Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ធ្វើ​ពិធី​ក្រុង​ពលី​ដំណើរការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​

ដោយ Pothe Thun
30/09/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ធ្វើ​ពិធី​ក្រុង​ពលី​ដំណើរការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​
130
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ពិធី​ក្រុង​ពលី ដើម្បី​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី វត្ថុ​ស័ក្តិសិទ្ធិ​ដែល​ថែរក្សា​តំបន់​អង្គរ ក្នុងការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​ឱ្យ​រួច​ផុតពី​ហា​នី​ភ័យ​ទុកជា​កេរតំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ក្រោម​អធិបតីភាព​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា , លោកជំទាវ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ , ព្រះ​វិជ័យ​រង្សី​បណ្ឌិត ឡា​ច លាង ព្រះគ្រូ​អនុគណ​ក្រុង​សៀមរាប និង ព្រះ​សម្ម​ទ្ធ​ប្ប​កាស​នី​បណ្ឌិត តាត មហា​ទី ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា រួមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ជាច្រើន ។​

​តាម​ប្រសាសន៍​លោក យិ​ត ចាន់​ដារ​ដ្ឋ បានឱ្យដឹងថា គម្រោង​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ គឺជា​សមិទ្ធផល​ទី​២ បន្ទាប់ពី​រហាត់ទឹក​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​ជំទាវ​បណ្ឌិត សៀង ចាន់​ហេង ដែល​បានរួម​ចំណែក​ក្នុង​ការជួសជុល​បេតិកភណ្ឌ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដូច្នេះ​ក្នុងនាម​ឱ្យ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា សូម​ថ្លែងអំណរគុណ​ដល់​លោកជំទាវ និង​ក្រុមការងារ ដែលជា​អ្នកវិនិយោគទុន​ក្នុង​វិស័យ​ឯកជន តែង​បានគិត​គូរ​ដល់​វិស័យ​បេតិកភណ្ឌ​ដែល​កំពុង​ត្រូវការ​ការរួមចំណែក​ពី​សប្បុរសជន​គ្រប់ទិសទី ដើម្បី​ជួសជុល​មរតក​វប្បធម៌​ជាតិ ជាមួយ​ស្ថាប័នរដ្ឋ​ទាំង​សំណង់​បុរាណ​និង​ការដាំ​កូនឈើ ដើម្បី​លើកកម្ពស់​ភាព​បៃតង​ក្នុង​តំបន់​អង្គរ ដែល​កិច្ចការ​នេះដែរ គឺ​លោកជំទាវ​ពិតជា​គំរូ​មួយ​ដែល​បាន​បំពេញ​កាតព្វកិច្ច​យ៉ាង​ល្អ​ក្នុងនាម​ជា​កូន​ខ្មែរ​មួយរូប ដែល​ត្រូវតែមាន​ចំណែក​ក្នុងការ​ការពារ ថែរក្សា​មរតក​ដូនតា​ដោយ​ខាន​ពុំបាន​។​

​ក្នុងនាម​សប្បុរសជន​ជួយ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ លោកជំទាវ​បណ្ឌិត សៀង ចាន់​ហេង បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ក្រុង​ពលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ទសបារមី​នៃ​តំបន់​អង្គរ ក្នុងការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​ឱ្យមាន​ភាព​រូបរាង​ឡើងវិញ​រួច​ចាក​ផុតពី​ភាព​ខ្ទេចខ្ទាំ និង បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បានឱ្យ​វិស័យ​ឯកជន រួមចំណែក​ក្នុង​កិច្ចការពារ ថែរក្សា កសាង និង អភិរក្ស​នូវ​សមិទ្ធផល​មរតក​បេតិកភណ្ឌ​ដែល​ដូនតា​បន្សល់​ទុកឱ្យ ហើយ​លោកជំទាវ​សន្យាថា​នឹង​បន្ត​កិច្ចការ​នេះ​ជា​បន្តបន្ទាប់​ទៅតាម​លទ្ធភាព និង​ឱកាស​ដែល​អាចធ្វើ​ទៅបាន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូម​បញ្ជាក់ដែរថា ប្រាសាទ​កណ្តាល​ស្រះស្រង់​បាន​កសាងឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ សតវត្ស​ទី​១២ ជា​តំណាងឱ្យ​ភ្នំ​ព្រះ​សុមេរុ ខណៈ​បច្ចុប្បន្ន​ប្រាសាទ​នេះ បាន​រង​ការ​បាក់បែក​ជាខ្លាំង​ដោយសារ​កត្តា​ធម្មជាតិ ហើយ​ដើម្បី​លើក​តម្លៃ​ប្រវត្តិសាស្ត្រ សំណង់​ប្រាសាទ និង​ទេសភាព​វប្បធម៌​នៃ​ស្រះស្រង់​ឡើងវិញ​នោះ អាជ្ញាធរ​ជាតិ​អប្សរា​និង​វិស័យ​ឯកជន​បាន​រួមដៃគ្នា​ជួសជុល​ប្រាសាទ​នេះ​ឡើងវិញ​។​

​ដំណើរការ​ជួសជុល គ្រោង​នឹង​ចាប់ផ្តើម​ឡើង​នៅ​រដូវប្រាំង ព្រោះ​ទឹក​រីង​ងាយស្រួល​ក្នុងការ​ធ្វើ​កំណាយ​ស្រាវជ្រាវ និង​ជួសជុល ហើយ​បច្ចុប្បន្ននេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការសិក្សា​លម្អិត​ទាក់ទង​នឹង​ប្រាសាទ រួមទាំង​ផ្នែក​បុរាណវិទ្យា ហើយ​ឆ្លង​យោបល់​ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​នឹង​ប្រព្រឹត្តិ​ទៅនា​ខែធ្នូ​ខាងមុខនេះ ទើប​ដំណើរការ​ជួសជុល​បាន ៕

  

​អត្ថបទ និង រូបថត ៖ លោក ឃុ​ត សៅ និង លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ប្រាសាទ​កណ្តាល​ស្រះស្រង់​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែតុលា​

សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែតុលា​

អាជ្ញាធរ​អប្សរា​គ្រោង​នឹង​រៀបចំ​ពិធី​អកអំបុក នៅ​បរិវេណ​ក្រុង​អង្គរធំ សម្រាប់​ពិធីបុណ្យ​អុំទូក​ខាងមុខ​

អាជ្ញាធរ​អប្សរា​គ្រោង​នឹង​រៀបចំ​ពិធី​អកអំបុក នៅ​បរិវេណ​ក្រុង​អង្គរធំ សម្រាប់​ពិធីបុណ្យ​អុំទូក​ខាងមុខ​

ក្បាលដី​ចំនួន​១.៥៣៣ ស្ថិត​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ត្រូវបាន​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ចាប់ពី​ថ្ងៃទី​០១ ខែតុលា​នេះ​តទៅ​

ក្បាលដី​ចំនួន​១.៥៣៣ ស្ថិត​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ត្រូវបាន​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ចាប់ពី​ថ្ងៃទី​០១ ខែតុលា​នេះ​តទៅ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.