Sunday, June 22, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្បាលដី​ចំនួន​១.៥៣៣ ស្ថិត​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ត្រូវបាន​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ចាប់ពី​ថ្ងៃទី​០១ ខែតុលា​នេះ​តទៅ​

ដោយ Pothe Thun
01/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្បាលដី​ចំនួន​១.៥៣៣ ស្ថិត​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ត្រូវបាន​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ចាប់ពី​ថ្ងៃទី​០១ ខែតុលា​នេះ​តទៅ​
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្តសៀមរាប បានធ្វើ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ក្នុងនោះ​មាន ប្លង់​សុរិយោដី និង បញ្ជី​ឈ្មោះ​ម្ចាស់​ដី ចំនួន​១.៥៣៣ ក្បាលដី ស្ថិត​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ក្នុង​រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​វត្ត​មេត្តាករុណា ។​

​លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុង​រយៈពេល​១៥​ថ្ងៃ ដោយ​គិត​ទាំង​ថ្ងៃបុណ្យ​និង​ថ្ងៃ​ឈប់សម្រាក តម្រូវ​ឲ្យ​ម្ចាស់​ដី ឬ​និង​អ្នកកាន់កាប់​ដី ព្រមទាំង​ស្ថាប័ន និង អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ មក​ចូលរួម​ពិនិត្យ ផ្ទៀងផ្ទាត់​មើល​ទិន្នន័យ​នេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ធានាបាន​នូវ​សុក្រឹត ត្រឹមត្រូវ ក្នុង​ការចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ដែល​ហៅថា ប័ណ្ណកម្មសិទ្ធិ ព្រោះថា នេះ​ជា​ឱកាស​ចុងក្រោយ ដែល​ម្ចាស់​កម្មសិទ្ធិ​ទាំងអស់ មាន​សិទ្ធិ​ធ្វើការ កែ តម្រូវ ឬ​ជំទាស់​តវ៉ា​បាន ក្នុងករណី​ដែល​ពិនិត្យ​មើលទៅ​ឃើញថា​មាន​កំហុសឆ្គង មក​គណៈកម្មការ​រដ្ឋ​បាល ។​

​លោក ហ៊ី សាយ មានប្រសាសន៍​បន្ថែមថា រយៈកាល​កន្លងមក មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្តសៀមរាប បានធ្វើ​ការបិទ​ផ្សាយ​រួច និង បានចេញ​-​ចែក​ប័ណ្ណ​បាន​ចំនួន ០៧ សង្កាត់ និង មួយ​ឃុំ គឺ​៖ សង្កាត់​សៀមរាប បាន​០៧​ភូមិ , សង្កាត់​សាលា​កំរើក បាន​០៧​ភូមិ , សង្កាត់​ស្វាយដង្គំ បាន​១៤​ភូមិ , សង្កាត់​ជ្រាវ បាន​០៧​ភូមិ , សង្កាត់​ស្លក្រាម បាន​០៧​ភូមិ , សង្កាត់​គោកចក បាន​០៧​ភូមិ និង សង្កាត់​នគរធំ បាន​០១​ភូមិ ព្រមទាំង​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង បានចេញ​-​ចែក​ប័ណ្ណកម្មសិទ្ធិ​ចំនួន​០២​ភូមិ ស្ថិតក្នុង​អនុក្រឹត្យ​លេខ​៥២ និង អនុក្រឹត្យ​លេខ ១៥៨ គឺ​ភូមិ​ព្រ​គុយ និង ភូមិ​គោក​ចាន់ ខណៈ​សង្កាត់​សំបួរ ទើប​បញ្ចប់​ការបិទ​ផ្សាយ​ចំនួន​០២​ភូមិ នឹង​ឈានដល់​ការចេញ​ប័ណ្ណ​នាពេល​ឆាប់ៗ​ខាងមុខនេះ ព្រមទាំង​បាន​នឹង​កំពុង​អនុវត្ត​ការចុះបញ្ជី​ដី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុងស្រុក​ចំនួន​០៤​ទៀត គឺ​ស្រុក​សូទ្រនិគម , ស្រុក​ប្រាសាទបាគង , ស្រុក​ពួក និង ស្រុក​ក្រឡាញ់ ៕

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បច្ចុប្បន្នក្រសួងកំពុងជំរុញការអនុវត្តលើការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពកសិករ

19/06/2025
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

19/06/2025

​អត្ថបទ និង រូបថត ៖ លោក លីវ សាន្ត​

Tags: ប័ណ្ណកម្មសិទ្ធិដីធី្លមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នាយប៉ុស្តិ៍​នគរបាល​ស្រុក​សន្ទុក​ម្នាក់​បាន​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​រថយន្តក្រុង​រិ​ទ្ធ​មុនី​

នាយប៉ុស្តិ៍​នគរបាល​ស្រុក​សន្ទុក​ម្នាក់​បាន​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​រថយន្តក្រុង​រិ​ទ្ធ​មុនី​

មនុស្ស​ស្លាប់​២៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

មនុស្ស​ស្លាប់​២៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

​មហា​យក្ស​ចិន កំពុង​ប្រារព្ធ​ក្បួនព្យុហយាត្រា​ដ៏​ធំ​សម្បើម​មួយ ដើម្បី​រំលឹក​ខួប​លើក​ទី​៧០នៃ​ថ្ងៃ​បង្កើត​បក្ស​កុ​ម្មុនិ​ស្ដ​

​មហា​យក្ស​ចិន កំពុង​ប្រារព្ធ​ក្បួនព្យុហយាត្រា​ដ៏​ធំ​សម្បើម​មួយ ដើម្បី​រំលឹក​ខួប​លើក​ទី​៧០នៃ​ថ្ងៃ​បង្កើត​បក្ស​កុ​ម្មុនិ​ស្ដ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    34 shares
    Share 14 Tweet 9
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    292 shares
    Share 117 Tweet 73
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    769 shares
    Share 587 Tweet 76
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8950 shares
    Share 5411 Tweet 1475
  • ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

    22 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (729)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,911)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,259)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,082)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (893)
  • សាសនា និង មនុស្សធម៌ (1,033)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (246)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.