ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដើម្បីឈានទៅដល់ការជួសជុល
ក្រុមការងារបុរាណវិទ្យារបស់នាយដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានកំពុងដំណើរការក្នុងការធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះឱ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់ការជួសជុលក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)។ អ្នកស្រី នេត ស៊ីមន បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនេះមានរយៈពេល ៣ខែ ដែលចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ រហូតទៅដល់អំឡុងខែកុម្ភៈ ឆ្នាំ២០២៤។ ការកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្មមានគោលបំណង ...