អាជ្ញាធរជាតិអប្សរាបើកដំណើរការឲ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់បន្ទាប់ពីបញ្ចប់ការជួសជុល
អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យអ្នកទេសចរចូលទស្សនា ប្រាសាទកណ្តាលស្រះស្រង់ បន្ទាប់ពីប្រាសាទនេះ ត្រូវបានបញ្ចប់ការជួសជុល និងបានសម្ពោធន៍បើកជាផ្លូវការឡើងវិញបន្ទាប់ពីចាប់ផ្តើមអនុវត្តគម្រោងជួសជុលកាលពីអំឡុងខែមីនា ឆ្នាំ២០២០កន្លងមក ប្រាសាទកណ្តាលស្រះស្រង់ត្រូវបានជួសជុលរួចរាល់ជាស្ថាពរ និងបានសម្ភោធដាក់ឱ្យដំណើការជាផ្លូវការ ដោយក្នុងអំឡុងពេលនេះ អាជ្ញាធរជាតិអប្សរានឹងបើកឱ្យភ្ញៀវទេសចរទាំងអស់ចូលទស្សនា មួយរយៈពេល ដើម្បីបានឃើញពីស្នាដៃដែលបុព្វបុរសបានបន្សល់ទុក។ នេះបើតាមការបញ្ជាក់ពីលោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២២ ...