Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ រំពឹងថា​កម្ពុជា នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០

ដោយ Pothe Thun
12/09/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ រំពឹងថា​កម្ពុជា នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាម​ការព្យាករណ៍​រប​ស់​ពិភពលោក ថា​នៅ​ឆ្នាំ​២០២០​ខាងមុខ ចំនួន​អ្នក​ទេសចរណ៍​នៅលើ​ពិភពលោក​អាច​នឹងមាន​ចំនួន​កើន​ដល់ ១,៦០០ លាន​នាក់ ក្នុងនោះ​កម្ពុជា​ក៏​រំពឹងថា​នឹង​អាច​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​កើនឡើង​ដល់ ៧​លាន​នាក់​ផងដែរ បើតាម​ការប៉ាន់ស្មាន​ថា​នៅ​ឆ្នាំ​២០១៩ នេះ​កម្ពុជា នឹង​បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រហែលជា ជាង​៦​លាន​នាក់ នេះ​បើតាម​ប្រសាសន៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​វិជ្ជាជីវៈ ក្របខ័ណ្ឌ​គុណវុឌ្ឍិ​អាស៊ាន​ជំនា​ន់ទី​១៧ ក​ម្រឹត​សញ្ញាបត្រ​វិជ្ជាជីវៈ​២ ផ្នែក​បដិសណ្ឋារកិច្ច និង​ទេសចរណ៍​ក្របខ័ណ្ឌ​គុណវុឌ្ឍិ​អាស៊ាន ដល់​និស្សិត​ជ័យលាភី​ចំនួន​២៩៣​នាក់ នៅ​សាលា​សណ្ឋាគារ​និង​ទេសចរណ៍ ប៉ូល ឌុយ​ប្រ៊ូ​ល ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​។​

​ឯកឧត្តម ប៉ាក់ សុខុម គូសបញ្ជាក់​បន្ថែមថា ជា​ចក្ខុវិស័យ នៅ​ឆ្នាំ​២០២៥ កម្ពុជា​ប្រហែលជា​អាច​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ១១​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០ អាច​នឹង​កើន​ដល់ ១៥​លាន​នាក់ ។ ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​ខាងលើនេះ ក្រសួងទេសចរណ៍ បាននិងកំពុង​អនុវត្ត​យ៉ាងសកម្ម នូវ​មុំ​យុទ្ធសាស្ត្រ​ចំនួន​៤ គឺ​រួមមាន ទី​១ ការបង្កើត​និង​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍​ថ្មីៗ ទី​២​ការពង្រឹង​គុណភាព​សេវាកម្ម​តាម​យុទ្ធនាការ សេវា​មួយ ស្តង់ដារ​មួយ ទី​៣ ការអភិវឌ្ឍ​ធនធានមនុស្ស​តាម​យុទ្ធនាការ ប​គ្ក​លិ​ក​ម្នាក់ ជំនាញ​មួយ និង​ទី​៤ ការអភិវឌ្ឍ​ទេសចរណ៍​ឆ្លាត​វៃ ។

​ឯកឧត្តម វាយតម្លៃថា ការអភិវឌ្ឍន៍​ធនធានមនុស្ស ដើម្បី​ចូលរួម​បង្កើត​ការងារ និង​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ គឺជា​ការបង្កើន​គុណភាព​សេវាកម្ម​ទេសចរណ៍​នៅ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើ​ឡើង​ថែមទៀត ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ថ្លែង​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែងថា ជោគជ័យ​លើ​ដំណើរការ​បណ្តុះបណ្តាលរ​យៈ​ពេល​១៧​ឆ្នាំ របស់​សាលា​សណ្ឋាគារ​និង​ទេសចរណ៍ ប៉ូល ឌុយ​ប្រ៊ូ​ល​កន្លងមក បានបង្ហាញ​អំពី​គោលបំណង​របស់ខ្លួន ក្នុង​ការជួយ​រំលែក​បន្ទុក​រាជរដ្ឋាភិបាល លើ​វិស័យ​អប់រំ បណ្តុះបណ្តាល​ឯកទេស​និង​វិជ្ជាជីវៈ រួមទាំង​បាន​ចូលរួម​បង្កើត​និង​ពង្រីក​ទីផ្សារការងារ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​នេះ​គឺជា​កត្តា​សំខាន់ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ។ បទពិសោធន៍​មួយ​ដែល​មិនអាច​មើលរំលង​បាន គឺ​ការធ្វើ​បច្ចុប្បន្នភាព​លើ​កម្មវិធីសិក្សា​ជា​រៀងរាល់ឆ្នាំ ដើម្បី​ឆ្លើយតបបាន​ទាន់ពេលវេលា ទៅនឹង​ស្ថានភាព​ប្រែប្រួល​ឥតឈប់ឈ​រ​ផ្នែក​បច្ចេកទេស​លើ​ទីផ្សារ និង​តម្រូវការ​ឈានឡើង​រប​ស់​បុគ្គល​ម្នាក់ៗ​ក្នុងសង្គម ។​

​បើ​យោងតាម​របាយការណ៍រ​បស់​លោកស្រី ហែល​ហ្គា ណា​ហ្គី នាយិកា​សាលា​សណ្ឋាគារ និង​ទេសចរណ៍ ប៉ូល ឌុយ​ប្រ៊ូ​ល បាន​ឲ្យ​ដឹងថា ចាប់ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ សាលា​ប៉ូល​ឌុយ​ប្រ៊ូ​ល បាន​បណ្ដុះបណ្ដាល​សិស្ស​បាន​ចំនួន​ជាង​៣​ពាន់​នាក់ ក្នុងនោះ​ស្រី ជាង​១​ពាន់​នាក់ ហើយ​សិស្ស​ប្រមាណ​ជា ៩០​ភាគរយ កំពុង​បម្រើ​ការងារ​ដោយផ្ទាល់​ក្នុង​វិស័យ​ទេសចរណ៍ ៕

​អត្ថបទ និង រូបភាព ៖ លោក ងិន គឹម​ឡេង និង លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​ក្រសួង​ទេសចរណ៍ភ្ញៀវទេសចរ​អន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេច​ប្រធានរដ្ឋសភា​ពេញចិត្ត​និង​គាំទ្រ​ចំពោះ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​កម្ពុជា​និង​ឡាវ​

សម្តេច​ប្រធានរដ្ឋសភា​ពេញចិត្ត​និង​គាំទ្រ​ចំពោះ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​កម្ពុជា​និង​ឡាវ​

​ចិន បាញ់​បង្ហោះ​ផ្កាយរណប​ថ្មីចំនួន​៣​គ្រឿងទៅកាន់​ដង​តារាវិថី​

​ចិន បាញ់​បង្ហោះ​ផ្កាយរណប​ថ្មីចំនួន​៣​គ្រឿងទៅកាន់​ដង​តារាវិថី​

​អាមេរិក ស្នើ​ហាម​លក់ឧស្ម័ន​បង្ហូរទឹកភ្នែកទៅឱ្យ​កង​ម្លាំ​ង​ហុងកុង​

​អាមេរិក ស្នើ​ហាម​លក់ឧស្ម័ន​បង្ហូរទឹកភ្នែកទៅឱ្យ​កង​ម្លាំ​ង​ហុងកុង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.