Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប ចុះពិនិត្យមើលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង និងសហគមន៍នេសាទចុងឃ្នៀស 

ដោយ Pothe Thun
03/04/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជំនាញ នៃមន្ទីរកសិកម្មមរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ចុះពិនិត្យមើលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង និងសហគមន៍នេសាទចុងឃ្នៀស តាមការសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការជីកស្តារបឹងពារាំង ដើម្បីរក្សាទឹកទុកសម្រាប់ជម្រកត្រីមេពូជ និងសត្វស្លាបគ្រប់ប្រភេទ កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ។ យោងតាមសេចក្តីជូនដំណឹងរបស់សាលាខេត្តសៀមរាបលេខ ៤២៣.សជណ/២១ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានបង្ហាញថា សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង និងសហគមន៍នេសាទចុងឃ្នៀស ដែលជាកន្លែងអភិរក្សពូជត្រី និងទីជម្រកសត្វស្លាបកម្រជាច្រើនប្រភេទ ដោយសារមានបញ្ហាទឹកគោករាក់ជារៀងរាល់ឆ្នាំមកនោះ ធ្វើឲ្យប្រឈមនឹងការបាត់បងត្រីពូជ និងទីជម្រកសត្វស្លាបទៅអនាគត។ រដ្ឋបាលខេត្តសៀមរាប បានរៀបចំជីក បូម ស្តារ នឹងពារាំងនេះឡើងវិញ ដើម្បីរក្សាទឹកទុកសម្រាប់អភិរក្សត្រីពូជ និងជម្រកសត្វស្លាបកម្រជាច្រើន ដែលរស់នៅក្នុងទីតាំងបឹងពារាំងនេះ ដោយមានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប ដែលនឹងចាប់ផ្តើមអនុវត្តគម្រោង ជីក បូម ស្តារ តាមផែនការ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃបញ្ចប់គម្រោង។

លោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឲ្យដឹងថា ជាការពិតណាស់សហគមន៍ទាំងពីរ និងធ្វើការជីក បូម ស្តារ បឹងពារាំងចាប់ពីថ្ងៃទី០១ ខែមេសានេះតទៅ ។ បឹងពារាំងនេះ គឺវាស្ថិតក្នុងសង្កាត់ចុងឃ្នៀស និងសង្កាត់ជ្រាវផង។ គឹសង្កាត់ចុងឃ្នៀស យើងអាចបូមយកល្បាប់ភក់ចេញ។ ដោយឡែក ចំពោះសង្កាត់ជ្រាវយើងអាចជីកស្តារទាំងស្រុង ព្រោះមួយផ្នែកធំ ទឹកបានរីងស្ងួតអស់ទៅហើយ។ ក្នុងការជីកស្តារនេះ បើយើងជីកបានហើយ ទឹកនឹងចេញមកវិញ នៅនោះយើងរក្សាទឹកជាធម្មតា តែបើមិនមានទឹកចេញទេ គឺយើងត្រូវបូមទឹកពីទន្លេសាបបញ្ចូលក្នុងបឹងវិញ ធ្វើបែបនេះ ទើបយើងអាចរក្សាត្រីមេពូជ និងសត្វស្លាប់គ្រប់ប្រភេទបាន។

លោក បញ្ជាក់ទៀតថា បឹងពារាំង គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត តាមរយ:ទេសភាពព្រៃលិចទឹក ហ្វូងត្រីចម្រុះ ពិសេសជាងនេះទៅទៀតនោះ គឺសត្វស្លាបទឹកគ្រប់ប្រភេទ ដែលវាអាចហែលទឹក និងហោះហើរប្រឡែងគ្នាលេង និងរស់នៅយ៉ាងសុខសាន្ត។ បឹងនេះមានចម្ងាយពីទីប្រជុំជន នៃសង្កាត់ជ្រាវប្រមាណជាង៦គីឡូម៉ែត្រ មានទំហំសរុប ២,៦០៧.៧១ហិកតា។ ប៉ុន្តែនៅរដូវប្រាំងផ្ទៃទឹកបង្រួមនៅសល់ត្រឹមតែជាង ២២៣ហិកតាប៉ុណ្ណោះ។ តែក្នុងទំហ៊ំខាងលើនេះ ទឹកក៏ផ្តើមស្រកយ៉ាងឆាប់រហ័សដែរ។ លោកថា បើយើងមិនមានវិធានការសង្គ្រោះទាន់ពេលវេលាទេ ទាំងត្រី និងសត្វ អាចនឹងបាត់បង់ក្នុងរដូវប្រាំងនេះតែម្តង។ ជាចុងក្រោយ លោក ប្រធានសហគមន៍ ក៏បានបង្ហាញនូវការដឹងគុណដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាពិសេសអភិបាលខេត្តសៀមរាប ដែលបានគិតគូអំពីធនធានជលផល និងយកចិត្តទុកដាក់ក្នុងការអភិរក្សធនធានធម្មជាតិនេះ ៕ អត្ថបទ និងរូបភាព: លោកស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: បឹងពារាំងសហគមន៍នេសាទចុងឃ្នៀស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាបចុះពិនិត្យគោលដៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

អភិបាលរងខេត្តសៀមរាបចុះពិនិត្យគោលដៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

អាជ្ញាធរខេត្តសៀមរាប អនុញ្ញាតឲ្យអ្នកពាក់ព័ន្ធនឹងទីតាំងព្យាបាល និងថែទាំសុខភាព៤កន្លែង ក្នុងក្រុងសៀមរាប វិលត្រឡប់ទៅបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ឯលំនៅឋានវិញ 

អាជ្ញាធរខេត្តសៀមរាប អនុញ្ញាតឲ្យអ្នកពាក់ព័ន្ធនឹងទីតាំងព្យាបាល និងថែទាំសុខភាព៤កន្លែង ក្នុងក្រុងសៀមរាប វិលត្រឡប់ទៅបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ឯលំនៅឋានវិញ 

បាក់ច្រាំងអូរក្នុងឃុំតាសៀមស្រុកស្វាយលើ សង្កត់មនុស្សស្លាប់ម្នាក់ក្នុងពេលចុះចាប់ត្រី

បាក់ច្រាំងអូរក្នុងឃុំតាសៀមស្រុកស្វាយលើ សង្កត់មនុស្សស្លាប់ម្នាក់ក្នុងពេលចុះចាប់ត្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.