មន្ទីរពេទ្យគន្ធបុប្ផារកឃើញកុមារជិត៧០០នាក់ មានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដោយសារកង្វះអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីន
យ៉ាងហោចណាស់កុមារកម្ពុជាប្រមាណជិត ៧០០នាក់ ត្រូវបានរកឃើញថាបានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដែលបណ្តាលមកពីរការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ខណៈដែលជំងឺនេះ បានកើតឡើងលើកុមារដែលមានអាយុចន្លោះ ពី៥ឆ្នាំ ដល់១០ឆ្នាំ ហើយអ្នកជំនាញមិនទាន់បានដឹងមូលហេតុច្បាស់នៅឡើយ។ នេះបើតាមការបញ្ជាក់ពីលោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបន្ទុកផ្នែកជំងឺទឹកនោមផ្អែម កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោកសាស្ត្រាចារ្យ ឃុន ...