អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់
អាជ្ញាធរខេត្តសៀមរាប បានធ្វើការជំរុញដល់ភាគីពាក់ព័ន្ធនានា នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប ត្រូវធ្វើយ៉ាងណាកុំឲ្យមានបាតុភាពមិនល្អ នាំឲ្យមានការថ្នាំងថ្នាក់ដល់អ្នកទេសចរដែលចូលមកកម្សាន្តនៅក្នុងខេត្តបេតិកភណ្ឌមួយនេះ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ...