អភិបាលរងខេត្តសៀមរាប ណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវសហការគ្នាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានណែនាំដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវសហការគ្នាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន បូករួមទាំងការជួញដូរមនុស្ស ការសម្អាតលុយកខ្វក់ និងបទល្មើសគ្រឿងញៀន ដែលកើតមានត្រូវបង្ក្រាបឲ្យគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានោះសមត្ថកិច្ចត្រូវកំណត់ទីតាំង ដែលធ្លាប់ធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ឲ្យបានជាក់លាក់ និងត្រូវបន្តធ្វើកិច្ចសន្យាឲ្យម្ចាស់ទីតាំងទាំងនោះទទួលខុសត្រូវ ចំពោះមុខអាជ្ញាធរដោយធានាថា មិនឲ្យមានការលេងល្បែងស៊ីសងខុសច្បាប់។ លោក លី សំរិទ្ធ អភិបាលរងខេត្ត ថ្លែងយ៉ាងដូច្នេះក្នុងឱកាសតំណាងឲ្យឯកឧត្តម ...