ពលរដ្ឋនៅតំបន់រុនតាឯកថាការដំណើរការរថយន្តក្រុងដឹកអ្នកដំណើរមិនគិតថ្លៃពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប បានជួយសម្រាលការចំណាយរបស់ពួកគាត់បានច្រើន

ពលរដ្ឋនៅតំបន់រុនតាឯកថាការដំណើរការរថយន្តក្រុងដឹកអ្នកដំណើរមិនគិតថ្លៃពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប បានជួយសម្រាលការចំណាយរបស់ពួកគាត់បានច្រើន

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ធម្មជាតិរុនតាឯក បានលើកឡើងថា ការបើកដំណើរការរថយន្តក្រុងដឹកអ្នកដំណើរមិនគិតថ្លៃរបស់រដ្ឋបាលខេត្តសៀមរាប ពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប ពិតជាបានជួយសម្រាលការចំណាយប្រចាំថ្ងៃរបស់ពួកគាត់បានច្រើន និងសូមអរគុណដល់រដ្ឋបាលខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់សេវាកម្មនេះដល់ពួកគាត់ សម្ដេចហ៊ាននិយាយ ហើយធ្វើមែន។ លោកស្រី ម៉ែន ម៉ៃណាស់ រស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅរសៀលថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា សម្រាប់ការធ្វើដំណើរទាំងទៅ និងមកពីសំណាក់រថយន្តក្រុងមិនគិតថ្លៃនេះ ពិតជាល្អសម្រាប់លោកស្រី ...

ប្រជាពលរដ្ឋក្នុងក្រុងតេជោសែនរុនតាឯក អរគុណរាជរដ្ឋាភិបាល ដែលទទួលសំណើសុំបន្ដការឧបត្ថម្ភសាច់ប្រាក់ដូចដើម

ពលរដ្ឋក្រីក្រនៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្ដែងក្ដីរីករាយក្រោយបានរៀនជំនាញបច្ចេកទេសវិជ្ជាជីៈដោយមិនគិតថ្លៃ

ពលរដ្ឋក្រីក្ររស់នៅទីក្រុងតេជោសែន រុនតាឯក បានចុះឈ្មោះរៀនជំនាញបច្ចេកទេសវិជ្ជាជីវ ដោយមិនគិតថ្លៃ បានសម្ដែងការសប្បាយរីករាយ និងអរគុណដល់រាជរដ្ឋាភិបាល ដែលបានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជំនាញនេះដល់ពួកគាត់។ សិក្ខាកាមមកពីតំបន់រុនតាឯក ដែលកំពុងរៀនជំនាញបរិក្ខាម៉ាស៊ីនត្រជាក់ និងអគ្គីសនី នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ពួកគាត់បានលើកឡើងថា ការរៀនជំនាញនេះ មានការឧបត្ថម្ភថវិកា ២៨ម៉ឺនរៀលទៀតក្នុងមួយខែ សម្រាប់ប្រជាពលរដ្ឋមកពីគ្រួសារក្រ១និងក្រ២។ ពួកគាត់ជឿជាក់ថា ពួកគាត់នឹងមានការងារធ្វើក្រោយរៀនចប់ជំនាញវិជ្ជាជីវៈផ្នែកអគ្គិសនី និងបរិក្ខាម៉ាស៊ីត្រជាក់។ ពួកគាត់បន្ដថា ...

ឯកឧត្ដម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង

ឯកឧត្ដម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង

នៅសាលាខេត្តសៀមរាប នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ជាពិសេសដើម្បីតាមដាន និងត្រួតពិនិត្យការងារដែលក្រុមការងារអនុវត្តក្នុងពេលកន្លងមកនៃវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋ និងស្តាប់ការលើកឡើងនូវសំណូមពរថ្មីៗជាអន្តរវិស័យ ព្រមទាំងទិសដៅចំពោះមុខដែលត្រូវបន្តរួមគ្នាអនុវត្ត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ...

រយៈពេល៨ថ្ងៃ ក្រុមការងារជំនាញបានកាប់ឆ្កាព្រៃបានជិត ១០០ហិកតា និងសាងសង់ផ្លូវសម្រេចបាន ១៧ភាគរយ ជូនពលរដ្ឋក្នុងឃុំរុនតាឯក

រយៈពេល៨ថ្ងៃ ក្រុមការងារជំនាញបានកាប់ឆ្កាព្រៃបានជិត ១០០ហិកតា និងសាងសង់ផ្លូវសម្រេចបាន ១៧ភាគរយ ជូនពលរដ្ឋក្នុងឃុំរុនតាឯក

ឯកឧត្ដម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធកំពុមមាញឹកក្នុងការកាប់ឆ្កាព្រៃ និងសាងសង់ផ្លូវនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប សម្រាប់ឱ្យប្រជាពលរដ្ឋចាកចេញពីរមណីយដ្ឋានអង្គរ។ ហើយគិតមកទល់ពេលនេះបានប្រមាណ ៩៥ហិកតា និងការសាងសង់ផ្លូវបានប្រវែងចំនួន ...

Recommended

សូម Like និង Follow ពួកយើង