Tag: មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប អះអាងថាមិនមាន​ជ្រូក​នាំចូល​ពី​វៀតណាម​ទេ ខណៈ​ខេត្ត​មួយចំនួន​កំពុង​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប អះអាងថាមិនមាន​ជ្រូក​នាំចូល​ពី​វៀតណាម​ទេ ខណៈ​ខេត្ត​មួយចំនួន​កំពុង​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​

​នៅ​រសៀល​ថ្ងៃទី​០៨​ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បាន​អះអាងថា ខេត្តសៀមរាប មិនមាន​ការឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ហើយក៏​មិនមាន​ជ្រូ​ន​នាំចូល​ពី​ប្រទេស​វៀតណាម​ឡើយ​។​ ​មន្ត្រី​ជំនាញ​រូបនេះ បាន​អះអាង​យ៉ាង​ដូច្នេះ ខណៈ​មានការ​ផ្ទុះឡើង​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ខេត្តរតនគិរី និង​ខេត្ត​ត្បូងឃ្មុំ ...

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ អះអាងថានៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះអត្រា​ចិញ្ចឹមសត្វ​ដើម្បី​ពាណិជ្ជកម្ម​មាន​ការកើនឡើង ប៉ុន្តែ​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ចំណី​សត្វ គឺជា​រឿង​សំខាន់​

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ អះអាងថានៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះអត្រា​ចិញ្ចឹមសត្វ​ដើម្បី​ពាណិជ្ជកម្ម​មាន​ការកើនឡើង ប៉ុន្តែ​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ចំណី​សត្វ គឺជា​រឿង​សំខាន់​

​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ចំណី​សត្វ​នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក សុខ ស៊ា​ង​លីម ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ អត្រា​ចិញ្ចឹមសត្វ ដើម្បី​ពាណិជ្ជកម្ម​មាន​កើនឡើង​លើស​ផែនការ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ ខណៈ​ឯការ​ចិញ្ចឹមសត្វ ដើម្បី​យ​កម្លាំង​សម្រាប់​អូសទាញ​មាន​ការថយចុះ ដូច្នេះ​នៅពេល​ដែល​ការ​ចិញ្ចឹមសត្វ​ដើម្បី​យក​សាច់​សម្រាប់​បរិភោគ​មាន​ការកើនឡើង​នោះ ការគ្រប់គ្រង និង​ត្រួតពិនិត្យ​ចំណី​សត្វ ...

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាបអះអាងថា សាច់​ជ្រូក​ដែល​នាំ​ចេញ​ពី​សត្តឃាតដ្ឋាន​ក្នុង​ខេត្ត​សៀមរាប​យកទៅដាក់​លក់​នៅលើ​ទីផ្សារគឺ​មាន​សុវត្ថិភាព​ទាំងអស់​

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាបអះអាងថា សាច់​ជ្រូក​ដែល​នាំ​ចេញ​ពី​សត្តឃាតដ្ឋាន​ក្នុង​ខេត្ត​សៀមរាប​យកទៅដាក់​លក់​នៅលើ​ទីផ្សារគឺ​មាន​សុវត្ថិភាព​ទាំងអស់​

​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា បន្ទាប់ពី​មាន​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ប្រទេស​វៀតណាម នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ប្រជាពលរដ្ឋ​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ​ក្នុង​ការបរិភោគ​សាច់ជ្រូក ដោយ​អ្នកខ្លះ​មិន​ហ៊ាន​ទទួលទាន​សាច់ជ្រូក​ផងដែរ ប៉ុន្តែ​សាច់ជ្រូក​ដែល​នាំ​ចេញ​ពី​សត្តឃាតដ្ឋាន​យកទៅ​ដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប គឺ​គ្មាន​មេរោគ​ឆ្លង​ទេ ដូច្នេះ​ប្រជាពលរដ្ឋ​អាច​បរិភោគបាន​ដោយមាន​សុវត្ថិភាព ។​ ​លោក ព្រំ ...

ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ក្នុង​ខេត្តសៀមរាបនៅតែ​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ប្រចាំថ្ងៃ​

ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ក្នុង​ខេត្តសៀមរាបនៅតែ​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ប្រចាំថ្ងៃ​

ថ្លែង​ក្នុង​ឱកាស​សំណេះសំណាល និង​ប្រគល់​សម្ភារៈ​កសិកម្ម​ដល់​កសិករ លោក​អភិបាលរង​ខេត្តសៀមរាប បានបញ្ជាក់​ថា បន្លែ​សុវត្ថិភាព​ក្នុង​ខេត្ត​សៀមរាប មិនទាន់​ឆ្លើយ​ទៅនឹង​តម្រូវការ​ចំណីអាហារ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​នៅឡើយ​ទេ​។​ ​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានអោយដឹងថា ការផលិត​បន្លែ​សុវត្ថិភាព​ក្នុង​ខេត្ត​សៀមរាប ស្ថិត​នៅក្នុង​គម្រោង​ជម្រុញ​ផលិតកម្ម​ស្បៀង​ឆ្នាំ​២០១៧-២០១៨ ឆ្នាំ​ទី​២ ហើយ​ដំណាក់កាល​ទី​១​នេះ នឹង​បញ្ចប់​នៅ​៦​ខែ​ខាងមុខ​ទៀត​។ ​លទ្ធផល​នៃ​គម្រោង​នេះ បាន​ជម្រុញ និង​គាំទ្រ​ឲ្យ​កសិករ​នៅ​ក្នុង​ស្រុក​ចំនួន​៣ ស្រុក​អង្គរធំ ...

Recommended

សូម Like និង Follow ពួកយើង