Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាកសិកររងគ្រោះដោយទឹកជំនន់ចំនួន១១០គ្រួសារ

ដោយ Pothe Thun
07/11/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, សាសនា និង មនុស្សធម៌
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាកសិកររងគ្រោះដោយទឹកជំនន់ចំនួន១១០គ្រួសារ ក្នុងស្រុកប្រាសាទបាគង ទទួលបានពូជស្រូវសែនក្រអូប និង OM៥១ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ

កាលពីរសៀលថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ បងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ ចំនួន១១០គ្រួសារ មកពីចំនួន៥ឃុំ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលពូជស្រូវសែនក្រអូប និង OM៥១ ចំនួន ១១តោន ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ តាមរយៈអាជ្ញាធរខេត្តសៀមរាប។ ពិធីនេះដែរប្រព្រឹត្តិទៅនៅក្នុងបរិវេណ វត្តរកា ឃុំមានជ័យ ស្រុកប្រាសាទបាគង ក្រោមវត្តមាន លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ និង អាជ្ញាធរដែនដីផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ង៉ាន់ ភិរុណ ក៏បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលសម្ដេចតែងតែមានការព្រួយបារម្ភ និងគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ដោយពីកន្លងមកសម្ដេចបានចុះទៅផ្ទាល់ ដើម្បីជួបបងប្អូនប្រជាពលរដ្ឋ និងជួយឧបត្ថម្ភដោះស្រាយ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំបាក។ ម៉្យាងទៀតទីណាដែលជួបទុក្ខលំបាក ហើយសម្ដេចតេជោ ហ៊ុនសែន ពុំបានទៅផ្ទាល់ ក៏បានចាត់តាំងឲ្យក្រុមការងាររបស់សម្ដេច ឲ្យចុះទៅជួបបងប្អូនប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញាធរ ដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួម ជួយសង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋ ឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026

លោក ង៉ាន់ ភិរុណ មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម ដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀង អាហារជូនប្រជាជនកម្ពុជា នឹងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិសង្គ្រាម ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា គឺត្រូវរួមគ្នាប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាបន្ន នឹងការប្រែប្រួលអាកាសធាតុ និរន្តភាព ដើម្បីបង្កើនប្រាក់ចំណូល គ្រួសារកសិករ និងបានអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និង ប្រជាពលរដ្ឋគ្រប់គ្រង យកចិត្តទុកដាក់ អនុវត្តសកម្មភាពរបស់ខ្លួន សំដៅរួមចំណែកផលិតលើកកំពស់សុខភាព ជីវភាពរស់នៅ ធានាឲ្យបាននូវសុខដុមនីយកម្មគ្រួសារ។ ក្នងនោះដែរ លោកអភិបាលរងខេត្ត ក៏បានសំណូមពរ និង ណែនាំប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះ ទៅបង្កបង្កើនផល ក្នុងការស្តារ ឡើងវិញ ដែលជាពូជស្រូវមិនរើសរដូវ និង សូមបងប្អូនត្រូវមានការអាធ្យាស្រ័យឲ្យគ្នា ក្នុងការចែករំលែកទឹកស្រោចស្រព ដំណាំ ស្រូវរបស់បងប្អូនផងដែរ។

បើតាមរបាយការណ៍ របស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា នៅស្រុកប្រាសាទបាគង មានចំនួន៥ឃុំ ស្មើ១៩ភូមិ មាន២០០គ្រួសារ លើផ្ទៃដី ១៥០ហិចតា និងខូចខាតចំនួន១០៥ហិចតា លើ១៩០គ្រួសារ។ សម្រាប់ខេត្តសៀមរាបមានផ្ទៃដីបង្កបង្កើនផលស្រូវ រដូវវស្សា ឆ្នាំ២០២០ មាន១៨៦ពាន់៣០០ហិចតា រងផលប៉ះពាល់ដោយសារទឹកជំនន់ សរុប១២ពាន់៨៨៣ហិចតា លើ៩ក្រុង.ស្រុក មានប្រជាកសិកររងគ្រោះ ១១ពាន់១៣១គ្រួសារ និង ខូចខាតស្រូវប្រាំង សរុប ២០៣ហិចតា ស្មើ ៤១៤ គ្រួសារ។ ជាមួយគ្នានោះដែរក្នុងការផ្តល់ស្រូវពូជមិនរើសរដូវ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារតែទឹកជំនន់នៅស្រុកប្រាសាទបាគងនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានស្តាឡើងវិញ ពីការបាត់បង់ខូចខារដោយសារទឹកជំនន់នេះ៕

អត្ថបទ និង រូបភាព៖ ម៉ី សុខារិទ្ធ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារមូលនិធិ ឯកឧត្តម ជា ចន្ទ័បរិបូរណ៍ នាំយកថវិកាលើកទី១១ ជូនស្ត្រីមេម៉ាយទីទ័លក្រផ្ទុកមេរោគអេដស៍ និងពិការភ្នែក

ក្រុមការងារមូលនិធិ ឯកឧត្តម ជា ចន្ទ័បរិបូរណ៍ នាំយកថវិកាលើកទី១១ ជូនស្ត្រីមេម៉ាយទីទ័លក្រផ្ទុកមេរោគអេដស៍ និងពិការភ្នែក

រដ្ឋបាលខេត្ដសៀមរាប ចូលរួមអបអរខួបទិវាបុណ្យឯករាជ្យជាតិលើកទី៦៧ នាក្រុងសៀមរាប

រដ្ឋបាលខេត្ដសៀមរាប ចូលរួមអបអរខួបទិវាបុណ្យឯករាជ្យជាតិលើកទី៦៧ នាក្រុងសៀមរាប

ព្រះសង្ឃនិងប្រជាពលរដ្ឋមួយចំនួននៅខេត្តសៀមរាបនៅតែគោរពនិងមានជំនឿទៅលើពិធីអន្ទងព្រលឹង

ព្រះសង្ឃនិងប្រជាពលរដ្ឋមួយចំនួននៅខេត្តសៀមរាបនៅតែគោរពនិងមានជំនឿទៅលើពិធីអន្ទងព្រលឹង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.