Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង កំពុងចាប់ផ្ដើមកែលម្អរឡើងវិញ ដើម្បីស្ទុកទឹកទុកក្នុងបឹងសម្រាបអភិរក្សត្រីពូជ និងកាន់តែទាក់ទាញសម្រាបភ្ញៀវទេសចរណ៍

ដោយ Pothe Thun
06/08/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយសារតែភាគគោកទឹកនារដូវប្រាំង ដែរធ្វើឲ្យជីវីតត្រីមេពូជជាច្រើនបានងាប់ ទើបបច្ចុប្បន្ននេះសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង បានសហការជាមួយអាជ្ញាធរខេត្ដសៀមរាប កំពុងដំណើរការការជីកស្ដារឡើងវិញ ដើម្បីធ្វើឲ្យបឹងធម្មជាតិជាប់បឹងទន្លេសាបមួយនេះ ឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ និងដើម្បីស្ទុកទឹកទុកសម្រាបអភិរក្សត្រីពូជបន្ថែម។

បើតាមលោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះថា តំបន់ទេសចរណ៍បឹងពារាំង បានចាប់ផ្ដើមស្ដារយកអាចម៍ដីចេញជាបណ្ដើរៗហើយ ដើម្បីកែសម្រួលឲ្យទៅជាបឹងអភិរក្សត្រីពូជដ៍សំបូរបែប និងកែលំអរទៅជាកន្លែងទេសចរណ៍ដ៍ស្រស់ស្អាត សម្រាប់ទាក់ទាញអ្នកទេសចរណ៍បន្ថែមទៀត ក្រោយបញ្ចប់ជំងឺកូវីដ-១៩។ លោកថាបឹងធម្មជាតិមួយនេះ មានមច្ឆាជាតិ និងសត្វស្លាបរាប់រយប្រភេទ បាននឹងកំពុងរស់នៅ ខណៈដែលបច្ចុប្បន្ននេះទឹកបានគោករាក់បណ្ដាលឲ្យមច្ឆាជាតិជាច្រើនបានងាប់ដោយសារគ្មានទឹកគ្រប់គ្រាន់។

លោកប្រធានសហគមន៍ បានបញ្ជាក់ថា ដោយសារស្ថានភាពទឹកបឹងបានរីងជារៀងរាល់ឆ្នាំ ទើបសហគមន៍បានសុំការអនុញ្ញាតិច្បាប់ស្ដារយកអាចម៍ដីចេញទំហំជាង ១០០ហិកតា ជំរៅ៤ម៉ែត្រ ជាមួយនោះអាជ្ញាធរខេត្តអនុញ្ញាតឱ្យជីកស្ដារឡើងវិញ ៣០ហិកតាក្នុងមួយឆ្នាំ ប៉ុន្ដែជំហ៊ានទី១ ត្រូវជីកស្ដារ ១០ហិកតា ដោយមានជម្រៅពី៤ម៉ែត្រ ឡើងទៅ៨ម៉ែត្រ ដើម្បីធ្វើទីជម្រកត្រីពូជឲ្យរស់នៅក្នុងបឹងកាន់តែច្រើន ព្រមទាំងកែលម្អរបឹងឲ្យកាន់តែទាក់ទាញ ខណៈដែលបច្ចុប្បន្នមានអ្នកមកទស្សនាតិចតួច ដោយសារមិនទាន់រៀបចំអោយបានស្រស់ស្អាតនៅឡើយ។ ក្រោយពេលដែលបឹងនេះបានស្ដាររួចហើយ លោកសង្ឃឹមថា វានឹងធ្វើឲ្យមច្ឆាជាតិកាន់តែសំបូរជាមុន ជាពិសេសប្រភេទសត្វស្លាប និងសត្វស្វាជាច្រើនមករស់នៅធ្វើឲ្យអ្នកទេសចរណ៍ កាន់តែចាប់អារម្មណ៍មកទស្សនាកំសាន្ដនៅតំបន់នេះ ដើម្បីបង្កើនជីវភាពពលរដ្ឋក្នុងសហគមន៍ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរឲ្យដឹងថា សហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយក្នុងខេត្តសៀមរាប តាមរយ:ទេសភាពព្រៃលិចទឹក ហ្វូងត្រីចម្រុះ ពិសេសជាងនេះទៅទៀតនោះ គឺប្រភេទសត្វស្លាបទឹកគ្រប់ប្រភេទដែលវារស់នៅក្នុងទឹកបឹងនោះ។ បឹងធម្មជាតិនេះដែរ មានទំហំប្រមាណជាង២៦០៧ហិកតា ប៉ុន្តែនៅរដូវប្រាំងផ្ទៃទឹកបង្រួមនៅសល់ត្រឹមតែជាង ២២៣ហិកតា ហើយបឹងនេះមានមានទីតាំងស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ដែរមានចម្ងាយពីទីប្រជុំជននៃសង្កាត់ជ្រាវប្រមាណជាង ៦គីឡូម៉ែត្រ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បឹងពារាំង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប ប្រគល់អំណោយមួយចំនួនជូនក្រុមការងារចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប ប្រគល់អំណោយមួយចំនួនជូនក្រុមការងារចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រសៀមរាប ប្រគេនអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់វត្តប្រាសាទគោកចក

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រសៀមរាប ប្រគេនអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់វត្តប្រាសាទគោកចក

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ព្យាបាលជាសះស្បើយ១០០នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០៥ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ព្យាបាលជាសះស្បើយ១០០នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០៥ ខែសីហានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.