Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រសៀមរាប ប្រគេនអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់វត្តប្រាសាទគោកចក

ដោយ Pothe Thun
06/08/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រសៀមរាប ប្រគេនអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់វត្តប្រាសាទគោកចក
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមើលឃើញចង្ហាន់របស់ព្រះសង្ឃដែលគង់ក្នុងវត្តអារាម ខណៈជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលជាបន្តបន្ទាប់ ទើបនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ លោក សុខ តុញ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន របស់ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រសៀមរាប មកប្រគេនដល់ព្រះសង្ឃ ដែលគង់វត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដែលកំពុងជួបនូវការខ្វះខាតក្នុងបរិបទជំងឺកូវីដ-១៩ ដោយអំណោយមាន៖អង្ករចំនួន១តោន និងត្រីខកំប៉ុងចំនួន ៤កេស។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាថា ស្ថិតក្នុងដំណាក់កាលមួយដែលព្រះសង្ឃមិនអាចនិមន្តបិណ្ឌបាតនៅក្រៅវត្តបាន ហើយពុទ្ធបរិស័ទក៏មិនសូវហ៊ានមកវត្ត ដោយសារប្រយ័ត្នប្រយែង និងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ហើយនៅពេលដែលពុទ្ធបរិស័ទមិនសូវមកវត្តធ្វើបុណ្យប្រគេន ចង្ហាន់ ឬទេយ្យទានច្រើនដូចមុនភាគច្រើនមកតែពេលថ្ងៃសីលបន្តិចបន្តួចតែប៉ុណ្ណោះ ហើយជីវភាពប្រចាំថ្ងៃរបស់ព្រះសង្ឃទាំងអស់ក៏ត្រូវសម្រួលបន្សាំទៅតាមសភាពការណ៍ផងដែរ។

គ្រូវិចិត្រវង្សា ហែម គឹមសាន្ត ក៍បានសម្ដែងនូវសេចក្ដីរីករាយក្រៃលែង ចំពោះឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ដែលបានប្រគេនទេយ្យវត្ថុដល់ព្រះសង្សនៅពេលនេះ ដែលបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ចំពោះទឹកចិត្តជ្រះថ្លារបស់ឯកឧត្តម ដែលបានចូលរួមដោយចិត្តជ្រះថ្លា ក្នុងការលើកកម្ពស់វិស័យពុទ្ធសាសនានៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងអំឡុងពេលវិបត្តិ នៃជំងឺកូវីដ-១៩នេះ ដែលទីអារាមនានាក្នុងខេត្តសៀមរាប ពុំមានប្រារព្ធពិធីសាសនា លក្ខណៈទ្រង់ទ្រាយធំណាមួយឡើយ ដែលជាការចូលរួមគោរពតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងនាមឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ លោក សុខ តុញ បានមានប្រសាសន៍ថា ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ចេញពីវិស័យពុទ្ធសាសនាបាននោះឡើយ មានន័យថា ការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺផ្អែកទៅលើកត្តាដាក់ចេញនូវយុទ្ធសាស្ត្រចក្ខុវិស័យ និងគោលនយោបាយឈ្នះៗ ក្នុងនោះក៏ត្រូវមានការចូលរួមពីពុទ្ធសាសនាដោយបណ្ដុះសីលធម៌ សតិបញ្ញា ស្មារតីការគោរពដឹងគុណ និងការបណ្ដុះបណ្ដាលធនធានមនុស្សតាមបែបពុទ្ធសាសនា។ ក្រោមម្លប់សន្ដិភាពតាមរយ:នយោបាយឈ្នះៗ ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ។ ជាមួយគ្នានោះដែរ លោកក៏សូមអំពាវនាវដល់ព្រះសង្ស និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានសូមចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ ៣ការពារ ៣កុំ និងត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា៕

អត្ថបទ និង រូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: តំណាងរាស្ត្រសៀមរាប​វត្ត​ប្រាសាទ​គោកចក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ព្យាបាលជាសះស្បើយ១០០នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០៥ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ព្យាបាលជាសះស្បើយ១០០នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០៥ ខែសីហានេះ

អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាពលក់ដូរនិងសួរសុខទុក្ខក្រុមអាជីវករមកពីផ្សារលើធំថ្មី ដែលលក់ដូរនៅផ្លូវ៦០ម៉ែត្រ 

អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាពលក់ដូរនិងសួរសុខទុក្ខក្រុមអាជីវករមកពីផ្សារលើធំថ្មី ដែលលក់ដូរនៅផ្លូវ៦០ម៉ែត្រ 

ការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនអង្គភាពអាជ្ញាធរជាតិអប្សរា បានបញ្ចប់ហើយ កាលពីថ្ងៃម្សិលមុិញ 

ការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនអង្គភាពអាជ្ញាធរជាតិអប្សរា បានបញ្ចប់ហើយ កាលពីថ្ងៃម្សិលមុិញ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.