អគារមជ្ឈមណ្ឌលបេះដូងដែលមានតម្លៃជាង ២លានដុល្លារអាមេរិក ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ
មជ្ឈមណ្ឌលសម្រាប់ព្យាបាលជំងឺបេះដូង ដែលមានតម្លៃជាង ២លានដុល្លារអាម៉េរិក របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមជំនួយសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ផល្គុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្ត ជាផ្នែកមួយនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ដែលមានតួនាទីផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ ដែលមានគ្រែសម្រាកពេទ្យសរុបចំនួន ៤៧០គ្រែ ...











