ទុកទឹកទុកសម្រាបអភិរក្សត្រីពូជបន្ថែម។ បើតាមលោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះថា តំបន់ទេសចរណ៍បឹងពារាំង បានចាប់ផ្ដើមស្ដារយកអាចម៍ដីចេញជាបណ្ដើរៗហើយ ដើម្បីកែសម្រួលឲ្យទៅជាបឹងអភិរក្សត្រីពូជដ៍សំបូរបែប និងកែលំអរទៅជាកន្លែងទេសចរណ៍ដ៍ស្រស់ស្អាត សម្រាប់ទាក់ទាញអ្នកទេសចរណ៍បន្ថែមទៀត ...