គ្រឹះស្ថានអង្គរ៖ ស្ថានភាពភ្ញៀវទេសចរអន្តរជាតិក្នុងខេត្តសៀមរាបមានការកើនឡើង លើកលែងតែភ្ញៀវទេសចរចិន
ក្រោយការបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងស្របពេលកំណើននៃរដូវកាលទេសចរណ៍ ឬ High Season នេះ ស្ថានភាពភ្ញៀវទេសចរណ៍អន្តរជាតិ ទិញសំបុត្រចូលទស្សនាប្រាសាទអង្គរ និងប្រាសាទកោះកេរ មានការកើនឡើងក្នុងចន្លោះប្រមាណជាង១ ៨០០នាក់ ទៅជាង ២ ២០០នាក់ ក្នុងមួយថ្ងៃ នេះបើតាមការឱ្យដឹងពីឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ តាមប្រព័ន្ធតេឡេក្រាម ...