Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃនិងប្រជាពលរដ្ឋមួយចំនួននៅខេត្តសៀមរាបនៅតែគោរពនិងមានជំនឿទៅលើពិធីអន្ទងព្រលឹង

ដោយ Pothe Thun
09/11/2020
នៅក្នុង សាសនា និង មនុស្សធម៌
ព្រះសង្ឃនិងប្រជាពលរដ្ឋមួយចំនួននៅខេត្តសៀមរាបនៅតែគោរពនិងមានជំនឿទៅលើពិធីអន្ទងព្រលឹង
122
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

27/01/2026

ព្រះគុណ្ណវិឌោ សន សារិទ្ធ ព្រះសមុហ៍អនុគណក្រុងសៀមរាប និងជាព្រះគ្រូចៅអធិកា រវត្តព្រឹន្ទ ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២០ បានរៀបចំពិធីបួងសួងដើមី្បបន់ស្រនសុំសេចក្តីសុខសេចក្តីចម្រើន និងធ្វើពិធីអន្ទងព្រះព្រលឹង ប្រគេនថ្វាយសព្វសាធុការដល់សម្តេចអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានរោគាពាធ សូមឱ្យព្រលឹងព្រះអង្គចូលមកសណ្ថិតនៅក្នុងព្រះកាយរបស់ព្រះអង្គ និងឱ្យព្រះអង្គបានរួចចាក់ផុតពីទុក្ខភ័យទាំងឡាយទាំងពួង ដែលកំពុងតែយាយីដោយព្រះរោគាព្យាធិនៃព្រះកាយរបស់ព្រះអង្គ។ ដោយមានការនិមន្តចូលរួមពីមន្រ្តីជាន់ខ្ពស់ព្រះសង្ឃ និងឯកឧត្តម ទេព សំអាន អគ្គរងហិរញ្ញវត្ថុ និងភសភាក្រសួងការពារជាតិ និងព្រះសង្ឃសិស្សគុណព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
នៅក្នុងកិច្ចពិធីនេះលោកអាចារ្យបានប្រកាសអំពាវនាវដល់ពពួកទេវតា អារុកអារក្ស អ្នកសច្ចំបាំងបទ និងវត្ថុស័ក្កសិទ្ធិក្នុងលោក ដើម្បីអញ្ជើញយាងមកប្រោសព្រហ្មសណ្តោសដល់ព្រះជន្មាយុសង្ខា និងអន្ទងព្រលឹងសុំព្រះព្រលឹងព្រះអង្គយាងនិមន្តចូលព្រះរាង្គកាយរបស់សម្តេចសង្ឃរាជ ទេព វង្ស និងសូមឱ្យព្រះអង្គទទួលបានតែសេចក្តីសុខសប្បាយ។
ការរៀបចំពិធីអន្ទងព្រលឹងនេះ គឺបានបង្ហាញអំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿ និងសង្គម។ ការធ្វើពិធីបន្ទងព្រលឹងឬហៅព្រលឹង គឺដើមី្បឱ្យព្រះអង្គបានឆាប់ជាសះស្បើយពីព្រះរោគា ដើម្បីឱ្យព្រះអង្គបំពេញព្រះរាជកិច្ចដឹកនាំវិស័យសាសនា ព្រះសម្មាសាម្ពុទ្ធព្រះបរមគ្រូនៃយើងបន្តទៅទៀត។
តាមការជឿតៗគ្នា របស់ចាស់ៗពីបុរាណពីមួយជំនាន់ទៅមួយជំនាន់ តែងតែមានជំនឿទៅលើរឿងបែបអបិយជំនឿជាច្រើនដូចជាការបន់ស្រន់ អារុក្ខអារក្សអ្នកតា ខ្មោចព្រាយបិសាចជាដើម។ បើទោះបីជារហូតមកទល់ពេលនេះគ្មានអ្នកវិទ្យាសាស្ត្រណាអាចបញ្ជាក់បានថាជំនឿទាំងនេះពិតឬយ៉ាងណាតែវាក៏នៅតែមានឥទ្ធិពលមកលើផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែររហូតមកទល់នឹងពេលបច្ចុប្បន្ននេះផងដែរ។ ពិធីអន្ទងព្រលឹង គឺជាជំនឿបែបអរូបីយមួយ តាំងពីបុរាណកាលមកម្ល៉េះ ហើយក៏មានប្រជាពលរដ្ឋ នៅតាមទីជនបទជាពិសេសក្នុងតំបន់ អង្គរ និងភូមិស្រុកមួយចំនួនក៏នៅតែមានជំនឿ និងរៀបចំធ្វើពិធីមួយនេះឡើងមកផងដែរ។ បើតាមចាស់ៗថា ពិធីអន្ទងព្រលឹងនេះ មានច្រើនបែបច្រើនយ៉ាង។ ចំណែកឯការរៀបចំ ក៏មានការខុសគ្នាទៅតាមគ្រូដែលរៀបចំពិធីនោះដូចគ្នាដែរ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្តពីរគ្រឿងប្រលះគ្នាពេញទំហឹងបណ្តាលឲ្យមនុស្សចំនួន៤នាក់រងរបួសធ្ងន់ស្រាល ក្នុងស្រុកពួក

រថយន្តពីរគ្រឿងប្រលះគ្នាពេញទំហឹងបណ្តាលឲ្យមនុស្សចំនួន៤នាក់រងរបួសធ្ងន់ស្រាល ក្នុងស្រុកពួក

អាជ្ញាធរខេត្តសៀមរាប នាំយកស្រូវពូជចំនួន១០តោនចែកជូនប្រជាកសិករចំនួន១០០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកក្រឡាញ់

អាជ្ញាធរខេត្តសៀមរាប នាំយកស្រូវពូជចំនួន១០តោនចែកជូនប្រជាកសិករចំនួន១០០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកក្រឡាញ់

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភា អញ្ជើញចូលរួមទិវាបុណ្យឯករាជ្យជាតិ លើកទី៦៧

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភា អញ្ជើញចូលរួមទិវាបុណ្យឯករាជ្យជាតិ លើកទី៦៧

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.